Sun. May 3rd, 2026

Category: ព័ត៍មានសន្តិសុខសង្គម

អនុប្រធាន​គយតំបន់​ ៣​ បានបេីករថយន្ត​ បុក​មនុស្ស​ស្លា-ប់​ ៤នាក់​ របួស​ ៤នាក់​ និង​ខូចខាត​រថយន្ដ​ និង​ម៉ូតូ​ ជាច្រើនគ្រឿងទឿត

អនុប្រធាន​គយតំបន់​ ៣​ ជាជនបង្កត្រូវបានគេស្គាល់ ឈឈ្មោះ នាង​ សំអូន​ អនុប្រធាន​គយតំបន់​ ៣​ បានបេីករថយន្ត​ បុក​មនុស្ស​ស្លាប់​ ៤នាក់​ របួស​ ៤នាក់​ និង​ខូចខាត​រថយន្ដ​ និង​ម៉ូតូ​ មមួយជាច្រើនគ្រឿង នៅ​ក្រោមស្ពាន​ អាកាស​ឬស្សីកែវ​ ផ្លូវ​ជាតិ​លេខ​៥​ កាលពីព្រលប់​ថ្ងៃ​ទី​ ២០​ ខែ​ មករា​ ឆ្នាំ​ ២០២៤​ ។ ក្រោយកេីតហេតុសមត្ថកិច្ចបានឃាត់ខ្លួន លោក នាង សំអូន…

ឃុំខ្លួនឈ្មោះ ឃុត វឌ្ឍនា ស្នងការរងខេត្តកំពង់ស្ពឺពីបទទ្វេពន្ធភាព!

កំពង់ស្ពឺ៖ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ ចេញដីកាបង្គាប់ឲ្យឃុំខ្លួនឈ្មោះ ឃុត វឌ្ឍនា ហៅ ង៉ាម រី ស្នងការរងខេត្តកំពង់ស្ពឺ ក្រោមបទ ទ្វេពន្ធភាព ប្រព្រឹត្តនៅភូមិស្រែថ្នល់ សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌមានចែង និងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ០៤ និងមាត្រា ០៩ នៃច្បាប់ឯកពន្ធភាព យោងតាមច្បាប់ស្តីពីឯកពន្ធភាពមាត្រា០៤ទ្វេឯកពន្ធភាពជាចំណងអាពាហ៍ពិពាហ៍ដែលបុរសមានប្រពន្ធ២និងស្ត្រីមានប្តី២ត្រូវចាត់ទុកថាមានពិរុទ្ធពីបទពន្ធភាពបុរសឬស្រ្តីណាដែលមានចំណងអាពារណ៍ពីមុនមិនទាន់រលត់នៅឡើយ។ ហើយទៅចុះបញ្ជីអាពាហ៍ពិពារហ៍ថ្មីមួុយទៀតអ្នកផ្សំគំនិតត្រូវមានទោសដូចគ្នាមាត្រា០៩ជនណាប្រព្រឹត្តល្មើសនិងមាត្រា០៤នៃច្បាប់នេះត្រូវផន្ទាទោសដាក់ពន្ធនាគារពី៦ខែដល់១ឆ្នាំនិងពិន័យជាប្រាក់ពីរសែនរៀលដល់មួយលានរៀលឬផន្ទាទោសណាមួយនៃទោសទាំង២។ បន្ទាប់ : ១/ឱ្យភ្នាក់ងារមានសមត្ថកិច្ចនៃកងកម្លាំងសាធារណៈធ្វើការនាំខ្លួនជនត្រូវចោទដែលមានឈ្មោះ ឃុត…

រថយន្តវេអង១គ្រឿងដឹកដំឡូងមីក្រឡាប់ធ្លាក់ផ្លូវបណ្ដាលឱ្យមនុស្សម្នាក់គៀបជាប់ក្នុងរថយន្តមិនដឹងថា….

ក្រចេះ÷គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយរថយន្តវេអងដឹកដំឡូងមីបានក្រឡាប់ធ្លាក់ផ្លូវដោយខ្លួនឯងបណ្ដាលឲ្យមនុស្សម្នាក់ត្រូវជាឪពុកម្ចាស់រថយន្តបានស្លាប់បាត់បង់ជីវិតនិងម្នាក់ទៀតរងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្ត ហេតុការណ៍នេះបានកើតឡើងនៅព្រឹកថ្ងៃទី ២០ ខែមករា ឆ្នាំ២០២៤ ត្រង់ចំណុចភូមិ ព្រែកតាអាំ ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ។ ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តមួយគ្រឿងដឹកដំឡូងមីពេញ ម៉ាក់វេអង ពាក់ស្លាកលេខ ត្បូងឃ្មុំ 3A- 1309 បើកបរដោយបុរសម្នាក់និងមានអ្នករួមដំណើរពីរនាក់ទិសដៅពីក្រចេះទៅឆ្លូងលុះមកដល់ផ្លូវកែងភូមិព្រែកតាអាំ ចំណុចកើតហេតុខាងលើ រថយន្តក៏បានក្រឡាប់ផ្ងារជើងធ្លាក់ប្រឡាយបណ្ដាលឱ្យតៃកុងត្រូវរបួសធ្ងន់និងអ្នករួមដំណើរពីរនាក់ដោយម្នាក់មានវ័យចំណាស់បានគៀបជាប់ក្នុងរថយន្តបណ្ដាលឱ្យស្លាប់បាត់បង់ជីវិតនិងក្មេងប្រុសម្នាក់ទៀតមានរបួសស្រាល៕ ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទាំងពីនាក់ ១,ឈ្មោះឆោ ហាន ភេទប្រុស អាយុ៧១ឆ្នាំមានទីលំនៅភូមិថ្នល ឃុំតំបែរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ (ដែលជាអ្នករួមដំណើរ…

ជនប្រព្រឹត្តល្មើសត្រូវតែមានទោស…

សាលាដំបូងខេត្តពោធិ៍សាត់ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនមនុស្ស១នាក់ ពាក់ព័ន្ធការកាប់ព្រៃឈើ នៅត្រង់ចំណុចជើងភ្នំខ្មោច , ចំណុចស្ទឹងខៀវ ភូមិចំការជ្រៃខាងជើង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ ។ នេះគឺជាចំណាត់ការថ្មីមួយទៀតរបស់តុលាការ ចំពោះអ្នកប្រព្រឹត្តបទល្មើសព្រៃឈើ ឱ្យស្ថិតនៅក្រោមការពិនិត្យបទ៖ កាប់គាស់ រុករានដីព្រៃ ឆ្ការដុត និងឈូសឆាយដីព្រៃ ដើម្បីយកធ្វើជាកម្មសិទ្ធិ។ បទល្មើសព្រទណ្ឌដែលមានចែង និងឱ្យផ្ទន្ទាទោស តាមមាត្រា៦២ ចំណុច១ នៃច្បាប់ស្តីពីតំបន់ការពារធម្មជាតិ៕

ជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីលួចទ្រព្យសម្បត្តិ និងទទួលផលចោរកម្ម ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ស្រាវជ្រាវឃាត់ខ្លួន

នៅថ្ងៃទី១៥-១៦ ខែមករា ឆ្នាំ២០២៤ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីលួចទ្រព្យសម្បត្តិ និងទទួលផលចោរកម្ម។ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ សមត្ថកិច្ចជំនាញឃាត់ខ្លួនឈ្មោះ ប្រាក់ ពៅ ភេទប្រុស ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅផ្ទះB៥ ភូមិតាងៅក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ (ជនដៃដល់) ពាក់ព័ន្ធករណីលួចទ្រព្យសម្បត្តិ នៅចំណុចផ្ទះB៤ ភូមិតាងៅក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។ ដកហូតវត្ថុតាង៖ ចិញ្ចៀនប្លាទីន…

ឃាត់ខ្លួនជនសង្ស័យ ប្រុសស្រី០៥នាក់ ដើរលក់ វត្ថុអច្ឆរិយៈ តំលៃ១លានដុល្លារ

ខេត្តកណ្ដាល៖ ជនសង្ស័យប្រុសស្រីចំនួន៥នាក់ ត្រូវបាននគរបាលស្រុកពញាឮធ្វើការឃាត់ខ្លួន ករណីឆបោក បន្ទាប់ពីជនសង្ស័យទាំងនេះ បានរៀបផែនការ ឱ្យជនរងគ្រោះទិញលោហៈធាតុ (វត្ថុអច្ឆរិយៈ) ក្លែងក្លាយ តំលៃ ១លានដុល្លារ ពីបក្សពួករបស់ខ្លួន ដោយឱ្យជនរងគ្រោះកក់ប្រាក់មុនក្នុងតម្លៃ៣ម៉ឺនដុល្លារ។ ករណី ឆបោក បានកើតឡើងថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ ចំណុចរមណីយដ្ឋានភូមិ៥១ ភូមិស្តុកឈូក ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល។ ជនសង្ស័យសារភាពថា៖ ចំពោះលោហៈធាតុ (សំរិទ្ធ) ដែលពួកខ្លួន បាននិយាយប្រាប់ជនរងគ្រោះ ពីរឿងលក់ទិញនោះ គឺមិនមានទេមូលហេតុ…

បញ្ជូនជនសង្ស័យ៥នាក់ ទៅតុលាការ ពាក់ព័ន្ធករណី ជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ខេត្តបន្ទាយមានជ័យ ៖ សមត្ថកិច្ចខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ០៥ ទៅតុលាការ ករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ ក្រោយឃាត់ខ្លួន និងសួរចម្លើយ ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ពិតប្រាកដមែន។ ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី៕

ក្មេងទំនើង០៧នាក់​ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីបានព្រួតគ្នា កាប់បុរសម្នាក់ របួសធ្ងន់ ដេរ ចំនួន៣២ថ្នេរ​

ភ្នំពេញ ៖ សមត្ថកិច្ចជំនាញ ខណ្ឌដង្កោ ឃាត់ខ្លូនជនសង្ស័យជាក្មេងទំនើងចំនួន០៧នាក់ កាលពីយប់ ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ ត្រង់ចំណុចដីវាល ស្ថិតនៅភូមិត្រពាំងសាលា សង្កាត់ពងទឹក ខណ្ឌដង្កោ បន្ទាប់ពីបានធ្វើសកម្មភាព យកកាំបិត ដេញកាប់និងគប់ បុរសម្នាក់ បណ្តាលឲ្យរបួសធ្ងន់ ដេរ ចំនួន៣២ថ្នេរ។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សៀន អញ្ញាស៊ីសុវត្ថា អាយុ២២ឆ្នាំ មុខរបរកម្មករ ទីលំនៅ ភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។…

ជនសង្ស័យម្នាក់ត្រូវបានកម្លាំងប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យទី១ឃាត់ខ្លួនបានភ្លាមាៗ..

កាលព៏ថ្ងៃ​ទី​៣១ ធ្នូ ឆ្នាំ២០២៣​ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ស្ទឹង​មានជ័យ​ទី​១​ សហការ​ជាមួយ​កម្លាំង​ជំនាញ​នៃ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​មានជ័យ​ ធ្វើការឃាត់​ខ្លួន​ជនសង្ស័យ​បាន​០១នាក់​៖ ករណីលួច​យក​ម៉ូតូ​០១​គ្រឿង​របស់ប្រជាពលរដ្ឋ ។ ជនសង្ស័យខ ឈ្មោះ ធីម ខ្វាន់ឡុង អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិទីប៉ាត់ ឃុំជេីងទង ស្រុកត្រាំកក់ ខេត្តតតាកែវ ជូនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី១ធ្វើការ សាកសួរនិងបន្តនីតិវិធីតាមច្បាប់ ។ ហើយរាល់ការពិនិត្យនិងធ្វើតេស្តរបស់សមត្ថកិច្ច ជនសជនសង្ស័យខាងលើមិនមានសារធាតុញៀននោះទេ។ ប្រភព: Phan channa

ជនសង្ស័យចំនួន០៥នាក់ ពាក់ព័ន្ទករណីលួចយកម៉ូតូ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនជាបន្តបន្ទាប់

នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១៤:៤០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ដឹកនាំបញ្ជាដោយលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន០៥នាក់ ពាក់ព័ន្ទករណីលួចយកម៉ូតូ ប្រព្រឹត្តនៅចំណុចបន្ទប់ជួល ផ្លូវលេខ១០១៣ ភូមិពោងពាយ សង្កាត់ភ្នំពេញ ខណ្ឌសែនសុខ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣។ជនសង្ស័យឃាត់ខ្លួនចំនួន០៥នាក់៖១-ឈ្មោះ សុខ ហេង ភេទប្រុស ជនជាតិ ខ្មែរ មានទីលំនៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មុខរបរ…

error: Content is protected !!