Mon. Oct 6th, 2025

មណ្ឌលគិរី នាព្រឹកថ្ងៃទី២៣​ខែកញ្ញា២០២៥ លោក សី ទូច អភិបាលនៃអភិបាលស្រុកកោះញែក បានដឹកនាំកងកម្លាំងនិង ក្រុមការងារ អញ្ជើញចុះត្រួតពិនិត្យ នូវជំនន់ទឹកភ្លៀងដែលបង្កការភ័យខ្លាចដល់ពលរដ្ឋចំនួន៦ឃុំ នៃស្រុកកោះញែក បើគិតត្រឹមវេលាម៉ោង៥និង៥៣នាទីព្រឹកគ្រោះទឹកជំនន់បានជន់លិចចូលដល់ក្នុងភូមិរបស់ប្រជាពលរដ្ឋចំនួន៦ឃុំ ។ និងបានជន់លិចរងផលប៉ះពាល់ដល់ដំណាំរបស់ប្រជាពលរដ្ឋមួយចំនួនតែមិនបណ្តាលឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋនោះឡើយ។

លោក សី ទូច អភិបាលនៃអភិបាលស្រុកកោះញែក បបានឱ្យដឹងថា ជំនន់ទឹកភ្លៀងបានជន់ឡើងខ្លាំងនៅវេលាទៀបភ្លឺនៅថ្ងៃទី២៣កញ្ញា ឆ្នាំ២០២៥ នេះ ទឹកជំនន់បានជនលិចចូលដល់ខ្នងផ្ទះប្រជាពលរដ្ឋចំនួន៦ឃុំរួមមាន។

១/ឃុំណងឃីលិក 

ស្ថានភាពទឹកទន្លេស្រែពកបើគិតពីវេលាម៉ោង១៨:០០នាទីថ្ងៃទី ២២ ខែកញ្ញារហូតមកដល់ម៉ោង ០៦:៣០នាទីថ្ងៃទី ២៣ ខែកញ្ញា ព្រឹកទឹកឡើងកម្ពស់ ០២ ម៉ែត្រ ៥ តឹក និងមានទឹកជំនន់លិចផ្លូវចំនួន០៣កន្លែង​ ​ដែលហូរច្រាលពីទន្លេ​ស្រែពក

១,នៅចំណុចផ្លូវអូរអាទុំភូមិជីមាតឃុំណងឃីលិក ស្រុកកោះញែកទឹកលិចនិងហូរកាត់ផ្លូវប្រវែង៦០ម៉ែត្រ ជម្រៅ ៥តឹក

២នៅចំណុចផ្លូវអូរណងវែងភូមិណងបួរឃុំណងឃីលិក ស្រុកកោះញែក​ទឹកលិចនិងហូរកាត់ផ្លូវប្រវែង៧០ម៉ែត្រ ជម្រៅ ៤តឹក

៣/ នៅចំណុចផ្លូវអូរអុីធុយភូមិជីមាត​ ឃុំណងឃីលិក ស្រុកកោះញែក​ ទឹកលិចនិងហូរកាត់ផ្លូវប្រវែង៨០ម៉ែត្រ ជម្រៅ ៦តឹក

២/ឃុំស្រែសង្គម 

១ ទីតាំងផ្លូវកែងភូមិមានជ័យ

២ ទីតាំងវត្តគិរីរម្យ(ហៅវត្តទី ៤)

៣ ស្ពានយោលភូមិក្បាលជ្រោយ

៤ ទីតាំងផ្លូវចូលសាលារៀនបឋមសិក្សាស្រែសង្គម

៥ ទីតាំងសាលាបឋមសិក្សាហ៊ុនសែនកោះញែក។

៦ ទីតាំងវត្តរតនៈមណ្ឌលរង្សី(ហៅវត្តទី ៩)

៧ ទីតាំងចំណុចអូរក្លរស្ថិតក្នុងភូមិមានជ័យ

៨ ប៉ុស្តិ៍ស្រែសង្គម

៩ ទីតាំងផ្លូវលំឃុំមួយខ្សែបណ្តោយអូរច្បារ

៣/ឃុំសុខសាន្ត

១ ទីតាំងពីផ្លូវមុខប៉ុស្តិ៍ដល់សាលាឃុំ 

២ ទីតាំងលិចស្ពានអូរត្រាវ

៣ លិចស្ពានអូកប

៤ ទីតាំង៤ លិចស្ពានអូរម៉ាញ៉េនិងអូវុល

៥ ទីតាំង៥លិចផ្លូវ ពីភូមិថ្មីទៅកែរពៅ

៦ ទីតាំង៦លិចផ្លូវ ពីទទួលក្លុងទៅឡាវឡាន

៧ ទីតាំង៧លិច ផ្លូវពីស្រែកចទៅស្រែជង

៨ ប៉ុស្តិ៍៨ លិចស្ពានអូរក្អូន

៩ ទីតាំងផ្លូវពីភូមិស្រែធំទៅអូរច្បារ

១០.លិចផ្លូវពីចុងភូមិស្រែធំទៅទួលខ្មោច

សូមគោរពនិងបញ្ជាក់ជូនមេចំពោះទឹកឡើងនេះពុំទាន់ដឹងមានការខូចខាតអ្វីទេព្រោះឥឡូវនេះទឹក

កំពុងបន្តឡើងទៀត។

បញ្ជាក់ប្រជាពលរដ្ឋមិនអាចធ្វើដំណើរទៅទីរួមស្រុកបានទេ

៤/ឃុំអបួនលើ 

ស្ថានភាពទឹកជំនន់កំពុងតែឡើង បណ្តាលអោយលិចនៅឃុំអបួនលើចំនួន០៣កន្លែង

១.កន្លែងនៅភូមិអបួន ដល់ស្ពានយោលភូមិអន្រ្តេះ ជន់លិចផ្លូវប្រវែងប្រហែលជា ៣០០០ ម៉ែត្រ ចម្រៅ៣ទឹក

  ២.ចំណុចស្រែជងលិចផ្លូវប្រហែល ៥០ម៉ែត្រ ជម្រៅ៨តឹក 

៥/ឃុំស្រែហ៊ុយ

ស្ថានភាពទឹកលិចផ្លូវលំមួយកន្លែងនៅចំណុចភូមិឈួលប្រវែង ១៥០ ម៉ែត្រ

ចំពោះការលិចនេះមិនបណ្តាលអោយគ្រោះថ្នាក់ដល់អាយុជីវិតពលរដ្ឋគិតមកត្រឹមពេលនេះ។

៦យុំរយ៉ ចំនួន៤កន្លែង

១.នៅចំណុច រយ៉ក្រោម ស្ថិតនៅភូមិរយ៉ជំនុនទឹកភ្លៀងជន់លិចផ្លូវលំប្រវែង១០៊០០ម៉ែត្រ

២.នៅចំសាលា បឋមសិក្សារយ៉ក្រោម លិច ប្រវែង ៧០០ម៉ែត្រ

៣.នៅចំណុច ក្រោមទំនប់ម្ជូងារ៥៊០០ម៉ែត្រភូមិរយ៉

៤.នៅចំណុចស្រែរូង ផ្លូវបេតុងប្រវែង ១០០០ ម៉ែត្រស្ថិតនៅភូមិមេមុំ

លោក សី ទូច អភិបាលនៃគណៈអភិបាលស្រុក មានប្រសាសន៍បន្តថា នារដូវនេះគួបផ្សំជាមួយនឹងឥទ្ធិ​ពលព្យុះផងនោះ បានធ្វើឱ្យឃុំមួយចំនួន តាមបណ្ដាលស្រុក ត្រូវរងផលប៉ះពា​ល់ដោយសារជំនន់ទឹកភ្លៀង ក្នុងនោះស្រុកកោះ​ញែក រងផលប៉ះពាល់ខ្លាំងជាងគេ ដូចជាផ្លូវស្ពានមួយចំនួនត្រូវទឹកជន់លិច ដែលធ្វើឱ្យប៉ះពាល់ដល់ការធ្វើ​ដំណើររបស់ប្រជាពលរដ្ឋ ជួបការលំបាកខ្លាំង។ 

លោក អភិបាលស្រុក ក៏បានជម្រុញដល់លោកអធិការស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវបន្តយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយទឹកជំនន់ និងត្រូវត្រៀមលក្ខណៈជាស្រេច ដើម្បីជួយសង្រ្គោះប្រជាពលរដ្ឋទៅរកទីទួល ដែលមានសុវត្ថិភាពនិងដោះស្រាយនូវបញ្ហាចាំបាច់មួយចំនួនជូនពួកគាត់ឱ្យបានទាន់ពេលវេលា ដោយមិនអាចទុកប្រជាពលរដ្ឋដែលកំពុងតែមានហានិភ័យដោយសារ ជំននទឹកដែលបានលិច ក៏និងសង្ឃឹមថាត្រូវបានស្រក់ទៅវិញដ៍ឆាប់ៗនៅពេលខាងមុខនេះផងដែរ៕

You missed