Sun. Mar 1st, 2026

Author: admin

រោងម៉ាស៊ីនកិនស្រូវ ឡាយ សែ ស្រុកថ្មគោល នៅតែបន្តប្រមូលទិញស្រូវចន្លោះពី១ ៥០០តោនទៅ១ ៨០០ តោនក្នុង មួយថ្ងៃ

បាត់ដំបង៖ ម្ចាស់ក្រុមហ៊ុន ស៊ីធី រ៉ាយ(City Rice) លោក លី លាង អគ្គនាយករងនៃរោងម៉ាស៊ីនកិនស្រូវ ឡាយ សែ ដែលមានទីតាំងក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង បានឱ្យដឹងថា មកដល់ពេលនេះ រោងម៉ាស៊ីនកិនស្រូវ ឡាយ សែ បាននិងកំពុងប្រមូលទិញស្រូវប្រភេទ ស្រូវស្រងែ និងស្រូវអូអឹម(OM) ដែលយ៉ាងហោចណាស់ក្នុងចន្លោះពី១ ៥០០តោនទៅ១ ៨០០តោនក្នុងមួយថ្ងៃ ហើយថ្ងៃខ្លះក្រុមហ៊ុន បានទិញរហូតដល់ជាង ២ ០០០តោន ក្នុងមួយថ្ងៃទៀតផង។ លោក…

អាជ្ញាធរខណ្ឌមានជ័យ ចុះបង្ក្រាបទីតាំង ដាក់ឡូតូ និងមាន់ជល់អនឡាញ ឃាត់ខ្លួនមនុស្សបានចំនួន ០៦នាក់ ក្នុងនោះភេទស្រី២នាក់ ស្ថិតនៅភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣…

នៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ០៣:០០នាទីរសៀល លោក សេង គន្ធ អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ បានចង្អុលបង្ហាញលោក ឌី សុខខែម អភិបាលរងខណ្ឌ លោកចៅសង្កាត់ស្ទឹងមានជ័យទី៣ នាយប៉ុស្តិ និងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ បានដឹកនាំកម្លាំងចុះបង្រ្កាបទីតាំងដាក់ឡូតូ និងមាន់ជល់អនឡាញ នៅភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ដោយធ្វើការដកហូតសម្ភារៈមួយចំនួនដូចខាងក្រោម៖ ទូរសព្ទដៃចំនួន ៥គ្រឿង laptop ចំនួន១គ្រឿង IPad…

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីពិធីបើកស្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន

នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីពិធីបើកស្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន នៅទីស្តីការក្រសួងមាន រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអន្តរក្រសួង តំណាងរដ្ឋបាលរាជធានីខេត្ត ប្រធានមន្ទីររាជធានីខេត្ត និងមន្ត្រីរាជការក្រសួងព័ត៌មានប្រមាណ ៧០០នាក់។ ក្នុងឱកាសនោះផងដែល ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក៏បានលើកឡើងអំពីចំណុចសំខាន់ៗមួយចំនួនដូចជា៖ ទី១ ជំរុញការងារគ្រប់គ្រងសារព័ត៌មាន និងសាធារណមតិនេះ ដែលផ្តល់ជូនសាធារណជនទទួលបានព័ត៌មាន ខណៈមានការផ្លាស់ប្តូរ ពីទទួលព័ត៌មានតែពីប្រព័ន្ធផ្សព្វផ្សាយបុរាណ មានកាសែត…

សមត្ថកិច្ច បង្ហាញមុខជនស្ស័យ៣នាក់ បាញ់ប្លន់យ៉ាងសកម្ម សរុប១១ករណី ក្នុងរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ

ភ្នំពេញ៖​ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានបង្ហាញមុខជនសង្ស័យចំនួន​ ៣នាក់ ដែលជាមុខសញ្ញាបាញ់ប្លន់យ៉ាងសកម្ម ១១ករណី ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ​ នៅវេលាម៉ោង​ ១រសៀល ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ នៅស្នងការដ្ឋាននគរបាល​ រាជធានីភ្នំពេញ។ យោងតាមការឱ្យដឹងពី​សមត្ថកិច្ចជំនាញថា កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលទាំង​ ១៤ខណ្ឌ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់បានចំនួន ៣នាក់ នៅចំណុចបន្ទប់ជួល ផ្លូវបេតុង ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងចាប់យកម៉ូតូជាមធ្យោបាយធ្វើសកម្មភាពពាក់ព័ន្ធប្រព្រឹត្តបទល្មើសចំនួន ១១ករណី ក្នុងនោះជនសង្ស័យទាំង​…

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់អគារសិក្សាថ្មី នៅវិទ្យាល័យ ហេង សំរិន ចក …

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុកអូររាំងឪ ស្រុកពញាក្រែក និងស្រុកត្បូងឃ្មុំ​ បាន​អញ្ជើញ​ចូល​រួម​ពិធី​សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារ​សិក្សា​ថ្មី​ ចំនួន​០១ខ្នង​ កម្ពស់២ជាន់ មាន​ ១៦​បន្ទប់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង​មាន​ការ​អញ្ជើញ​ចូលរួម​ដោយ​ ឯកឧត្ដម​ ជា​ សុផារ៉ា​ ប្រធាន​ក្រុម​ការងារ​គណបក្ស​ចុះជួយ​មូលដ្ឋាន​ខេត្ដ​ត្បូងឃ្មុំ​ និង​ជា​សមាជិក​អចិន្ត្រៃយ៍​គណកម្មាធិការកណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា​ ព្រមទាំង​មន្រ្ដី​រាជការ​ សិស្សានុសិស្ស​ លោកគ្រូ​ អ្នកគ្រូ​ និង​ប្រជាពលរដ្ឋ​…

ឃាត់ខ្លួនជនសង្ស័យ ម្នាក់ ពាក់ព័ន្ធករណី រំលោភលើទំនុកចិត្តនិងក្លែងបន្លំឯកសាសារធារណៈ និងប្រើប្រាសឯកសារសាធារណៈក្លែង

អាវុធហត្ថខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យ ០១នាក់ពាក់ព័ន្ធករណី រំលោភលើទំនុកចិត្តនិងក្លែងបន្លំឯកសាសារធារណៈ និងប្រើប្រាសឯកសារសាធារណៈក្លែង។ យោងតាមពាក្យបណ្តឹង ឈ្មោះ ឃុន ច័ន្ចសេរីរ័ត្ន ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ (តំណាងក្រុមហ៊ុនបងរំលស់TL) បានខលមកប្ដឹង លេខអន្តរាគមន៍ពិសេស ១២៩៦ កងរាជអាវុធហត្ថខេត្តសៀមរាប តាមរយៈលេខ ០៨៦ ៥០០០០១ ។នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ឈ្មោះចិត្រ វាសនា…

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសាររំលែកទុក្ខជូនដល់គ្រួសារសពលោក អឿន ចាន់ដារ៉ា និងលោក ពៅ នេពីន អ្នកឯកទេសបោសសំអាតមីនរបស់មជ្ឈមណ្ឌលសកម្មភាពសំអាតមីនកម្ពុជា ដែលទទួលមរណភាពក្នុងឧបទ្ទវហេតុផ្ទុះមីនតោននៅក្នុងពេលបំពេញប្រតិបត្តិការដោះមីន

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសាររំលែកទុក្ខជូនដល់គ្រួសារសពលោក អឿន ចាន់ដារ៉ា និងលោក ពៅ នេពីន អ្នកឯកទេសបោសសំអាតមីនរបស់មជ្ឈមណ្ឌលសកម្មភាពសំអាតមីនកម្ពុជា ដែលទទួលមរណភាពក្នុងឧបទ្ទវហេតុផ្ទុះមីនតោននៅក្នុងពេលបំពេញប្រតិបត្តិការដោះមីន

សមត្ថកិច្ចចុះបង្រ្កាបទីតាំងល្បែងឡូតូ និងកត់កន្ទុយលេខ និងឃាត់ខ្លួនបានមនុស្សចំនួនបីនាក់  នៅភូមិសន្សំកុសលទី២ ..

កាលពីរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ៣:០០នាទី។កម្លាំងសមត្ថកិច្ចខណ្ឌមានជ័យ បានចុះបង្ក្រាបទីតាំងល្បែងស៊ីសងដោយខុសច្បាប់ ស្ថិតនៅភូមិសន្សំកុសល ២ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យរាជធានីភ្នំពេញ ដោយមានការយកចិត្តទុកដាក់ក៏ដូចជា ក្រោមការចង្អុលបង្ហាញពីលោក សេង គន្ធ អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ដឹកនាំដោយ លោក ឌី សុខខែម អភិបាលរងខណ្ឌ និងលោកចៅសង្កាត់បឹងទំពន់ទី១ នាយប៉ុស្តិ និងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ បានដឹកនាំកម្លាំងចុះបង្រ្កាបទីតាំងល្បែងឡូតូ និងកត់កន្ទុយលេខ នៅភូមិសន្សំកុសល២ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ…

កម្លាំងនគរបាលខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនដៃដល់ និងបក្ខពួក២នាក់ ក្រោយធ្វើសកម្មភាពកាប់បំផ្លាញម៉ូតូ២គ្រឿង នៅមុខផ្សារច្បារអំពៅ

ភ្នំពេញ ៖ ដោយមានការយកចិត្តទុកដាក់ពីគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ អធិការនគរបាលខណ្ឌច្បារអំពៅ លោក ម៉ៅ សឿត អធិការនគរបាលខណ្ឌ ដឹកនាំកម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនដៃដល់ ក្នុងការកាប់ម៉ូតូ២គ្រឿង ចំនួន ១នាក់ និងបក្ខពួក ចំនួន១នាក់ នៅវេលាម៉ោង៨:៥០នាទី ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥។សូមបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ ម៉ោង២១:២០នាទីយប់ មានករណីកាប់ម៉ូតូម៉ាក Honda Scoopy ពណ៌ក្រហម និងម៉ូតូ Beat…

គណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធពិនិត្យឧត្តមានុវត្តសកល ដើម្បីរៀបចំក្របខណ្ឌពិនិត្យតាមដាន និងវាយតម្លៃការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា

នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ គណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានសហការជាមួយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) អង្គការអន្តរជាតិខាងការងារ (ILO) និងកម្មវិធី CAPRED របស់រដ្ឋាភិបាលអូស្រ្តាលី រៀបចំសិក្ខាសាលាពិគ្រោះយោបល់ ដើម្បីបង្កើតក្របខណ្ឌពិនិត្យតាមដាន និងវាយតម្លៃយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨។ សិក្ខាសាលានេះមានគោលបំណងប្រមូលធាតុចូល ដើម្បីធានាភាពជាម្ចាស់ និងភាពស៊ីសង្វាក់គ្នារវាងភាគីពាក់ព័ន្ធក្នុងការអនុវត្តយុទ្ធសាស្ត្រជាតិនេះ។អញ្ជើញជាអធិបតីក្នុងសិក្ខាសាលា ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានលើកឡើងពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការពង្រឹងសមត្ថភាព ភាពធន់ និងភាពប្រកួតប្រជែងលើទីផ្សារនៃអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ទន្ទឹមនឹងនោះជំរុញសមាហរណកម្មពួកគេទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់…

You missed

error: Content is protected !!