ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពង់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តិក្រសួងបរិស្ថានបានដឹកនាំក្រុមការងារ នំាយកកូនឈើជាច្រើនប្រភេទចំនួន៧៥០ដេីម ចែកជូនចុងភៅ សេង ហុក ហេង និងបរិស្ថាន មន្រ្តីមូលដ្ឋាន ដើម្បីធ្វើការដំាដុះ នៅលើផ្ទៃដីមួយកន្លែងស្ថិតនៅភូមិត្រពាំងនាន់ ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាវេលាព្រឹកថ្ងៃសៅរ៍ ១២រោច ខែស្រាពណ៏ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹង ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤។
គូសបញ្ជាក់ផងដែរថា បម្រែបម្រួលអាកាសធាតុ គ្រោះរាំងស្ងួត គ្រោះទឹកជំនន់ ជាគ្រោះមហន្តរាយធម្មជាតិ ដែលតបស្នងមកវិញដោយការបំផ្លាញធម្មជាតិ និងបរិស្ថានជុំវិញពិភពលោក។ ជាពិសេស ការកាប់បំផ្លាញព្រៃឈើ និងការទុកដាក់កាកសំណល់ផ្សេងៗនាំអោយឧស្ម័នមេតានអាចសាយភាយទៅក្នុងបរិយាកាស ដែលបង្កអោយផែនដីកាន់តែឡើងកំដៅ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ មានប្រសាសន៏ថា ដើម្បីកាត់បន្ថយការឡើងកំដៅផែនដី ក៏ដូចជាទប់ស្កាត់នៃការឡើងកំដៅ ហេីយអ្វីដែលយើងត្រូវធ្វើគឺ ការថែរក្សាបរិស្ថាន ការទប់ស្កាត់នូវការកាប់បំផ្លាញព្រៃឈើ និងដាំស្តារព្រៃឈើជំនួសមកវិញ។ ហើយយុទ្ឋនាការនៅក្នុងថ្ងៃនេះ គឺជាការបណ្តុះផ្នត់គំនិតពន្លកបៃតងដល់ប្រជាសហគមន៏គ្រប់មូលដ្ឋានទាំងអស់ មានផ្នត់គំនិតនាំគ្នាចូលរួមដាំកូនឈើអោយបានច្រើន។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋលេខាធិការ ក៏សូមថ្លែងអំណរគុណដល់ក្រុមហ៊ុនចុងភៅ សេង ហុក ហេង ដែលតែងតែចូលរួមជាមួយក្រសួងបរិស្ថានក្នុងយុទ្ឋនាការ កម្ពុជាស្អាត កម្ពុជា បៃតង ខ្មែរធ្វើបាន។
ជាចុងក្រោយ ក្រសួងបរិស្ថាន រួមគ្នាជាមួយប្រធាន និងក្រុមហ៊ុនចុងភៅ រួមទាំងមន្ដ្រីមូលដ្ឋានប្រមាណជាង ៧០នាក់ បានប្ដេជ្ញា គាំទ្រ លេីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម CLV-DTA ផងដែរ។
អត្ថបទ៖ ជា សុភា
You must be logged in to post a comment.