
កាលពីពេលថ្មីៗនេះ មានបណ្តាញសង្គមបានបង្ហោះយ៉ាងព្រោងព្រាត នូវជីវិតពិតរបស់បុរស់កំសត់រស់នៅពីរនាក់កូនស្រី តែជាអកុសលកូនស្រីបានជួបឧបហេតុគ្រោះគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យប៉ះពាល់ផ្នែកខួរក្បាលយ៉ាងធ្ងន់ធ្ងរ ដោយសាតែមានជីវភាពខ្វះខាត មិនមានថវិកាយកកូនទៅព្យាបាលនៅមន្ទីរពេទ្យ
ដោយលោកជំទាវឧកញ៉ានិងស្វាមីបានមើលឃើញការផ្សព្វផ្សាយរបស់អង្គភាពសារព័ត៌មាន ដែលបានរៀបរាប់អំពីទុក្ខលំបាករបស់បុរសដែលជាឪពុកពីអ្នកកូនស្រី បានឲ្យដឹងថា គ្មានប្រាក់ព្យាបាល កូនស្រីដែលជួបឧបទហេតុនៃគ្រោះថ្នាក់ចរាចរណ៍។ ទើបលោកជំទាវ ឧកញ៉ា កែវ ណារី ម្ចាស់សណ្ឋាគារណារីស្វីត ក្រុងបាវិត និង លោក ឈិត សុផៃ ត្រូវជាស្វាមី ព្រមទាំងក្រុមគ្រួសារ មានមេត្តាសន្តោសប្រណីចិត្តធម៌ បានជួយឧបត្ថម្ភនូវថវិកាចំនួន ៣លានរៀល ដើម្បីដោះស្រាយជីវភាព និងព្យាបាលកូនស្រី ទៅឱ្យបុរសដែលជាឪពុកនិងកូនស្រី ដែលសព្វថ្ងៃកំពុងជួបការខ្វះខាត ។
ជាការឆ្លើយតប បុរសដែលជាឪពុកពីរនាក់កូនស្រីក៍បានលើកម្រាមដៃដប់ទាំងទឹកភ្នែកអួលដើមក សូមថ្លែងអំណរគុណ និងដឹងគុណ ជូនចំពោះលោកជំទាវ និងស្វាមីបុត្រាបុត្រីក្រុមគ្រួសារទាំងអស់ សូមសម្រេចកិច្ចការងារអ្វីបានដូចបំណងប៉ងប្រាថ្នា សូមបានជួបតែនឹងពុទ្ធពរទាំងឡាយ 4 ប្រការ គឺអាយុវណ្ណៈសុខៈពលៈនិងបដិធានៈកុំបីឃ្លៀងឃ្លាតឡើយ។








You must be logged in to post a comment.