កំពង់ស្ពឺ ៖ ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានសសង្កាត់ព្រះស្រែ ក្រុងឧដ្តុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ បានអញ្ជើញជាចូលរួមអធិបតីភាព ក្នុងកម្មវិធីវេទិកាសាធារណៈ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ តាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានការចូលរួម ពីមន្ត្រីថ្នាក់ក្រុង មន្ទីរពាក់ព័ន្ធ និងប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋាន ប្រមាណជាង៤០០គ្រួសារ ស្ថិតនៅវត្តសូរភី ភូមិទួលសូរភី សង្កាត់ព្រះស្រែ ក្រុងឧត្តុងម៉ែជ័យ ខេត្តកំពង់ស្ពឺ នាថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤។
ឆ្លៀតក្នុងឱកាស បេីកវេទិកាសាធារណៈ ឯកឧត្ដម ង៉ូវ បូរីណា បានចូលរួមធ្វើការដោះស្រាយនូវកង្វល់របស់ប្រជាពលរដ្ឋ នូវបញ្ហាទូទៅ បញ្ហាសន្តិសុខ និងផ្សេងៗផងដែរ។
ឯកឧត្ដម បន្ត ទៀតថា បញ្ហារបស់បងប្អូនប្រជាពលរដ្ឋ គឺជាបញ្ហារបស់រាជរដ្ឋាភិបាល ដូច្នេះក្នុងនាម រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ និងចូលរួមគ្រប់សកម្មភាពលេីការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋគ្រប់ភូមិឃុំ ហើយជាពិសេស ធ្វើយ៉ាងណាត្រូវតែបន្ដរក្សាឱ្យនូវភូមិឃុំមានសុវត្ថិភាព និងការអអភិវឌ្ឍ ដេីម្បីសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ ដោយត្រូវរក្សាឲ្យបាននិងការពារដាច់ខាតនូវសន្តិភាពមួយនេះ នាឱកាសនោះដែរ ឯកឧត្តមបានពន្យល់និងស្រាយបំភ្លឺ ពីការសហប្រតិបត្តិការតំបន់អភិវឌ្ឍត្រីកោណ សុំកុំជឿតាមការញុះញង់របស់ក្រុមជ្រុលនិយមមួយក្តាប់តូចដែលតែងតែចង់ផ្តួលរំលំរាជរដ្ឋាភិបាលតាមរយ:ការធ្វើបដិវត្តពណ៌ ។
ជាមួយគ្នានេះផងដែរ លោក ចាន់ វុត្ថា អភិបាលរងក្រុង តំណាងលោក ព្រាប កុយវឌ្ឍនៈ អភិបាល នៃគណៈអភិបាលក្រុង លោក គឹម ឈុនលី អនុប្រធានមន្ទីររៀបចំដែនដី សំណង់ និងសូរិយោដី ព្រមទាំង មន្ដ្រីមូលដ្ឋានឃុំ ក៏បានចូលរួមធ្វើដោះស្រាយជូនប្រជាពលរដ្ឋផងដែរ។
You must be logged in to post a comment.