Thu. Dec 26th, 2024

   (កំពង់ធំ)÷ លោក សាយ កឹមឡម បានធ្វើការជំរុញដូច្នេះ នៅក្នុងឱកាសដែលលោក និងជំនាញបច្ចេកទេស ចាត់ការផែនការវិនិយោគខេត្តកំពង់ធំ និងមន្ត្រីជំនាញពាក់ព័ន្ធក្នុងមូលដ្ឋាន បានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពសាងសង់ផ្លូវគ្រួសក្រហម ស្ថិតនៅក្នុងភូមិចេក ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ ដែលជាថវិកាមូលនិធិឃុំឆ្នាំ២០២៤ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤។

   លើសពីនេះលោកអភិបាលស្រុកស្ទោង បានណែនាំដល់លោកមេឃុំ ក្រុមប្រឹក្សាឃុំ ជំនាញបច្ចេកទេស និងអាជ្ញាធរពាក់ព័ន្ធ ត្រូវតាមដានពិនិត្យរាល់សកម្មភាពសាងសង់ផ្លូវនេះដើម្បីគុណប្រយោជន៍រួមទាំងអស់គ្នា ជាពិសេសទទួលបាននូវផ្លូវគ្រួសក្រហមតាមបទដ្ឋានបច្ចេកទេស កិច្ចសន្យា និងគុណភាព ប្រើប្រាស់បានយូរអង្វែង។

      ជាមួយនេះផងដែរលោក បានជំរុញដល់រដ្ឋាករទឹកស្ទោងនិងរដ្ឋបាលឃុំកំពង់ចិនជើង ត្រូវសហការគ្នាក្នុងការតបណ្ដាញប្រព័ន្ធចែកចាយ និងផ្គត់ផ្គង់ទឹកស្អាតនៅតាមបណ្ដោយផ្លូវនេះឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសដើម្បីបញ្ចៀសនូវការដាច់ធ្លាយ ដែលបណ្តាលឱ្យមានការខូចខាតផ្លូវជាយថាហេតុ។

     ប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវនេះមានការសប្បាយរីករាយក្រៃលេងដែលទទួលបាននូវផ្លូវថ្មីដ៏ធំទូលាយដែលបង្កលក្ខណ:ឱ្យមានការងាយស្រួល និងធ្វើដំណើរក្នុងការដឹកទំនិញកសិផល ជាពិសេសកូនចៅទៅសាលារៀនបានដោយសុវត្ថិភាព ឆាប់រហ័ស និងងាយស្រួលជាងមុន។

  សូមបញ្ជាក់ថា ផ្លូវដែលកំពុងសាងសង់នេះមានប្រវែង ១,១០០ម៉ែត្រ ទទឹង៦ម៉ែត្រ កម្រាស់ដីស ០,៣ម៉ែត្រ គ្រួសក្រហម កម្រាស់០,15ម៉ែត្រ លូ២កន្លែង និងស្ថិតនៅក្នុងដំណាក់កាលចាក់ដីសផងដែរ។ អត្ថបទ: រដ្ឋបាលស្រុកស្ទោង

You missed