Mon. Mar 2nd, 2026

Author: admin

នារីម្នាក់បើករថយន្តសេរីទំនើបមួយគ្រឿងFORTHING មិនបានប្រយ័ត្ន ជ្រុលទៅបុក Highlanderរបស់គេខណៈពេលដែលកំពុងឈប់រង់ចាំស្តុប ទៀតអស់ជាច្រើនម៉ែត្រ និងមនុស្សបីនាក់ទៀតបានរងរបួសស្រាលធ្ងន់..

ភ្នំពេញ: កាលពីវេលាម៉ោង១០នឹង៤៥នាទីយប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦A កែងផ្លូវអូសុីអាយសុី ជាប់ស្តុបនាងមច្ឆា ដែលស្ថិតនៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ ដែលបង្ករឡើងដោយរថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាកFORTHING ពណ៌លឿង បំពាក់ស្លាកលេខ: កម្ពុជា- PHA-2023 បើកបរដោយនារីម្នាក់ក្នុងទិសដៅពីជេីងទៅត្បូង ដោយគ្មានការប្រុងប្រយ័ត្ន លុះមកដល់ចំណុចកើតហេតុបណ្ដាលជ្រុលទៅបុករថយន្ត Highlander ពណ៌សមួយគ្រឿង ពាក់ស្លាកលេខ:ភ្នំពេញ:2W-6249 យ៉ាងពេញទំហឹងខណៈពេលដែលកំពុងឈប់ភ្លើងស្តុប ថែមទាំងមនុស្សបីនាក់ទៀតបានរងរបួសស្រាធ្ងន់បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ក្រោយពីការកើតហេតុរួចគេឃើញមានសមត្ថកិច្ចមន្ត្រីជំនាញចរាចរណ៍បានមកដល់កន្លែងកើតហេតុផងដែរ ដើម្បីធ្វើការវាស់វែង ប៉ុន្តែភាគីខាងរថយន្តស៊េរីទំនើបខាងលើ បានព្យាយាមក្នុងការដោះស្រាយជាមួយភាគី…

ឯកឧត្តម អាណាតូលី បូរ៉ូវីក ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហព័ន្ធរុស្ស៊ី ក្នុងព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាត លោកបណ្ឌិត ញិល រដ្ឋា ប្រធានសមាគមពាណិជ្ជករ កម្ពុជា-រុស្ស៊ី (ព.ក.រ) ទទួលជួបធុរជន និងក្រុមការងាររបស់សមាគម…

នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម អាណាតូលី បូរ៉ូវីក ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហព័ន្ធរុស្ស៊ីក្នុងព្រះរាជាណាចក្រកម្ពុជា និងសហការី បានទទួលជួបធុរជន និងក្រុមការងាររបស់សមាគមពាណិជ្ជករកម្ពុជា-រុស្ស៊ី (ព.ក.រ) ដែលដឹកនាំដោយ លោកបណ្ឌិត ញិល រដ្ឋា ក្រោមប្រធានបទ «ការស្វែងរកយន្តការទ្វេរភាគីក្នុងការពង្រីកសកម្មភាពពាណិជ្ជកម្ម ធុរកិច្ច ហិរញ្ញវត្ថុ និងការវិនិយោគ» នៅក្នុងកាជំនូបដែលមានរយះពេលមួយម៉ោងពេញ ភាគីទាំងពីរបានលើកយករបៀបវារៈចំនួន ៤ មកពិភាក្សាដូចជា៖ ១. ការប្រើប្រាស់យន្តការស្ថានទូតដែលមានស្រាប់ និងបន្ថែម ព.ក.រ ដើម្បីជួយសម្របសម្រួលក្នុងទិសដៅបង្កើនសកម្មភាពពាណិជ្ជកម្ម…

ដូចជាមិនសូវស្រួលទេដឹង ក្រោយពីលេចលឺថា លោក រី ភារម្យ ប្រធានការិយាល័យឧទ្យានជាតិ និងជានាយកឧទ្យានជាតិជួរភ្នំក្រវ៉ាញ មកកាន់តំណែងជាប្រធានមន្ទីរបរិស្ថានជំនួស លោក គង់ ពុទ្ធិរ៉ា ដែលត្រូវបានដកបញ្ឈរជើង

ពោធិ៍សាត់៖ បន្ទាប់ពីអនុក្រឹត្យលេខ ៦៥៩ អនក្រ តត ចេញដោយរាជរដ្ឋាភិបាលកម្ពុជា ដែលមានចុះហត្ថលេខា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រេចផ្ទេរភារកិច្ចប្រធានមន្ទីរបរិស្ថានចំនួន ២រូប កាលពីថ្ងៃទី៤ ខែកក្ដដា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ ប្រធានមន្ទីរបរិស្ថានទាំង ០២ រូបនោះរួមមាន លោក ឆៅ ប៊ុនធឿន ប្រធានមន្ទីរបរិស្ថាន ខេត្ដមណ្ឌលគីរី ជាមន្ដ្រីមានឋានន្ដរស័ក្កមន្ដ្រីថ្នាក់លេខ១ និង លោក គង់…

សូមគោរព​​ថ្លែង​អំណរ​គុណ​ និង​អរគុណ​យ៉ាងជ្រាលជ្រៅ​ជាទីបំផុត​ ចំពោះ​ ឯកឧត្ដម​ នេត្រ​ ភក្ត្រា​ រដ្ឋមន្ត្រី​ ក្រសួង​ព័ត៌មាន​ និង​ឯកឧត្តម​ សុខ​ ប្រសិទ្ធ​ រដ្ឋលេខាធិការ​ ព្រមទាំង​មេធាវី​ស្ម័គ្រ​ចិត្ត​ក្រសួង​ព័ត៌មាន​ ដែលបាន​យកចិត្ត​ទុកដាក់​ ចូលរួម​ជួយ​ដោះស្រាយ​ជូន​ អ្នកសារព័ត៌មាន​ ទាំង​ ០៨នាក់​ ដែលបានឃាត់ខ្លួន​នៅខេត្ត​មណ្ឌលគីរី​ កាលពីថ្ងៃ​ទី​១៦​ ខែមិនា​ កន្លង​ទៅ​ ឱ្យ​បាន​នៅក្រៅឃុំ​ និង​មាន​សេរីភាព​ ជួបជុំគ្រួសារ​ និង​សាច់ញាតិ​វិញ។

ក្នុងនាមខ្ញុំជាប្រធានគ្រប់អ្នកសារព័ត៌មានសាមគ្គីថ្មី សូមអរគុណ ឯកឧត្ដមរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួងព័ត៌មាន និងសូមបួងសួងវត្ថុស័ក្ដិសិទ្ធិក្នុងលោក ទេវតាទិសទាំង៨ តាមបីបាច់ថែរក្សា ការពារ ឯកឧត្ដមរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួងព័ត៌មាន ព្រមទាំងទទួលនូវពុទ្ធពរបួនប្រការ អាយុ វណ្ណៈ សុខៈពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

លោកឧត្តមសេនីយ៍ត្រី ដាញ់ អេងប៊ុនចាន់ ត្រូវបានតែងតាំងជាស្នងការនគរបាលខេត្តបាត់ដំបង, ពិធីប្រកាសចូលកាន់តំណែង នឹងធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែកក្កដា

#www.flashnewsdaily.com ភ្នំពេញ៖ លោកឧត្តមសេនីយ៍ត្រី ដាញ់ អេងប៊ុនចាន់ ត្រូវបានតែងតាំងជាស្នងការនគរបាលខេត្តបាត់ដំបង ជំនួសលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ដែលត្រូវចូលនិវត្តន៍។ បើមិនមានអ្វីប្រែប្រួលទេនោះ ពិធីប្រកាសចូលកាន់តំណែងលោកឧត្តមសេនីយ៍ត្រី ដាញ់ អេងប៊ុនចាន់ ជាស្នងការនគរបាលខេត្តបាត់ដំបងជាផ្លូវការ នឹងធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក សុខ លូ អភិបាលខេត្តបាត់ដំបង៕

លោក ជា សារ៉េត ចៅសង្កាត់ស្ទឹងមានជ័យទី១ ព្រមទាំងសហការី បានអញ្ជើញចូលរួមពិធីបុណ្យផ្កាមហាសាមគ្គី វត្តចង្ក្រានតាព្រហ្ម ស្ទឹងមានជ័យ…

ថ្ងៃអាទិត្យ ៩ កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង១៤:០០នាទី លោក ជា សារ៉េត ចៅសង្កាត់ស្ទឹងមានជ័យទី១ ព្រមទាំងសហការី ចៅសង្កាត់ បានអញ្ជើញចូលរួមបុណ្យផ្កាមហាសាមគ្គី នៅវត្តចង្ក្រានតាព្រហ្ម ស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ៕

ឯកឧត្តម​បណ្ឌិត​ សុខ​ ប្រសិទ្ធ​ អញ្ជើញ​ដាក់​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ​ សព​ ឯកឧត្ដម​ លី​ វ៉ាន់​ហុង

ភ្នំពេញ៖ នារសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិត សុខ ប្រសិទ្ធ ទីប្រឹក្សាផ្ទាល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងរដ្ឋលេខាធិការ ក្រសួងព័ត៌មាន បានដឹកនាំមន្ដ្រីក្រោមឱវាទ អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព ឯកឧត្ដម លី វ៉ាន់ហុង ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកដ្ឋាន រដ្ឋបាល និង ហិរញ្ញវត្ថុ ដែលបានទទួលមរណភាពកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ដោយរោគាពាធ ក្នុងជន្មាយុ ៥៩ឆ្នាំ ស្ថិតនៅបុរីប៉េងហួត…

អតីតប្រធានាធិបតីអាមេរិក លោក Donald Trump រងការបាញ់ប្រហារ ក្នុងកំពុងពេលលោកឡើងថ្លែងសុន្ទរកថានៅក្នុងការជួបជុំអ្នកគាំទ្រនៅរដ្ឋ Pennsylvania នាព្រឹកថ្ងៃទី១៤ កក្កដា។

បច្ចុប្បន្ន លោកពុំមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ជីវិតនោះទេ ក្រៅពីត្រូវរបួសត្រង់ស្លឹកត្រចៀកខាងស្ដាំ។ ប្រធានាធិបតីអាមេរិក លោក Joe Biden ថ្កោលទោសយ៉ាងខ្លាំងចំពោះការបាញ់ប្រហារនេះ – ប្រភព: CNN

លទ្ធផលនៃភាពក្លាហានរបស់ ក្រុម P.T!

នៅវេលាម៉ោង២១.៣០នាទីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ ក្មេងទំនើងមួយក្រុមដែលមានឈ្មោះថាក្រុម P.T មានគ្នា០៩នាក់ បានធ្វើសកម្មភាពដកខ្សែរក្រវ៉ាត់ និងមួកការពារ ដេញវាយក្មេងលក់សណ្តែកដី នៅចំណុច សួនវង្វែងកោះពេជ្រ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន តែត្រូវបានសន្តិសុខកោះពេជ្រ ធ្វើការបង្អាក់និងដេញឃាត់ទុករហូតធ្វើឲ្យសន្តិសុខដួលម៉ូតូរបួសធ្ងន់ធ្ងរចូលមន្ទីរពេទ្យ។ ជាលទ្ធផលនៃភាពក្លាហានរបស់ក្រុម P.T ទាំងនេះ ក៏ត្រូវបាន អាវុធហត្ថខណ្ឌចំការមន សហករណ៍ជាមួយ កម្លាំងជំនាញធ្វើនៃការិយាល័យព្រហ្មទណ្ឌ អាវុធហត្ថរាជធានីភ្នំពេញ តាមអន់ធ្វើការឃាត់ខ្លួនបក្ខពួកបាន ចំនួន ០៥នាក់ យកទៅហាត់កីឡា នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ យ៉ាងអន់ចង់។…

សកម្មជនបំផ្លាញព្រៃឈេី បានកំពុងសំរុកដឹកជញ្ជូន ធ្យូងឆ្លងដែនទៅលក់នៅប្រទេសវៀតណាម យ៉ាងសកម្ម តាមច្រកជាយឃ្លាំង ភូមិក្រញូងសែនជ័យ ឃុំក្រញូងសែនជ័យ ស្រុកស្នួល…

ខេត្តក្រចេះ៖ ប្រភពពីប្រជាពលរដ្ឋ បានផ្តល់ព័ត៌មានមកថា លោកថៃគា មេសកម្មជន រកសុីដឹងធ្យូងឆ្លងដែនទៅលក់នៅប្រទេសវៀវណាតយ៉ាងសកម្ម។ ពេលបានទទួលដំណឹងនេះហើយ នៅថ្ងៃចន្ទទី ៨ខែកក្កដាឆ្នាំ ២០២៤ វេលាម៉ោង ៦.៣០នាទីមានរថយន្តខ្នាតយក្សពីរគ្រឿងបានដឹកធ្យូងឆ្លងដែនយកទៅលក់នៅប្រទេសវៀតណាម តាមច្រកជាយឃ្លាំង ភូមិក្រញូងសែនជ័យ ឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះពិតប្រាកដមែន ពេលដែបានឃើញការដឹកជញ្ជូននេះហើយ អ្នកសារព័ត៌មាន យើងបានថតផ្តិតយករូបភាពមកធ្វើការចុះផ្សាយដើម្បីជូនដំណឹងដលថ្នាកលដឹកនាំឱ្យលោកបានជ្រាប។ ប្រជាពលរដ្ឋម្នាក់ ដែលក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ មានចម្ងល់លើកឡើងថា ការដែលដឹកជញ្ជូនធ្យូងរបស់លោកថៃគានេះ មានការឆ្លងកាត់ ប៉ុស្តិ៍នឹងមន្ទីរពាក់ពន្ធ័ជាច្រើន ចុះហេតុអ្វីបានជាលោកថៃគា ដឹកធ្យូងយកទៅលក់នៅក្រៅប្រទេសបានយ៉ាងរលូនបែបនេះ? ចំណែក លោក…

You missed

error: Content is protected !!