ព្រៃលិចទឹកដែលជាដែនជម្រក មច្ឆាជាតិ ពងកូនបន្តពូជត្រូវបានរលាយហិនហោចដោយសារតែបទល្មើសនេសាទ ដាក់សម្រាស..!
ខេត្តកំពង់ឆ្នាំង៖មហាជននៅក្នុងប្រទេសប្រហែលជាបានដឹងហើយថាព្រៃលិចទឹកគឺជាកន្លែងជម្រកដែល មច្ឆាជាតិពងកូននៅពេលរដូវវស្សានិងស្គាល់យ៉ាងច្បាស់ថា ខេត្តកំពង់ឆ្នាំងជាខេត្តមួយនៅក្នុងចំណោមខេត្តដែលជាប់និងបឹងទន្លេសាបទាំង៥ ក្នុងនោះមានខេត្តពោធិ៍សាត់ បាត់ដំបង កំពង់ធំ ខេត្តសៀមរាប។ ធនធានធម្មជាតិនិងជីវ:ចម្រុះដែលរស់នៅក្នុងទឹកនៃខេត្តកំពង់ឆ្នាំងត្រូវបានវិនាសដោយសារតែក្រុមឈ្មួញ និងមន្ត្រីជំនាញគ្រាប់ល្ពៅមួយក្តាប់តូច ឃុបឃិតគ្នាជាប្រព័ន្ធ ដោយសារការលោភលន់ចង់មានចង់បានហួសព្រំដែន ហ៊ានធ្វើអ្វីៗ សូម្បីតែរបស់ជាតិឯងក៏ហ៊ានបំផ្លាញដែរ ។ ក្រោយពីរអ្នកសារព័ត៌មាននៅក្នុងស្រុកបានចុះផ្សាយជាច្រើនអង្គភាពកន្លងមក ជំនាញនិងអាជ្ញាធរពាក់ព័ន្ធឆ្លើយថាមិនមានបទល្មើសដូចអ្នកសារព័ត៌មានចុះផ្សាយនេះទេ ជាក់ស្ដែងនៅថ្ងៃទី ១១ខែមីនាឆ្នាំ ២០២៤ អ្នកសារព័ត៌មានយើងជាច្រើនអង្គភាពបានចុះថតផ្ដិតយករូបភាព នៅចំណុចកោះមនោ និងចំណុចកោះតាញ៉ាន ស្ថិតនៅក្នុងភូមិសាស្ត្រទឹកដីឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង យើងក្រឡេកមើលសងខាងទន្លេសុទ្ធតែសម្រាស រាប់រយដុំ ហើយសម្រាសទាំងអស់នេះ ក្នុងសម្រាសនីមួយៗ មិនដឹងថាកាប់បំផ្លាញព្រៃលិចទឹកអស់ប៉ុន្មានដើមទេ…
