
ពលរដ្ឋ និងព្រះសង្ឃ រាប់រយអង្គ/នាក់ ចូលរួមពិធី «ដើរដោយជើងទទេដើម្បីសន្តិភាព» ផ្ញើសារទៅកាន់សហគមន៍អន្តរជាតិថា កម្ពុជាជាប្រទេសដែលគាំទ្រសន្តិភាព
ប្រជាជនខ្មែរជាច្រើនរយនាក់ បានជួបជុំគ្នានៅសួនច្បារជិតព្រះរាជដំណាក់ក្រុងសៀមរាបដើម្បីចូលរួមពិធី «ដើរដោយជើងទទេដើម្បីសន្តិភាព» ដែលជាដំណើរក្បួនសន្តិភាពសាធារណៈមួយដោយអហិង្សា ដែលមានគោលបំណងផ្ញើសារដ៏មានអត្ថន័យទៅកាន់សហគមន៍អន្តរជាតិ ថា កម្ពុជាគឺជាប្រទេសដែលគាំទ្រសន្តិភាព សេចក្តីថ្លៃថ្នូរ និងការពារជីវិតមនុស្ស។
អ្នកទាំងអស់គ្នា ដែលបានមកជួបជុំគ្នានៅទីនេះ ដើម្បីបង្ហាញនូវស្មារតីសាមគ្គីជាតិខ្មែរតែមួយ និងសេចក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅបំផុតពោះប្រទេសជាតិ និងប្រជាជន។
ពិធីនេះ ក៏ដើម្បីបង្ហាញជាសាធារណៈ នូវការឈឺចាប់ និងព្រួយបារម្ភយ៉ាងខ្លាំង ចំពោះអំពើឃោឃៅរបស់ក្រុមយោធាថៃ និងសកម្មភាពឈ្លានពាន រំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ខណៈពិធីនេះបានធ្វើឡើងនាល្ងាចថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ នៅខេត្តសៀមរាប។










You must be logged in to post a comment.