
កំណែសន្លឹកសន្លឹកកិច្ចការបេក្ខជនប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីក្រមការជំនាន់ទី១២ នៃសាលាភូមិន្ទរដ្ឋបាល (វិញ្ញាសាសរសេរលើកទី១) ចាប់ផ្តើមព្រឹកនេះ
ព្រឹកនេះ ការប្រឡប្រជែងជ្រើសរើសសិស្សមន្ត្រីក្រមការ ជំណាន់ទី១២ នៃសាលាភូមិន្ទរដ្ឋបាល (វិញ្ញាសាសរសេរលើកទី១) ឈានដល់ដំណាក់កាលកែសន្លឹកកិច្ចការបេក្ខជន ដោយមានវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង ដើម្បីពិនិត្យលើរបៀបរបប និងនីតិវិធីកែសន្លឹកកិច្ចការ។
ក្នុងនោះក៏មានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ ក្រុមការងារអនុគណៈកម្មការជំនាញ អ្នកសង្កេតការណ៍មកពីសាកលវិទ្យាល័យ និងសាធារណជនស្ម័គ្រចិត្ត រួមទាំងអ្នកសារព័ត៌មានជាច្រើនរូប នៅសាលាភូមិន្ទរដ្ឋបាល។
កំណែសន្លឹកកិច្ចការនាព្រឹកនេះ ចាប់ផ្តើមពីម៉ោង ៧:០០ព្រឹក តាមរយៈការកាត់ក្បាលសន្លឹកកិច្ចការ ការចុះលេខ និងនីតិវិធីនានា ដែលស្ថិតក្រោមការឃ្លាំមើលជាប់ជាប្រចាំពីអង្គភាពប្រឆាំងអំពើពុករលួយ និងអនុគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃ ស្របតាមនិយាមនីតិវិធីប្រតិបត្តិ ដែលបានកំណត់ដោយឈរលើគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព។




You must be logged in to post a comment.