
(ភ្នំពេញ)៖ នាថ្ងៃពុធ-ព្រហស្បតិ៍ ៩-១០កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៥-២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងបរិស្ថាន សហការជាមួយអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម រៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពី «ការត្រួតពិនិត្យការធ្វើពាណិជ្ជកម្មសារធាតុបំផ្លាញស្រទាប់អូហ្សូន និងសារធាតុធ្វើឱ្យត្រជាក់ដោយខុសច្បាប់នៅតាមទីផ្សារ» ក្រោមអធិបតីភាព ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន និង ឯកឧត្តម គឹម មាសសុខសីហា អគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។
សិក្ខាសាលាបណ្តុះបណ្តាលនេះ មានការចូលរួមពី ឯកឧត្តម ប៉ាក សុខារ៉ាវុត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន លោក កែ វង្សវឌ្ឍនា អគ្គនាយករង នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន លោក ឈន វឿន នាយកសាលាជាតិគយទទួលបន្ទុកនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន លោក គង់ សុផល្លាកគន់ អនុប្រធាននាយកដ្ឋាននៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និង មន្រ្តីនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា, អគ្គនាយករង នៃអគ្គនាយកដ្ឋាន ក.ប.ប. និងមន្រ្តីសាខា ក.ប.ប. រាជធានី ខេត្ត ចំនួន ៦០នាក់ ព្រមទាំងមានគ្រូបង្គោលមកពីក្រសួងបរិស្ថាន ក្រសួងរ៉ែ និងថាមពល ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងមន្រ្តីអគ្គនាយកដ្ឋាននគរបាលជាតិ។
សិក្ខាសាលាបណ្តុះបណ្តាលនេះ គឺមានគោលបំណងពង្រឹងសមត្ថភាពដល់មន្រ្តីអនុវត្តច្បាប់ ដែលមកពីស្ថាប័ន៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្រ្តីនគរបាលជាតិ នៃក្រសួងមហាផ្ទៃ និង មន្រ្តីនៃអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម ក្នុងការពង្រឹងសមត្ថភាពមន្ត្រីអនុវត្តច្បាប់នេះ គឺការត្រួតពិនិត្យ និងបង្ក្រាបការរត់ពន្ធ ការក្លែងបន្លំនៃសារធាតុធ្វើឱ្យត្រជាក់និងកាត់បន្ថយសារធាតុបំផ្លាញស្រទាប់អូហ្សូន ដោយបទបង្ហាញស្តីពី៖ នីតិវិធីត្រួតពិនិត្យ ស៊ើបអង្កេត និងបង្រ្កាបការក្លែងបន្លំ ច្បាប់និងបទបញ្ញត្តិ ដំណាក់ការណ៍នាំចូល ការត្រួតពិនិត្យពេលដឹកជញ្ជូន ឃ្លាំង និងទីតាំងជួលជុល និងបញ្ចូលសារធាតុធ្វើឱ្យត្រជាក់ ព្រមទាំងមានការបណ្តុះបណ្តាលការប្រើឧបករណ៍ Ozon Identifier ។ ក្នុងនោះផងដែរ ថ្នាក់ដឹកនាំស្ថាប័ន និងមន្រ្តីដែលជាសិក្ខាកាម ក៏បានពិភាក្សានៃបទបញ្ញត្តិក្នុងការអនុវត្តច្បាប់ និងកិច្ចសហការនៃការអនុវត្តច្បាប់នៃក្នុងការត្រួតពិនិត្យ និងបង្កាប់ការក្លែងបន្លំ។



























You must be logged in to post a comment.