មហាជនកំពុងរងចាំមើលថា មន្ត្រីក.ប.ប.នៃក្រសួងពាណិជ្ជកម្មមួយក្រុម ដើរប្រមូលលុយពីអាជីវករនៅផ្សារមាស ខេត្តកំពង់ឆ្នាំង រួចខ្លួនឬយ៉ាងណាបន្ទាប់ពីវេរលុយឱ្យវិញនោះ..?
ខេត្តកំពង់ឆ្នាំង÷បន្ទាប់ពី អង្គភាពសារព័ត៌មានជាច្រើនចុះផ្សាយនិងតាមបណ្តាញសង្គមបង្ហោះ ព្រោងព្រាត ករណីមន្ត្រី អគ្គនាយកដ្ឋានការពារ អ្នកប្រើប្រាស់ កិច្ចការប្រកួត ប្រជែង និងបង្ក្រាបការក្លែងបន្លំ ហៅកាត់ ក.ប.ប. នៃក្រសួងពាណិជ្ជកម្មដើរប្រមូលលុយពីក្រុមអាជីវករលក់គ្រឿងក្រអូបនៅក្នុងផ្សាររមាស ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងកាលថ្ងៃទី០៤ខែមិថុនា ឆ្នាំ២០២៤ ថ្មីៗនេះ រួមទាំងអាជ្ញាធរស្រុកចុះស្រាវជ្រាវពីភាពមិនប្រកប្រណីនេះផងនោះនៅល្ងាច ថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ ២០២៤ ស្រាប់តែមន្ត្រីក.ប.ប.ទាំងនោះបានវេលុយ ឱ្យអាជីវករទាំងនោះវិញហើយតាមរយៈមន្ត្រីសាលាស្រុកមួយរូប។អាចនិយាយបានថាគឺរួចខ្លួនហើយមែនទេ?បានជាមិនមាន ទោសទណ្ឌចំណាត់ការ តាមផ្លូវច្បាប់ លើមន្ត្រីខិលខូចទាំងនោះនៅឡើយនោះបែបនេះ?។ មន្ត្រីសាលាស្រុកទឹកផុសមួយរូបដែលសុំអនុញ្ញាតមិនបញ្ចេញឈ្មោះបានឲ្យដឹងថា អាជីវករដែលបានរងគ្រោះពីមន្ត្រីក.ប.ប. ដើរប្រមូលលុយពីអ្នកលក់ដូរគ្រឿងគ្រឿងក្រអូប…