ខេត្តកំពង់ធំ:កាលពីថ្ងៃទី ០៥ខែ ០៧ឆ្នាំ ២០២៤ដែលស្ថិតនៅក្នុងភូមិបាក់ស្រី ឃុំ ឃីគោល ស្រុក ប្រាសាទសំបូរ ខេត្ត កំពង់ធំ ឯកឧត្តម ឃឹង នុ ភាព តំណាងរាស្រ្តមណ្ឌលកំពង់ធំ ឯកឧត្តម ឃួន សុវណ្ណ ទីប្រឹក្សាផ្ទាល់ព្រះសម្តេចមហាសង្ឍរាជ បួរ គ្រី បានអញ្ជើញចូលរួមធ្វើជាអធិបតីភាពកម្មវិធីបុណ្យផ្កាប្រាក់សាមគ្គីរួមទាំងពុទ្ធាភិសេកព្រះពុទ្ធរូបបដិមាករចូលព្រះបរិនិព្វាន១អង្គ។
ក្នុងនោះដែរឃើញថា លោក ឃឹម សុខ ឃាង អភិបាលស្រុកប្រាសាទសំបូរ រួមទាំងព្រះសង្ឍ នឹង តាជីយាយជី ជាច្រើននាក់ ហើយនឹង មន្រ្តីរាជការ ក៏លោកបានចូលរួម នូវកម្មវិធីបុណ្យផ្កាប្រាក់សាមគ្គី និង ពុទ្ធាពិសេក រួមទង ព្រះពុទ្ធរូបបដិមាចូលបរិនិព្វាន ១ ព្រះអង្គ និងសម្ភោធព្រះពុទ្ធរូបបដិមាចូលបរិនិព្វាន១ព្រះអង្គផងដែរ។
ហើយមកម្មវិធីនេះគឺស្ថិតនៅក្នុងវត្ត អ៊ុន នឹង វត្ត បារៀង ក្នុងនោះដែលយើងឃើញថា ប្រជាពលរដ្ឋ មានភាពសប្បាយរីករាយត្រេកអរដែលបានរូបបដិមាករ បូជានៅបុណ្យកុសលក្នុងវត្តរបស់ពួកគាត់។
ជាចុងក្រោយឯកឧត្តមនិងអស់លោកមន្ត្រីរាជការដែលបានចូលរួមលោកបានជូនពរទៅដល់ប្រជាពលរដ្ឋឲ្យជួបតែសេចក្តីសុខគ្រប់ប្រការនឹងសំណាងល្អ និងបន្តជ្រកក្រោមម្លប់សន្តិភាពរបស់រាជរដ្ឋាភិបាលជារៀងរហូត។ អត្ថបទ ដោយ ទេព សុធារ:
You must be logged in to post a comment.