Mon. Feb 2nd, 2026

ឯកឧត្ដម ហាក់ សុខមករា អភិបាលរងខេត្ដ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញដឹកនាំក្នុងកិច្ចប្រជុំ ពិនិត្យ ពិភាក្សា កំណត់ព្រំប្រទល់រដ្ឋបាលក្រុងសំពៅពូន និងស្រុកចំនួន ទៀត ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការគ្រប់គ្រង…

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឯកឧត្ដម ហាក់ សុខមករា អភិបាលរងខេត្ដ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញដឹកនាំក្នុងកិច្ចប្រជុំ ពិនិត្យ ពិភាក្សា កំណត់ព្រំប្រទល់រដ្ឋបាលក្រុងសំពៅពូន ស្រុកកោះធំ ស្រុកស្អាង និងស្រុកលើកដែក ដោយមានការអញ្ជើញចូលរួមពីបណ្ដាមន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុង-ស្រុក និងមន្ត្រីជំនាញផងដែរ។

កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណង រួមគ្នាផ្តល់ជាមតិយោបលដើក្នុងការកំណត់ព្រំប្រទល់រដ្ឋបាល ក្រុង ស្រុក ឃុំ សង្កាត់ ដែលមិនទាន់មានភាពច្បាស់លាស់ឱ្យបានច្បាស់លាស់ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការគ្រប់គ្រង និងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋបានកាន់តែមានប្រសិទ្ធភាពខ្ពស់។

error: Content is protected !!