Tue. Jun 16th, 2026

កាលពីថ្ងៃសុក្រ-សៅរ៍-អាទិត្យ ទីទី១២-១៣-១៤ ខែមិថុនា ឆ្នាំ២០២៦ មន្រ្តីសាខា ក.ប.ប. រាជធានីភ្នំពេញ បានសហការ ជាមួយសមត្ថកិច្ចចម្រុះ ស្ថាប័នពាក់ព័ន្ធ និងមន្រ្តីនៃអាជ្ញាធរខណ្ឌទាំង៨ ចុះត្រួតពិនិត្យទីតាំងស្ដុក និងចែកចាយសាច់បង្កក និងផលិតផលផ្សេងទៀតចំនួន៣១ ស្ថិតនៅក្នុងមូលដ្ឋាន ខណ្ឌទួលគោក ខណ្ឌមានជ័យ ខណ្ឌសែនសុខ ខណ្ឌពោធិសែនជ័យ ខណ្ឌច្បារអំពៅ ខណ្ឌព្រែកព្នៅ ខណ្ឌដង្កោ ខណ្ឌកំបូល។
• ការត្រួតពិនិត្យផ្ដោតសំខាន់លើការស្វែងរកសារធាតុគីមីហាមឃាត់ និងអនុលោមភាពលើផលិតផលទំនិញ
•ជាលទ្ធផលឆ្លងកាត់ការត្រួតពិនិត្យមន្រ្តីជំនាញបានរកឃើញទំនិញមានប្រភពដើមពីប្រទេសថៃ ចំនួន ១១២មុខ ស្មើរនឹង ២៣,២៤៥.០៥ គីឡូក្រាម  និងផ្លែឈើខូចគុណភាព ២០៤ កេស ស្មើរនឹង ៣,២៦៤ គីឡូក្រាម និងឃាត់ទុកបណ្តោះអាសន្នផលិតផលទំនិញមួយចំនួនដើម្បីអនុវត្តនីតិវិធីបន្ត។
អគ្គនាយកដ្ឋាន ក.ប.ប. សូមអំពាវនាវ ដល់ម្ចាស់អាជីវកម្មនាំចូល ចែកចាយ ផលិតផលសាច់សត្វស្រស់ បង្កក ផលិតផលអំពីសត្វ និងទំនិញផលិតផលម្ហូបអាហារផ្សេងៗ សូមអនុវត្តឱ្យបានត្រឹមត្រូវនស្របតាមច្បាប់ បទប្បញ្ញត្តិ និងលក្ខខ័ណ្ឌតម្រូវផ្នែកបច្ចេកទេស ជាធរមាន។
អគ្គនាយកដ្ឋាន ក.ប.ប. ត្រៀមលក្ខណៈរួចស្រេចទទួលកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធ រួមទាំងសាធារណជន ក្នុងការផ្តល់ព័ត៌មាន ឬធ្វើបណ្តឹង គ្រប់ពេលវេលា រួមទាំងថ្ងៃចុងសប្តាហ៍ និងថ្ងៃឈប់សម្រាកផ្សេងៗ។សូមធ្វើការទំនាក់ទំនងតាមរយៈ CCF Complaint App, លេខទូរសព្ទ ១២៦៦ ។ សូមអរគុណ។

You missed

error: Content is protected !!