ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអនុប្រធានទី២ ក្រុមការងារគណបក្សប្រជាជាជនកម្ពុជាចុះមូលដ្ឋានស្រុកអូរាំងឪ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងអមដំណើរដោយលោកជំទាវ ងិន លីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន អនុរដ្ឋលេខាធិការ លោក ងួន ប៉ុណ្ណាន អភិបាល នៃគណៈអភិបាលស្រុកអូររាំងឪ អភិបាលរង មន្រ្តីរាជការ កងកម្លាំងទាំង៣ប្រភេទ យុវជនសសយក យុវជនគណបក្សប្រជាជនកម្ពុជា ស្រុកអូរាំងឪ និងប្រជាពលរដ្ឋ ប្រមាណជាង៤០០នាក់ បានបន្តធ្វើយុទ្ធនាការដាំដើមក្ងោកចំនួន ១ ០០០ដើម ជុំវិញឧទ្យានទន្លេស្ងួត នាព្រឹកថ្ងៃសៅរ៍ ៥រោច ខែស្រាពណ៏ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹង ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ ស្ថិតនៅភូមិថ្នល់កែង ឃុំព្រះធាតុ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ។
ឆ្លៀតក្នុងយុទ្ធនាការពន្លកបៃតងនេះផងដែរ ឯកឧត្តម ង៉ូវ បូរីណា បានពាំនាំយកការសួរសុខទុក្ខរបស់ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងសូមកោតសរសើរចំពោះ បងប្អូនប្រជាពលរដ្ឋ និងមន្ដ្រីអាជ្ញាធរ គ្រប់រូប ដែលស្រឡាញ់បរិស្ថាន និងបានចូលរួមបន្តយុទ្ឋនាការដាំដើមក្ងោកចំនួន ១ ០០០ដើមក្នុងឱកាសនោះផងដែរ។
ឯកឧត្ដម បានបន្ដលេីកឡេីងថា ពន្លកបៃតងជាដេីមទុនដ៏មានសក្ដានុពល លេីការស្រូបទាញវិស័យទេសចរណ៍ក្នុងសហគមន៍ និងអន្ដរជាតិ ដូច្នេះយើងទាំងអស់គប្បីត្រូវចូលរួមដាំដេីមឈេីឱ្យបានគ្រប់ៗគ្នា ការដាំដេីមឈេី ររបស់បងប្អូនប្រជាពលរដ្ឋ គឺជាការរក្សាបាននូវភោគទ្រព្យដ៏មានតម្លៃ សម្រាប់យុវជនជំនាន់ក្រោយៗ។
មុននឹងបញ្ចប់ ឯកឧត្តម ង៉ូវ បូរីណា រួមទាំងអាជ្ញាធរ ប្រជាពលរដ្ឋ បានសម្ដែងនូវការ ប្តេជ្ញា គាំទ្រ និងជឿជាក់ចំពោះរាជរដ្ឋាភិបាលកម្ពុជា លេីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៏ CLV-DTA ផងដែរ។
You must be logged in to post a comment.