Thu. Apr 18th, 2024

ភ្នំពេញ ៖ ជនសង្ស័យជាចោរ២នាក់ ពិតជាប្លែក ដូចខ្វះអីលួចបែរជាទៅលួច បាននាំគ្នា ទៅលួច ខ្ទឹមសនិងខ្ទឹមបំពង ត្រូវបុរស ម្នាក់ ឃើញទាន់ បានរត់ហក់ធាក់ជនសង្ស័យ២នាក់ឲ្យធ្លាក់ពីលើម៉ូតូនិងចាប់ឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ច។ ហេតុការណ៍ កើតឡើងកាលពីម៉ោង២និង២០នាទីរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ នៅតាមបណ្ដោយផ្លូវលេខ១៩០ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង។ ជនសង្ស័យទាំង២នាក់ រួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលទួលស្វាយព្រៃទី២ ដើម្បីធ្វើការសាកសួរ នឹងចាត់ការបន្តតាមច្បាប់៕

You missed