Thu. May 9th, 2024

ភ្នំពេញ៖ និស្សិតស្រីឆ្នាំទី៤ពីរនាក់កំពុងជិះម៉ូតូឌុបគ្នា ត្រឡប់ទៅផ្ទះវិញ ឆ្លងកាត់ស្ពានព្រែកព្នៅ ជ្រុលចង្កូតទៅបុករថយន្តធុនធំ១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយយីឌុបពាក់ស្លាកលេខ4A_6242 ពីក្រោយពេញទំហឹង បណ្តាលឲ្យបែកក្បាល ស្លាប់ម្នាក់និងរងរបួសធ្ងន់ម្នាក់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង៤០នាទីយប់ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅខាងលិចស្ពានព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ក្រោយកើតហេតុ សពត្រូវបានក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕

You missed