Fri. Apr 10th, 2026

Author: admin

ល្បែងមាន់ជល់អនឡាញក្រុមហ៊ុនM99 កំពុងបើកលេងយ៉ាងគគ្រឹកគគ្រេងនៅឃុំគគរបយ៉ាងម៉េចអញ្ចេះបានជាអាជ្ញាធរនៅសម្ងំស្ងៀម ?

ខេត្តកំពង់ចាម÷ យោងតាមប្រជាពលរដ្ឋជាច្រើនសុំមិនបញ្ចេញឈ្មោះបានអោយដឹងថា ក្រុមហ៊ុនមាន់ជល់អនឡាញ M99ហាក់បីដូចមិនខ្លាចញញើត និងច្បាប់ដែលបានកំណត់ទៅលើល្បែងស៊ីសងដោយខុសច្បាប់គ្រប់នោះសោះឡើយ ។ ដោយសារក្រុមហ៊ុនខាងនេះ គេកំពុងតែដើរពង្រាយសាខាល្បែងស៊ីសងដោយខុសច្បាប់ ដែលជាហេតុធ្វើឲមានកាបង្កអុកឡុកធ្វើអោយវឹកវដល់សង្គម និងនៅក្នុងមូលដ្ឋានរបស់ពួកគាត់ជារៀងរាល់ថ្ងៃ បណ្តាលឱ្យមានអ្នកញៀនល្បែង ហិនហោចទ្រព្យសម្បត្តិ កើតជាអំពើហិង្សាក្នុងគ្រួសារ និងអំពើចោរកម្ម ដែលជាកត្តាធ្វើអោយប៉ះពាល់ដល់ អសន្តិសុខក្នុងសង្គម ។ល។ មហាជនបានលើកឡើងថា ល្បែងស៊ីសងមាន់ជល់ online សុខច្បាប់ជាច្រើន ចុះមូលហេតុអ្វី បានជាមន្ត្រីអាជ្ញាធរក្នុងមូលដ្ឋាន មិនមានវិធានការច្បាប់ក្នុងការបង្ក្រាបដូចភ្លៀងរលឹមយ៉ាងដូច្នោះទៅវិញ? ជាពិសេស លោក ញ៉េន ធាន់ មេប៉ុស្តិ៍ សូមលោកមេត្តាជួយចុះបង្ក្រាបនិងបានគិតគូក្នុងនាមមន្ត្រីបម្រើរាស្រ្ត…

ក្រុមហ៊ុននគររតនៈ ត្រេឌីង ឯ.ក ផ្គត់ផ្គង់ឧបករណ៍ចម្រោះទឹក ម៉ាក អេខ្វហ្វីលធ័រ ខេមបូឌា (Aquafilter Cambodia)ឧបត្ថម្ភជូនមន្ទីរពេទ្យគន្ធបុប្ផា ស្មើទឹកប្រាក់៦,០០០ដុល្លាសហរដ្ឋអាមេរិក

នៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ លោកស្រី ប៉េង ចាន់វាស្នា អគ្គនាយិការ ក្រុមហ៊ុននគររតនៈ ត្រេឌីង ឯ.ក ផ្គត់ផ្គង់ឧបករណ៍ចម្រោះទឹក ម៉ាក អេខ្វហ្វីលធ័រ ខេមបូឌា (Aquafilter Cambodia) ឧបត្ថម្ភជូនមន្ទីរពេទ្យគន្ធបុប្ផា ស្ថិតនៅមន្ទីរពេទ្យគន្ធបុប្ផាទី១ វត្តភ្នំ ជាកាឧបត្ថម្ភជូនការផ្គត់ផ្គង់ប្តូរនូវតម្រងចម្រោះទឹករយៈពេល៤ឆ្នាំចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៥ ។ យោងតាមលិខិតថ្លែងអំណរគុណមួយច្បាប់ ចុះថ្ងៃទី ១០ខែ ឧសភាឆ្នាំ២០២៥ របស់លោកសាស្ត្រាចារ្យ គី សង់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផា…

ក្រុមហ៊ុន សែលកាត នាំមុខយុគសម័យឌីជីថលថ្មី – ការបើកដំណើរការស៊ីមកាតហុងស៊ុយ យុគ៩ ដោយឧកញ៉ាសាស្ត្រាចារ្យហុងស៊ុយ ឡុង ណាលី

ក្រុមហ៊ុន សែលកាត ដែលជាក្រុមហ៊ុនប្រតិបត្តិករសេវាទូរគមនាគមន៍ឌីជីថល កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ បានប្រកាសភាពជាដៃគូផ្តាច់មុខជាមួយក្រុមហ៊ុនហ្វេង ស៊ុយ សេនធ័រ ខេមបូឌា និង App My Destiny វាសនាខ្ញុំ ដែលមានសាស្ត្រាចារ្យហុងស៊ុយដ៏ល្បីល្បាញគឺ ឧកញ៉ាសាស្រ្តាចារ្យ ឡុង ណាលី ជាអគ្គនាយិកាក្រុមហ៊ុន។ ព្រឹត្តិការណ៍ដ៏សំខាន់នេះត្រូវបានប្រារព្ធឡើងជាមួយនឹងពិធីចុះហត្ថលេខា លើភាពជាដៃគូរវាងក្រុមហ៊ុន ទាំង២ ដែលបានធ្វើឡើងនៅមជ្ឈមណ្ឌលបទពិសោធអតិថិជន សែលកាត រ៉ូយ៉ាល់ រេលវេ ដោយនាំមកជូននូវការមើលហុងស៊ុយផ្ទាល់ខ្លួនតាមរយៈបច្ចេកវិទ្យាឌីជីថល។ នៅក្នុងប្រទេសកម្ពុជា ដែលកំពុងបោះជំហានកាន់តែខ្លាំងក្នុងវិស័យឌីជីថល…

លោក ឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង និងក្រុមការងារបានជួបសំណេះសំណាល និងប្រគល់ថវិកាឧបត្ថម្ភគោលនយោបាយជូនគ្រួសារស-ពមន្ត្រីនគរបាលមរណៈភាពចំនួន៥គ្រួសារ … 

នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង និងក្រុមការងារបានជួប​សំណេះ​សំណាល​ និងប្រគល់ថវិកាឧបត្ថម្ភគោលនយោបាយជូនគ្រួសារសពមន្ត្រីនគរបាលមរណៈចំនួន៥គ្រួសារ​ ៖

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យឯកឧត្តមបណ្ឌិត មហាមេដ យូសុសកាឡា ប្រធានប្រតិបត្តិអង្គការ អ្នកប្រជាធិបតេយ្យនិយមកណ្ដាលអាស៊ី-ប៉ាស៊ីហ្វិក ចូលជួបសម្តែងការគួរសម…

នាថ្ងៃអង្គារ ១០កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យឯកឧត្តមបណ្ឌិត មហាមេដ យូសុសកាឡា ប្រធានប្រតិបត្តិអង្គការ អ្នកប្រជាធិបតេយ្យនិយមកណ្ដាលអាស៊ី-ប៉ាស៊ីហ្វិក ចូលជួបសម្តែងការគួរសម។ជាកិច្ចចាប់ផ្ដើម សម្ដេចតេជោ បានសម្ដែងនូវក្តីរីករាយ ដែលបានជួប ឯកឧត្តមសាជាថ្មី ដោយសម្ដេច ចាត់ទុកឯកឧត្តម មហាមេដ គឺជាមិត្តចាស់ ហើយសម្ដេច បានគូសបញ្ជាក់ថា…

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិអភិបាលខេត្តកំពង់ឆ្នាំង អមដំណើរសម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាប្រធានគណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ និងអន្តរជាតិ អញ្ជើញពិនិត្យសកម្មភាពការងាររៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័ល…

រសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិអភិបាលខេត្តកំពង់ឆ្នាំង អមដំណើរសម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិ អញ្ជើញពិនិត្យសកម្មភាពការងាររៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័ល និងតាំងពិព័រណ៍ផលិតផលកសិកម្ម សិប្បកម្មក្នុងស្រុក ឆ្នាំ២០២៥ ស្ថិតនៅទីព្រះស្រែ ភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង។

សម្តេចធិបតី ជួបសន្ទនាតាមទូរស័ព្ទជាមួយឯកឧត្តមនាយករដ្ឋមន្ត្រីអូស្ត្រាលី ដើម្បីសម្ដែងការអបអរសាទរជាមួយនឹងជោគជ័យដ៏ត្រចះត្រចង់របស់គណបក្សពលករអូស្ត្រាលី

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៖ “នារសៀលនេះ ខ្ញុំបានសន្ទនាជាមួយឯកឧត្តម Anthony Albenese នាយករដ្ឋមន្ត្រីអូស្ត្រាលីតាមទូរសព្ទ ដើម្បីសម្ដែងការអបអរសាទរជាមួយនឹងជោគជ័យដ៏ត្រចះត្រចង់របស់គណបក្សពលករអូស្ត្រាលី (Australian Labor Party) របស់ឯកឧត្តម ក្នុងការបោះឆ្នោតសហព័ន្ធ កាលពីថ្ងៃសៅរ៍ទី ៣ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅនេះ។ លទ្ធផលនៃការបោះឆ្នោតនេះបានបញ្ជាក់យ៉ាងច្បាស់ថា ប្រជាពលរដ្ឋអូស្ត្រាលី មានជំនឿជឿជាក់យ៉ាងមុតមាំលើការដឹកនាំរបស់ឯកឧត្តម Anthony Albeneses និងបន្តគាំទ្រឯកឧត្តមធ្វើជានាយករដ្ឋមន្ត្រី ដើម្បីដឹកនាំរដ្ឋាភិបាល កសាងសមិទ្ធផលបន្ថែមទៀតជូនប្រជាពលរដ្ឋអូស្ត្រាលី។ ខ្ញុំមានជំនឿជឿជាក់យ៉ាងមុតមាំថា…

លោក ទុំ រតនា អនុប្រធានសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា និងជាអគ្គនាយកអង្គភាពសារព័ត៌មានflash News  បានប្រារព្ធពិធីសូត្រមន្ត ឡើងស្នាក់ការថ្មី បោះពុម្ព PK printing…

នារសៀលថ្ងៃទី ៥ ខែឧសភាឆ្នាំ ២០២៥ លោក ទុំ រតនា អនុប្រធានសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា និងជាអគ្គនាយកអង្គភាពសារព័ត៌មានflash News សមាជិកក្រុមការងារ បោះពុម្ពនិងអង្គភាពទាំងអស់ បាននិមន្តព្រះសង្ឃ ប្រារព្ធពិធីសូត្រមន្ត ទីស្នាក់ការបោះពុម្ព PK printing ស្ថិតនៅផ្ទះលេខ5A ផ្លូវលេខ 17 ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដើម្បីសុំនូវសេចក្តីសុខសេចក្តីចម្រើនលោកតា ថែរក្សាទឹកដី សុំលាភជ័យ ដំណើរការបោះពុម្ព PK…

សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រាប់អ្នកសារព័ត៌មាន កុំយកអាជីពទៅ«គាបគេស៊ីគេ»នាំឱ្យប៉ះពាល់តម្លៃព័ត៌មានជារួម !

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ប្រាប់អ្នកសារព័ត៌មាន កុំយកអាជីពទៅ«គាបគេស៊ីគេ»នាំឱ្យប៉ះពាល់តម្លៃព័ត៌មានជារួម។ ការ ថ្លែង ក្នុង ពិធី ជួប សំណេះ សំណាល ជា មួយ អ្នក សារព័ត៌មាន ក្នុង ទិវា សេរី ភាព សារព័ត៌មាន ៣ ឧសភា ឆ្នាំ ២០២៥។សម្តេចធិបតី ហ៊ុន…

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួម ទិវាសេរីភាពអ្នកសារព័ត៌មាននិងពិសារ ភោជនាហារសាមគ្គី ជាមួយអ្នកសារព័ត៌មានលើទី៧…

នៅក្នុងពិធីទិទិវាសេរីភាពអ្នកសារព័ត៌មាននិងពិសារភោជនាហារសាមគ្គី ជាមួយអ្នកសារព័ត៌មានលើទី ៧ ផងដែ សម្តេចបវរធិបតីបានលើកឡើងផងដែរថា អ្នកសារព័ត៌មានត្រូវតែផ្សព្វផ្សាយព័ត៌មានពិត ត្រូវពិនិត្យព័ត៌មានអោយបានគ្រប់ជ្រុងជ្រោយមុនផ្សាយព័ត៌មាន ហើយព័ត៌មានត្រូវតែស្វែងយល់ ស្រាវជ្រាវ ព័ត៌មានអោយបានច្បាស់ និងចូលរួមថែរក្សានូវគុគុណតំលៃ ព័ត៌មានរបស់យើងទាំងអស់គ្នា ហើយត្រូវតែផ្សាយព័ត៌មានអោយមានសុចរិតភាព ។សារព័ត៍មានណាក៍ដោយ ដែលបានផ្សាយខុសត្រូវមានសុចរិតភាពជាអ្នកសារព័ត៌មាន ផ្សាយកែតម្រូវឡើងវិញដែលខ្លួនបានខុស ។ត្រូវតែពង្រឹងសារព័ត៌មានខ្មែរដើម្បីខ្មែរ អោយបានរឹងមាំ ។ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានលើកលែងកាប្រើរប្រាស់ Domen. Kh ចំនួន២ឆ្នាំ ទៅលើអ្នកសារព័ត៌មានក្នុងស្រុកផងដែ ។

You missed

error: Content is protected !!