Wed. May 8th, 2024

រាជធានីភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងកាលពីវេលាម៉ោង 1:14នាទី រំលងអាធ្រាតឈានចូលថ្ងៃទី 16 ខែមីនាឆ្នាំ 2024 មានរថយន្ត ស៊េរីទំនើបមួយគ្រឿង ម៉ាក lexus  RX 350  មានស្លាកលេខ: ភ្នំពេញ: 2AH-8977 បានបើកបោះពួយយ៉ាងលឿន ពីលិច ទៅកើត បណ្ដាលឱ្យរថយន្តបែកកង់ រ៉េចង្កូត ទៅបុកដើមឈើ ក្រឡាប់ជាច្រើនតង់  ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងសង្កាត់ក្បាលកោះ  ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

បើយោងតាមប្រជាពលរដ្ឋនៅក្បែរនោះបានអត់ដឹងថា  រថយន្តខាងលើបានបើកក្នុងស្ថានភាព ល្បឿនលឿនយ៉ាងពិតប្រាកដមែន លោកមកដល់ចំណុចកើតហេតុទើបបាយកង់ផ្ទុះឮសូរដូចគ្រាប់បែកស្រាប់តែរាយចង្កូតបុកដើមឈើក្រឡាប់ជាច្រើនតង់ នេះសំណាងល្អហើយមិនមានអ្នករងរបួសឬក៏ស្លាប់អ្នកធ្វើដំណើរតាមដងផ្លូវ  កុំអីមិនដឹងជាយ៉ាងណាទេ។

You missed