Tue. Feb 24th, 2026

ប្រជាពលរដ្ឋសារទរនៅពេល
ស្នងការនគរបាលខេត្តកំពង់ធំ បញ្ជាឲ្យបញ្ឈប់ការដាក់គោលដៅចរាចរណ៍នៅលើផ្លូវលំ, ថ្នាក់ដឹកនាំគ្មានគោលការណ៍ឲ្យដាក់គោលដៅលើផ្លូវលំឡើយ

(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត កំពង់ធំ បានបញ្ជាឲ្យ មន្ដ្រីនគរបាលចរាចរណ៍ បញ្ឈប់សកម្មភាពដាក់គោលដៅនៅ លើ ផ្លូវ លំ (ផ្លូវដី) បើទោះបីគោលដៅនោះគ្រាន់តែអប់រំណែនាំពលរដ្ឋ មិនផាកពិន័យ ក៏ដោយ។ ម្យ៉ាងក៏គ្មានគោលការណ៍ណែនាំពីថ្នាក់ ដឹកនាំ ដើម្បី ឲ្យដាក់គោលដៅលើ ផ្លូវលំនោះដែរ។
ការចេញបញ្ជារបស់ស្នងការនគរបាលខេត្តកំពង់ធំ ធ្វើឡើងបន្ទាប់ពីមហាជននៅលើបណ្ដាញសង្គមចែកចាយរូបភាពនគរបាលចរាចរណ៍នៅស្រុកសន្ទុក ចុះរឹតបន្តឹងច្បាប់ចរាចរណ៍ ស្ថិត នៅចំណុចភូមិវាំង ខាងជើង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្ត កំពង់ធំ (លើផ្លូវលំ) កាលពីថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ២០២៦។
ក្នុងសេចក្ដីបំភ្លឺព័ត៌មានរបស់ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានបញ្ជាក់ថា កម្លាំងជំនាញសណ្តាប់ធ្នាប់ស្រុកសន្ទុក ពិតជាបានដាក់គោលដៅត្រួតពិនិត្យផ្សព្វផ្សាយ អប់រំ ពិតប្រាកដមែន តែពុំបានផាកពិន័យដល់អ្នកបើកបរមធ្យោបាយទាំងអស់នោះទ គ្រាន់តែបានធ្វើការអប់រំណែនាំតែប៉ុណ្ណោះ។ ហើយក៏គ្មានគោលការណ៍ពីថ្នាក់ដឹកនាំឲ្យចុះរឹតបន្តឹង លើផ្លូវលំ (ផ្លូវដី) នោះដែរ។
ដូច្នេះស្នងការនគរបាលខេត្ត បានធ្វើការណែនាំបន្ថែមដល់កម្លាំងជំនាញសណ្តាប់ធ្នាប់ ចំពោះការរឹតបន្តឹងច្បាប់ចរាចរណ៍ឲ្យអនុវត្តនៅតាមផ្លូវកៅស៊ូ និងផ្លូវជាតិតែប៉ុណ្ណោះ៕

You missed

error: Content is protected !!