ឯកឧត្តម សុខ លូ អភិបាល នៃអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំអំពីការពន្លឿនផែនការជំរុញដីធ្លីមិនទាន់បានចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធក្នុងភូមិសាស្ត្រខេត្តបាត់ដំបង
នារសៀលថ្ងៃទី០៥ ខែកុម្ភ: ឆ្នាំ ២០២៥ ឯកឧត្តម សុខ លូ អភិបាល នៃអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំអំពីការពន្លឿនផែនការជំរុញដីធ្លីមិនទាន់បានចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធក្នុងភូមិសាស្ត្រខេត្តបាត់ដំបង និងការរៀបចំសណ្តាប់ធ្នាប់ ការកែលម្អសោភ័ណភាពក្រុង និងយុទ្ធនាការ “ផ្ទះមួយខ្នង ដើមឈើមួយដើម” ការរៀបចំដោះស្រាយសំណង់បណ្តោះអាសន្នមិនរៀនរយក្នុងក្រុងបាត់ដំបង ព្រមទាំងការរៀបចំដោះស្រាយទំនាស់ដីធ្លី ក្នុងឃុំបឹងប្រាំ ស្រុកបវេល និងនៅទីតាំងសំខាន់ៗផ្សេងទៀត នៅសាលប្រជុំសាលាខេត្តបាត់ដំបង។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ណែនាំឪ្យលោកអភិបាលក្រុង ស្រុកបន្តខិតខំផ្សព្វផ្សាយពន្យល់ណែនាំអោយបងប្អូនប្រជាពលរដ្ឋជួយថែរក្សាដើមឈើដែលបានដាំរួចនាពេលកន្លងមកក្នុងយុទ្ធនាការ “ផ្ទះមួយខ្នង ដើមឈើមួយដើម”…
