
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកម្លាំងនគរបាលទូទាំងខេត្ត ប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែកញ្ញា ឆ្នាំ២០២៥ និងដាក់ចេញទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់
ខេត្តបន្ទាយមានជ័យ៖ អនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃចន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងនគរបាលគ្រប់អង្គភាពចំណុះ ប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតបត្តិការប្រចាំខែកញ្ញា ឆ្នាំ២០២៥ (គិតចាប់ពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ ដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥) និងទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់ នៅស្នងការដ្ឋាននគរបាលខេត្ត។
លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងការរងផែនសេនាធិការ បានឡើងអានរបាយការណ៍បូកសរុបលទ្ធផល ការងារដែលសម្រេចបានក្នុងខែកន្លងមក និងផ្សព្វផ្សាយអំពីផែនការការងារចំបាច់ផ្សេងៗដល់កងកម្លាំង។
ដើម្បីធានាបាននៅសេ្ថរភាព សន្តិសុខ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គម លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដាក់ចេញទិសដៅអនុវត្តដូចខាងក្រោម៖ -កម្លាំងនគរបាលទាំងអស់ត្រូវពង្រឹងការយាមល្បាត ប្រចាំការ២៤ម៉ោង ដើម្បីត្រៀមអន្តរាគមន៍ឆ្លើយតបសំណូមពររបស់ពលរដ្ឋឱ្យបានទាន់ពេលវេលា។ ពង្រឹងការផ្តល់សេវាធារណៈជូនពលរដ្ឋឱ្យបានល្អ -ពង្រឹងការងារសន្តិសុខសង្គម និងសន្តិសុខតាមព្រំដែន -ត្រូវត្រៀមកម្លាំង បង្កា បង្ក្រាប ទប់ស្កាត់បទល្មើសគ្រប់ប្រភេទ និងជួយអន្តរាគមន៍ក្នុងករណីមានគ្រោះអគ្គិភ័យ គ្រោះទឹកជំនន់ និងគ្រោះធម្មជាតិនានាតាមមូលដ្ឋាន និងក្នុងភូមិសាស្ត្រខេត្ត -ត្រូវពង្រឹងការគោរពវិន័យ លេខ៨៧៣ប្រ.ក និងសាមគ្គីភាពផ្ទៃក្នុងនៅតាមអង្គភាព៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ















You must be logged in to post a comment.