អាក្រៀមមិនទាន់អស់ អាស្រស់មក១ទៀតហើយ គឺឧកញ៉ានួន រិទ្ធី ចាក់ដីសង់ផ្ទះចូលទន្លេមេគង្គ«ទន្លេតាពក»ក្បែរច្រមុះចៅហ្វាយស្រុកស្រីសន្ធរ
ខេត្តកំពង់ចាម ៖ បន្ទាប់ពីករណីឧកញ៉ាអ៊ាង ចាក់ដីចង់ទប់បិទទន្លេមេគង្គធ្វើឱ្យល្បីល្បាញស្រុកស្រីសន្ធរនោះមក ស្រាប់តែមានរឿងឧកញ៉ាមួយទៀតដែលកើតនៅក្បែរគ្នានោះ កំពុងចាក់ដីចូលខ្ពបទន្លេមេគង្គ និងកំពុងសាងសង់ផ្ទះយ៉ាងរំភើយ។ នោះគឺបុរសម្នាក់ដែលមានងារជាឧកញ៉ាឈ្មោះនួន រិទ្ធី អគ្គនាយកក្រុមហ៊ុន KFA កំពុងរំលោ.ភច្រាំងទន្លេ ដូចទៅនឹងឧកញ៉ាអ៊ាងនោះដែរ ដោយការចាក់ដីលុបខ្ពបដៃទន្លេមេគង្គនៅចំណុចភូមិតាកយ ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ដោយសារល្បីល្បាញរឿងអំពើល្មោ.ភរបស់ឧកញ៉ាអ៊ាង នៅក្នុងស្រុកស្រីសន្ធរនោះ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ ២០២៤ គេឃើញមន្ត្រីភូមិបាលស្រុកប្រញាប់ប្រញាល់ជើង៣ ជើង៤, ចុះទៅផ្អាកសកម្មភាពនៃការសាងសង់របស់លោកឧកញ៉ានួន រិទ្ធី ដែលអ្នកផងដឹងថា ជាទង្វើបំពានច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ ប្រភពរាយការណ៍ថា…
