Mon. Jun 15th, 2026

Author: admin

កញ្ញា ឆន ណាវី អគ្គនាយិការង នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារសេវាបណ្ណសារព័ត៌មាន ២០២៦

នារសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ កញ្ញា ឆន ណាវី អគ្គនាយិការង នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារសេវាបណ្ណសារព័ត៌មាន ដើម្បីពន្លឿនប្រសិទ្ធភាពក្នុងការផ្ដល់សេវាបណ្ណជូនអ្នកសារព័ត៌មានជាតិ និងអន្ដរជាតិ។កញ្ញាក៏បានលើកផងដែរថា ក្នុងកិច្ចការងារសេវា ក្នុងនាមជាអ្នកសម្របសម្រួលកិច្ចការ ផ្ដល់បានសារព័ត៌មានជូនដល់អង្គភាព ម្ចាស់សម័យ ត្រូវបានត្រួតពិនិត្យ នៅលើឯកសារលិខិតស្នើសុំ តាមទម្រង់បែបបទរដ្ឋបាល យោងតាមសេចក៏ជូនដំណឹងរបស់ អគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ ផងដែរ ។ ក្នុងនាមបច្ចេកទេសត្រូវតែជួយសម្របសម្រួលដល់ អង្គភាពដែលមានការខ្វះខាត ផ្នែករដ្ឋបាលហ្នឹងឯកសារផ្សេងៗ។ល។

រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផែនការយុទ្ធសាស្រ្ត «ឆ្នាំសកម្មភាព ជាមួយលទ្ធផលជាក់ស្តែង» បានដាក់ចេញនៅក្នុងឆ្នាំ២០២៦ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថាននៅកម្ពុជា

រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផែនការយុទ្ធសាស្រ្ត «ឆ្នាំសកម្មភាព ជាមួយលទ្ធផលជាក់ស្តែង» បានដាក់ចេញនៅក្នុងឆ្នាំ២០២៦ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថាននៅកម្ពុជា ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានប្រកាសដាក់ចេញផែនការសកម្មភាពជាអាទិភាព របស់ក្រសួងបរិស្ថានសម្រាប់អនុវត្តក្នុងឆ្នាំ២០២៦ គឺ «ឆ្នាំសកម្មភាព ជាមួយលទ្ធផលជាក់ស្តែង» ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថាននៅកម្ពុជា។ ផែនការយុទ្ធសាស្រ្តរបស់ក្រសួងបរិស្ថាន នឹងធ្វើការជំរុញសកម្មភាព ដើម្បីកម្ពុជាមានភាពស្អាត ភាពបៃតង និងចីរភាព ឱ្យទទួលបានលទ្ធផលល្អថែមទៀត។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងបែបនេះ…

ឯកឧត្តម ប៉េង ពោធិ៍សា អញ្ជើញសួរសុខទុក្ខគ្រួសារកងទ័ពដែលត្រូវបានថៃដោះលែង ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង រួមជាមួយថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះសួរសុខទុក្ខដោយផ្ទាល់ដល់គ្រួសារ និងលោក នៃ សុភ័ក្រ ដែលជាកងទ័ពជួរមុខ បន្ទាប់ពីត្រូវបានភាគីថៃដោះលែងបន្ទាប់ពីទាហានថៃចាប់ឃុំឃាំងអស់រយៈពេល១៥៥ថ្ងៃ និងបញ្ជូនមកដល់ប្រទេសកម្ពុជាវិញ។ ពិធីសួរសុខទុក្ខនេះត្រូវបានរៀបចំឡើងកាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៦នៅគេហដ្ឋានរបស់លោក នៃ សុភ័ក្រ ជាវីរៈកងទ័ពក្នុងចំណោម១៨នាក់ដែលទាហានថៃចាប់ខ្លួនមានស្រុកកំណើតស្ថិតនៅក្នុងភូមិព្រៃត្រុំ ឃុំញរ៍ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានសម្តែងនូវការត្រេកអរ និងក្តីរំភើបជាមួយក្រុមគ្រួសារដែលបានជួបជុំសមាជិកវិញ។…

ប្រជាពលរដ្ឋភៀសសឹក ប្រមាណជាង ១ ០០០ គ្រួសារ មិនអាចទៅកាន់លំនៅឋានវិញបាន ដោយសារយោធាថៃដាក់ទូរកុងតឺន័រ និងលួសបន្លាបិទផ្លូវមិនឱ្យចូល

ប្រជាពលរដ្ឋភៀសសឹក ប្រមាណជាង ១ ០០០ គ្រួសារ មិនអាចទៅកាន់លំនៅឋានវិញបាន ដោយសារយោធាថៃដាក់ទូរកុងតឺន័រ និងលួសបន្លាបិទផ្លូវមិនឱ្យចូល យោងតាមអាជ្ញាធរដែនដី បានឱ្យដឹងថា មានប្រជាពលរដ្ឋភៀសសឹក ប្រមាណជាង ១ ០០០គ្រួសារ នៅភូមិព្រៃចាន់ និងភូមិជោគជ័យ នៃស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កំពុងស្នាក់នៅមណ្ឌលសុវត្ថិភាព ដោយមិនអាចទៅកាន់លំនៅឋានវិញបាន ដោយសារទាហានថៃដាក់ទូរកុងតឺន័រ និងលួសបន្លា បិទផ្លូវមិនឱ្យចូលភូមិ និងផ្នែកខ្លះនៃភូមិទាំងពីររងការខូចខាតស្ទើរទាំងស្រុង ពីការទម្លាក់គ្រាប់បែក និងការបាញ់ផ្លោងកាលពីពេលកន្លងទៅ។ រូបថត៖ AKP

លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុ និងអំណោយប្រគេនវត្តចំនួន១០វត្ត,ចែកអំណោយដល់យាយជីតាជី និងប្រជាពលរដ្ឋ នៅមជ្ឃមណ្ឌលវប្បធម៍ព្រះពុទ្ឋសាសនាកម្ពុជា គិរីរម្យ

លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុ និងអំណោយប្រគេនវត្តចំនួន១០វត្ត,ចែកអំណោយដល់យាយជីតាជី និងប្រជាពលរដ្ឋ នៅមជ្ឃមណ្ឌលវប្បធម៍ព្រះពុទ្ឋសាសនាកម្ពុជា គិរីរម្យ នៅព្រឹកថ្ងៃសៅរ៍ ទី​៣​ ខែមករា​ ឆ្នាំ២០២៦​ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ-ទូរទស្សន៍បាយ័ន បានអញ្ជើញនាំយកនូវទេយ្យវត្ថុ និងអំណោយដល់ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត…

លោក Donald J. Trump @realDonald Trump សហរដ្ឋអាមេរិកបានធ្វើការវាយប្រហារទ្រង់ទ្រាយធំដោយជោគជ័យប្រឆាំងនឹងប្រទេសវេណេស៊ុយអេឡា និងមេដឹកនាំរបស់ខ្លួន គឺលោកប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ ដែលត្រូវបានចាប់ខ្លួន និងហោះហើរចេញពីប្រទេស រួមជាមួយភរិយារបស់លោក។ ប្រតិបត្តិការនេះត្រូវបានធ្វើឡើងរួមគ្នាជាមួយកងកម្លាំងអនុវត្តច្បាប់សហរដ្ឋអាមេរិក។ ព័ត៌មានលម្អិតនឹងជម្រាបជូននៅពេលក្រោយ។ នឹងមានសន្និសីទសារព័ត៌មាននៅថ្ងៃនេះ វេលាម៉ោង ១១ ព្រឹក នៅ Mar-a-Lago។ សូមអរគុណចំពោះការយកចិត្តទុកដាក់របស់អ្នកចំពោះបញ្ហានេះ! លោកប្រធានាធិបតី ដូណាល់ ជេ. ត្រាំ

លោក Donald J. Trump @realDonald Trump សហរដ្ឋអាមេរិកបានធ្វើការវាយប្រហារទ្រង់ទ្រាយធំដោយជោគជ័យប្រឆាំងនឹងប្រទេសវេណេស៊ុយអេឡា និងមេដឹកនាំរបស់ខ្លួន គឺលោកប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ ដែលត្រូវបានចាប់ខ្លួន និងហោះហើរចេញពីប្រទេស រួមជាមួយភរិយារបស់លោក។ ប្រតិបត្តិការនេះត្រូវបានធ្វើឡើងរួមគ្នាជាមួយកងកម្លាំងអនុវត្តច្បាប់សហរដ្ឋអាមេរិក។ ព័ត៌មានលម្អិតនឹងជម្រាបជូននៅពេលក្រោយ។ នឹងមានសន្និសីទសារព័ត៌មាននៅថ្ងៃនេះ វេលាម៉ោង ១១ ព្រឹក នៅ Mar-a-Lago។ សូមអរគុណចំពោះការយកចិត្តទុកដាក់របស់អ្នកចំពោះបញ្ហានេះ! លោកប្រធានាធិបតី ដូណាល់ ជេ. ត្រាំ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ចូលរួមពិធីបុណ្យសព និងគោរពវិញ្ញាណក្ខន្ធរបស់វីរកងទ័ពពលី ។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ចូលរួមពិធីបុណ្យសព និងគោរពវិញ្ញាណក្ខន្ធរបស់វីរកងទ័ពពលី ។ នេះគឺជាការសោកស្តាយជាទីបំផុតមួយសម្រាប់ប្រទេសជាតិ និងក្រុមគ្រួសារចំពោះការបាត់បង់ដ៏ធំធេងនូវវីរកងទ័ព ជាធនធានមនុស្ស ជាស្វាមី ជាឪពុក និងជាបង ជាប្អូន ដែលបានពលីអាយុជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិ ។ ដោយទឹកចិត្តសោកសៅជាពន់ពេក លោកជំទាវបណ្ឌិត បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធវីរកងទ័ពដោយផ្ទាល់នៅគេហដ្ឋានរបស់សពដែលកំពុងធ្វើបុណ្យតាមប្រពៃណីនៅក្នុងទឹកដីខេត្តកំពង់ស្ពឺ។ ក្នុងវេលាដ៏ក្រៀមក្រំនេះដែរ លោកជំទាវបណ្ឌិត ថែមទាំងបានពាំនាំប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន…

រដ្ឋបាលខេត្តកំពង់ស្ពឺ បន្តនាំអំណោយផ្តល់ជូនជនភៀសសឹកនៅក្នុងខេត្តចំនួន៥

រដ្ឋបាលខេត្តកំពង់ស្ពឺ បន្តនាំអំណោយផ្តល់ជូនជនភៀសសឹកនៅក្នុងខេត្តចំនួន៥ កំពង់ស្ពឺ៖ អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម​បណ្ឌិត ជាម ចន្ទ័សោភ័ណ បានដឹកនាំប្រតិភូថ្នាក់ខេត្ត និងសប្បុរសជននានាចុះទៅតាមបណ្តាខេត្តចំនួន៥ ​ស្ថិតនៅតាមបណ្តោយព្រំដែនដែលមានជម្លោះ ដើម្បីសំណេះសំណាលជាមួយជនភៀសសឹកកំពុងស្នាក់នៅក្នុងជំរំជនភៀសខ្លួន និងផ្តល់អំណោយដើម្បីទ្រទ្រង់ជីវភាពប្រចាំថ្ងៃ។ ដំណើរបេសកកម្មមនុស្សធម៌របស់រដ្ឋបាលខេត្តកំពង់ស្ពឺ បានធ្វើឡើងរយៈពេល៣ថ្ងៃ នៅខេត្តព្រះវិហារ សៀមរាប ឧត្តរមានជ័យ បន្ទាយមានជ័យ និងខេត្តបាត់ដំបង ។ ក្នុង​ឱកាស​នោះ ឯកឧត្តម​បណ្ឌិត ជាម ចន្ទ័សោភ័ណ បានលើកឡើងថា ខណៈដែលប្រទេសជាតិ កំពុងតែមានជម្លោះព្រំដែន ប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារ​ ត្រូវបានជម្លៀសចេញ ពីផ្ទះសម្បែង​ទៅរកទីទួលសុវត្ថិភាព។…

ក្រសួងការងារ ឱ្យកម្មករប្ដឹងករណីនិយោជកមិនបើកប្រាក់ឈ្នួល ២ដង/១ខែ និងប្រាក់បំណាច់អតីតភាព ២ដង/១ឆ្នាំ

ក្រសួងការងារ ឱ្យកម្មករប្ដឹងករណីនិយោជកមិនបើកប្រាក់ឈ្នួល ២ដង/១ខែ និងប្រាក់បំណាច់អតីតភាព ២ដង/១ឆ្នាំ ក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ចេញសេចក្តីណែនាំ ដោយ លើកទឹកចិត្តឱ្យ កម្មករ និយោជិតជូនដំណឹងមកអធិការការងារ ករណី និយោជក មិនអនុវត្ត បើកប្រាក់ឈ្នួល ២ដង ក្នុង១ខែ និង ប្រាក់បំណាច់អតីតភាពការងារ ២ដង ក្នុង១ឆ្នាំ។ យោងតាមច្បាប់ស្តីពីការងារ ច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា និងប្រកាសលេខ២១៤/២៥ ក.ប/ប្រ.ក.ខ.ល ចុះ ថ្ងៃទី១៧ ខែកញ្ញា…

កម្ពុជា ផ្ញើកំណត់ទូតទៅថៃ ស្នើរៀបចំកិច្ចប្រជុំពិសេសបន្ទាន់របស់គណៈកម្មការ JBC ថៃ-កម្ពុជា នៅសប្តាហ៍ទី១ ខែមករា ឆ្នាំ២០២៦ នៅខេត្តសៀមរាប ដើម្បីពិភាក្សា និងបន្តការងារវាស់វែង និងខណ្ឌសីមា

កម្ពុជា ផ្ញើកំណត់ទូតទៅថៃ ស្នើរៀបចំកិច្ចប្រជុំពិសេសបន្ទាន់របស់គណៈកម្មការ JBC ថៃ-កម្ពុជា នៅសប្តាហ៍ទី១ ខែមករា ឆ្នាំ២០២៦ នៅខេត្តសៀមរាប ដើម្បីពិភាក្សា និងបន្តការងារវាស់វែង និងខណ្ឌសីមា ភ្នំពេញ៖ គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥នេះ បានផ្ញើកំណត់ទូតទៅគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ថៃ ស្នើរៀបចំកិច្ចប្រជុំពិសេសបន្ទាន់របស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ, ថៃ-កម្ពុជា នៅសប្តាហ៍ទី១ ខែមករា ឆ្នាំ២០២៦ នៅខេត្តសៀមរាប ដើម្បីពិភាក្សា និងបន្តការងារវាស់វែងនិងខណ្ឌសីមា។…

error: Content is protected !!