Sun. Mar 1st, 2026

Author: admin

លោកជំទាវ ជា សុផាកន្នី បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ និងលើកទិសដៅផែនការសកម្មភាពការងាររបស់ គណៈកម្មការសាខាសមាគម

ភ្នំពេញ ៖ នាថ្ងៃី២២ ខែសីហា ឆ្នាំ២០២៤ លោកជំទាវ ជា សុផាកន្នី ភរិយាឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានកិត្តិយសគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រសួងបរិស្ថាន បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ និងលើកទិសដៅផែនការសកម្មភាពការងាររបស់ គណៈកម្មការសាខាសមាគម។ ក្នុងនោះផងដែរ លោកជំទាវ ម៉ុម ថានី ប្រធានគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រសួងបរិស្ថាន បានរាយការណ៍ជូនពីលទ្ធផលការងារដែលបានអនុវត្តកន្លងមក និងបានលើកឡើងនូវផែនការសកម្មភាពសំខាន់ៗ ដែលត្រូវអនុវត្ត រួចមក លោកជំទាវ ជា សុផាកន្នី ភរិយាឯកឧត្តមបណ្ឌិត អ៊ាង…

ឧត្តមសេនីយ៍ត្រី សៀ ទីន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីវឌ្ឍនភាពការងារថ្មី ក្រោយឡើងកាន់តំណែងជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប…

លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីវឌ្ឍនភាពការងារថ្មី ដែលកិច្ចប្រជុំនេះមានការចូលពី លោកមេបញ្ជាការរង និងជានាយសេនាធិការ លោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកប្រធាន-អនុប្រធានមន្ទីរទាំង៧ លោកប្រធានអង្គភាពនគរបាលយុត្តិធម៌ នាយលេខាធិការដ្ឋាន លោកមេបញ្ជាការកងអន្តរាគមន៍ នាយ-នាយរងការិយាល័យ លោកមេបញ្ជាការ មូលដ្ឋានក្រុងស្រុកទាំង១៣ ព្រមទាំងសមាជិកអាវុធហត្ថជាច្រើនរូបទៀត។ គួររំលឹកថា លោកឧត្តមសេនីយ៍ត្រី សៀ ទីន ត្រូវបានប្រកាសចូលកាន់តំណែងជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប កាលពីព្រឹកថ្ងៃសុក្រ ទី១៦ ខែសីហា ឆ្នាំ២០២៤…

ឧត្តមសេនីយ៍ត្រី សៀ ទីន ចូលរួមកិច្ចប្រជុំសាមញ្ញលើកទី៣ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤!

នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តសៀមរាប បានចូលរួមកិច្ចប្រជុំសាមញ្ញលើកទី៣ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ ក្រោមអធិបតីភាព ឯកឧត្ដម លី សំរឹទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប។ ក្នុងកិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ប្រធានអង្គភាពចំណុះសាលាខេត្ត និងអស់លោក លោកស្រីពាក់ព័ន្ធជាច្រើននាក់ទៀត។

កិច្ចប្រជុំ ផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់សៀវភៅផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតប សង្គ្រោះបន្ទាន់គ្រោះមហន្តរាយ ទឹកជំនន់ ឆ្នាំ២០២៤

ព្រៃវែង៖ ព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ លោក ឌុច គន្ធា អភិបាលរងខេត្ត ជាអនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋាន គ.គ.ម.ខ. បានអញ្ជើញដឹកនាំក្នុងកិច្ចប្រជុំផ្សព្វផ្សាយ និងដាក់ឲ្យប្រើប្រាស់សៀវភៅផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតបសង្រ្គោះបន្ទាន់គ្រោះមហន្តរាយ ទឹកជំនន់ ឆ្នាំ២០២៤ ខេត្តព្រៃវែង។ លោក ឌុច គន្ធា អភិបាលរងខេត្ត បានលើកឡើងថា ក្នុងឆ្នាំ២០២៤នេះ ទឹកជំនន់មានកម្រិតទាប នៅឡើយ តែវានឹងអាចបង្កឲ្យមាន ហានិភ័យដល់ការងារកសិកម្ម កង្វះខាតទឹក កើតជម្ងឺឆ្លង កើត សត្វល្អិតចង្រៃ…

សមាគមប៉ាគីស្ថានកម្ពុជាប្រារព្ឋពិធីអបអរសាទរ ដើម្បីរំលឹកខួបបុណ្យឯករាជ្យជាតិលើកទី77

កាលពីល្ងាចថ្ងៃសៅរ៏ ទី១៧ ខែសីហា ឆ្នាំ២០២៤ សមាគមប៉ាគីស្ថានកម្ពុជាបានប្រារព្ឋពិធីអបអរសាទរ ដើម្បីរំលឹកខួបបុណ្យឯករាជ្យជាតិលើកទី77 ដែលបានធ្វើឡើងនៅ F3 ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ នៅក្នុងពិធីនោះផងដែរក៏មានការអញ្ជើញចូលរួមជាអធិបតីភាពពី ឯកឧត្តម Zaheeruddin Babar Thaheem ឯកអគ្គរដ្ឋទូតប៉ាគីស្ថានប្រចាំព្រះរាជាណាចក្រកម្ពុជា , លោកជំទាវ Ulku Kocaefe ឯកអគ្គរដ្ឋទូតសាធារណ:រដ្ឋតួកគី, លោកស្រី Pinar Numanoglu ជំនួយការទី២ ស្ថានទូតនៃសាធារណរដ្ឋតួកគី, លោក Ahsan Javed…

តំណាងរាស្ត្រមណ្ឌលកំពង់ធំ ព្រះពុទ្ធសាសនារីកចម្រើនទៅបានអាស្រ័យលើពុទ្ធបរិស័ទមានជំនឿនិងចូលរួមគោរពប្រណិបត្តិ

(កំពង់ធំ)៖ឯកឧត្តម ឃឹង នុភាព អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំនិងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រះពុទ្ធសាសនារីកចម្រើនទៅបានអាស្រ័យលើពុទ្ធបរិស័ទមានជំនឿនិងចូលរួមគោរពប្រណិបត្តិ។ ឯកឧត្តម ឃឹង នុភាព បានថ្លែងក្នុងពិធីប្រគេនទានព្រះវស្សាចំនួន ៤ វត្តនៅក្នុងឃុំស្រើងស្រុកប្រាសាទសំបូរ ខេត្ត កំពង់ធំ ថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ២០២៤ ។ លោកបានថ្លែងថាការប្រគេនទៀនព្រះវស្សា ព្រមទាំងគ្រឿងឧបភោគ បរិភោគ និងបច្ច័យយកមកវេរប្រគេនព្រះសង្ឃនាពេលនេះ គឺជាការចូលរួមនៅក្នុងប្រពៃណីព្រះពុទ្ធសាសនា ក្នុងពិធីបុណ្យចូលព្រះវស្សា ដើម្បីប្រគេនព្រះសង្ឃដុតបំភ្លឺបូជាថ្វាយព្រះ និងសិក្សារៀនសូត្រនូវគម្ពីរព្រះធម៌ និងវិន័យព្រះសម្មាសាម្ពុទ្ធរបស់ព្រះបរមគ្រូ នៃយើង និងដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន…

ទេសរដ្ឋមន្ត្រី គន់ គីម ចុះទៅដល់ទីតាំងផ្ទាល់នៅតំបន់ថ្មដា ក្នុងការស្វែងរកឧទ្ធម្ភាគចក្ររបស់កងទ័ពអាកាសដែលបាត់ការទាក់ទង

ភ្នំពេញ៖ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានចុះទៅដល់ទីតាំងភូមិសាស្ត្រផ្ទាល់ នៅតំបន់ថ្មដា ក្នុងខេត្តពោធិ៍សាត់ ក្នុងការស្វែងរកឧទ្ធម្ភាគចក្រ របស់ កងទ័ពអាកាសដែលបាត់ការទាក់ទង។ ដោយមានការអញ្ជើញចូលរួមពីសំណាក់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ ,មេបញ្ជាការកងទ័ពអាកាស, មេបញ្ជាការរង នាយសេនាធិការ កងទ័ពជើងគោក, មេបញ្ជការរង នាយសេនាធិការ យោធភូមិភាគទី៥, មេបញ្ជាការ…

សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចាត់ក្រុមគ្រូពេទ្យ TYDA ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋរស់នៅស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង

នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានចាត់អោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង សរុបចំនួន ៤.៤៤៦ ករណី រួមមាន៖ ជំងឺទូទៅ, ជំងឺមាត់ធ្មេញ,ជំងឺត្រចៀក ច្រមុះ បំពងក, ជំងឺភ្នែក,ជំងឺរោគស្រ្តី, ពិនិត្យអេកូសាស្រ្ត, វះកាត់តូច, ជំងឺបេះដូង, ជំងឺសើរស្បែក,ជំងឺឫសដូងបាត, ជំងឺសន្លាក់, ពិនិត្យឈាម, ថតកាំរស្មីX , និងផ្នែករោគកុមារ…

អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីប៉ុនប៉ងឃាតកម្មគិតទុកជាមុន !

កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ មានករណីប៉ុនប៉ងឃាតកម្មគិតទុកជាមុន បង្កឡើងដោយជនសង្ស័យ០១នាក់ បានធ្វើសកម្មភាពយកកាំបិតចុងស្រួចចាក់ទៅលើជនរងគ្រោះបណ្ដាលឲ្យរងរបួសធ្ងន់ នៅចំណុចស្ថានីយ៍ប្រេងឥន្ធនៈ ភី ធី ធី ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ បន្ទាប់ពីទទួលបានបណ្តឹងរបស់ប្រពន្ធជនរងគ្រោះ ដើម្បីសុំកិច្ចអន្តរាគមន៍លើករណីខាងលើ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ បានចុះដល់កន្លែងកើតហេតុរួមគ្នាជាមួយប្រជាពលរដ្ឋធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ អ៊ុង វណ្ណា ភេទប្រុស អាយុ ៤៧ឆ្នាំ យកមកធ្វើការសាកសួរ និងចាត់ការតាមផ្លូវច្បាប់។ ជនសង្ស័យ អ៊ុង វណ្ណា បានសារភាពឱ្យដឹងថា ខ្លួនពិតជាបានធ្វើសកម្មភាពយកកាំបិតចុងស្រួចចាក់ទៅលើជនរងគ្រោះពិតប្រាកដមែន។…

លោកជី គឹមហៃអភិបាលស្រុកស្អាង និងមន្ត្រី ៣រូបទៀត ត្រូវបានពលរដ្ឋប្ដឹង ទៅក្រសួងនិងស្ថាប័នកំពូលៗចំនួន ៥ ជុំវិញករណីរឿទឹកប្រាក់ ជាង៤០០០០ដុល្លារ..

លោកជី គឹមហៃ អភិបាលស្រុកស្អាង និងមន្ត្រីសាលាស្រុកស្អាង ចំនួន ៣រូបទៀត ត្រូវបានប្រជាពលរដ្ឋម្នាក់បានប្ដឹងទៅស្ថាប័ន អង្គភាពកំពូលៗចំនួន៥ ពាក់ព័ន្ធរឿងយកប្រាក់ជាង បួនម៉ឺនដុល្លារ កាលពីកំឡុងឆ្នាំ ២០២២ ជាថ្នូរលើសាហុយវាស់វែងដី។បើតាមលោក រដ្ឋតារា បានប្រាប់អង្គភាពសារព័ត៌មានយើងថា តាមពាក្យបណ្ដឹង ដែលរូបលោកបានប្ដឹងនោះមានឈ្មោះ ទី១ ឈ្មោះ ជី គឹមហៃ មានតួនាទី ជាអភិបាលស្រុកស្អាង ទី២ ឈ្មោះ អេង វណ្ណឌី មានតួនាទី ជាអភិបាលរងស្រុកស្អាង ទី៣ឈ្មោះ…

You missed

error: Content is protected !!