Sun. Jul 13th, 2025

លោករដ្ឋមន្ត្រី ហេង សួរ បានថ្លែងថា ការចុះបញ្ជីនេះ ជាការបញ្ជាក់ឱ្យឃើញថា អង្គការអន្តរជាតិ ក៏ដូចជាមនុស្សជាតិទាំងមូលបានទទួលស្គាល់នូវអ្វីជាសោនាដកម្ម ដែលបានកើតមាននៅកម្ពុជា ក្នុងអំឡុងពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ក្រោមការដឹកនាំរបស់របបកម្ពុជាប្រជាធិបតេយ្យ ប៉ុន្តែដោយសារថ្ងៃ៧ មករា របបនោះ ត្រូវបានដួលរលំ ហើយជីវិតរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាការអភិវឌ្ឍជាតិរបស់យើងក៏មានចាប់ផ្តើមឡើងជាថ្មី។

លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា៖ «តាមរយៈការឆ្លងកាត់នៃបទពិសោធនេះ សម្តេចតេជោ ហ៊ុន សែន ជាប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានខិតខំប្រឹងប្រែងកសាងនូវសន្តិភាព ដាក់ចេញនូវគោលនយោបាយ ឈ្នះ ឈ្នះ ដើម្បីធ្វើឱ្យប្រទេសមានការផ្សះផ្សា មានការរួបរួម និងនាំមកនូវសន្តិភាពពេញលេញទូទាំងប្រទេសនៅឆ្នាំ១៩៩៨»។

You missed