Fri. Dec 12th, 2025

Category: ព័ត៌មាន សង្គម

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈសហប្រតិបត្តិការ រវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលេខាធិការដ្ឋានគោលនយោបាយអាវកាសជាតិ (NSPS) នៃទីស្តីការគណៈរដ្ឋមន្រ្តីជប៉ុន ស្តីពីការអនុវត្តគម្រោង “កិច្ចសហប្រតិបត្តការណ៍លើប្រព័ន្ធផ្កាយរណបកំណត់ទីតាំងសកល”

នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈសហប្រតិបត្តិការ រវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលេខាធិការដ្ឋានគោលនយោបាយអាវកាសជាតិ (NSPS) នៃទីស្តីការគណៈរដ្ឋមន្រ្តីជប៉ុន ស្តីពីការអនុវត្តគម្រោង “កិច្ចសហប្រតិបត្តិការលើប្រព័ន្ធផ្កាយរណបកំណត់ទីតាំងសកល” សម្រាប់ការប្រើប្រាស់សេវាកំណត់ទីតាំងជាក់លាក់តាមរយៈផ្កាយរណប QZSS ដោយពុំចាំបាច់ប្រើប្រាស់សេវា Internet ដែលបច្ចុប្បន្នត្រូវបានចែកចាយក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងឱកាសដឹកនាំគណៈប្រតិភូក្រសួងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុន។ កអក ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ MLMUPC

ក្រសួងធនធានទឹក ប្រកាសព័ត៌មាន ស្ដីពី ការទប់ស្កាត់សកម្មភាពចាក់ថ្មចូលផ្ទៃទន្លេ ស្ថិតក្នុងស្រុកស្រីសន្ធរ ក៏ដូចជានៅតាមបណ្តាទីតាំងផ្សេងៗទៀត

ភ្នំពេញ៖ នាថ្ងៃសុក្រ ១៤កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រសួងធនធានទឹក និងឧតុនិយម បានសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ការទប់ស្កាត់សកម្មភាពចាក់ថ្មចូលផ្ទៃទន្លេ ដែលមានទីតាំងស្ថិតនៅភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ក៏ដូចជានៅតាមបណ្តាទីតាំងផ្សេងៗទៀត។ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនថា សកម្មភាពចាក់ថ្មចូលផ្ទៃទន្លេដើម្បីចាក់ខ្សាច់លុបនេះ នឹងបង្កឧបសគ្គ ឬធ្វើឱ្យមានការរាំងស្ទះដល់លំហូរទឹកធម្មជាតិនៃទន្លេ ហើយជាបទល្មើសដែលមានបញ្ញត្តនៅក្នុងមាត្រា៣៦ នៃច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹកនៅក្នុងព្រះរាជាណាចក្រកម្ពុជា ចែងថា៖“ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំលាន(៥.០០០.០០០)រៀល ដល់ ដប់លាន…

ជុំវិញ​ករណី​ ឈ្មោះ​ តាប៉ាង​ ឈូស​ឆាយ​ លក់ដីរបស់រដ្ឋជាច្រើន​ហិកតា​ ក្នុង​ភូមិ​សាស្ត្រ​ស្រុក​ឱរ៉ាល់​ មិន​ទាន់​ចប់​នោះទេ​

ខេត្តកំពង់ស្ពឺ៖ ក្រោយពីផ្ទុះរឿង តាប៉ាង ដាក់គ្រឿងចក្រ រុករានទន្ទ្រានយកដីព្រៃរបស់រដ្ឋ ហើយឱ្យអ្នកផ្សេងឈរឈ្មោះជំនួសនោះ ពេលនេះជ្រាបដល់ថ្នាក់លើ មន្ទីរជំនាញបានកោះហៅប្រជុំ មានទាំងអ្នកសារព័ត៌មានចូលរួមថែមទៀតផងដែរ ដើម្បីជាសាក្សីដើម្បីដាក់បន្ទុកលើជនខិលខូច ដែលមានមហិច្ឆតា បំផ្លាញដីព្រៃរបស់រដ្ឋ។ បើយោងតាមកំណត់ហេតុប្រជុំនាថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០២៤វេលាម៉ោង៩ និង២៥នាទីព្រឹកនៅសាលប្រជុំមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ។ សមាសភាពចូលរួមមាន ១លោក​ អនុប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ​ ២លោក ប្រធាន អ.ម .ក មេធាវី​ តំណាង​ ឈ្មោះ​ តាប៉ាង​។ បេីយោងតាម កំណត់ហេតុអង្គប្រជុំ កាលពីថ្ងៃទី១២…

រសៀលថ្ងៃចន្ទនេះ គណប្រតិភូក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញទៅទស្សនកិច្ចនៅទីភ្នាក់ងាររុករកលំហអាកាសជប៉ុន (JAXA) និងអាជ្ញាធរព័ត៌មានភូមិសាស្ត្រនៃប្រទេសជប៉ុន (GSI) នៅទីស្នាក់ការក្នុងក្រុងតូក្យូ។

ក្នុងឱកាសនោះ លោកប្រធានទីភ្នាក់ងារទាំងពីរ បានរាយការណ៍ពីដំណើរការក្នុងវិស័យរបស់ខ្លួន ដែលផ្តល់លទ្ធភាពដល់ក្រសួង ក្នុងកិច្ចសហប្រតិបត្តិការបន្ថែមដើម្បីជាជំនួយដល់ការអនុវត្តគោលនយោបាយអាទិភាពរបស់ក្រសួងលើការចុះបញ្ជីដីធ្លីបញ្ចប់ និងការរៀបចំហេដ្ឋារចនាសម្ពន្ធ័ក្នុងក្រុង ក្នុងព្រះរាជាណាចក្រកម្ពុជា។ កអក #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ #MLMUPC

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញចុះដឹកនាំបញ្ជាដឹកនាំកងកម្លាំងនគរបាលក្រោមឱវាទ ការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព តាមដងផ្លូវជាតិលេខ៣

នៅព្រឹកថ្ងៃអង្គារ ១១កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញចុះដឹកនាំបញ្ជាដឹកនាំកងកម្លាំងនគរបាលក្រោមឱវាទ ការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព តាមដងផ្លូវជាតិលេខ៣ ក្នុងភូមិសាស្ត្រស្រុកកណ្តាលស្ទឹង ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងសួរសុខទុក្ខប្រជាកសិករក្រីក្រ នៅឃុំខ្វាវ និងឃុំស្រែននោង ស្រុកត្រាំកក់ និងស្រុកទ្រាំង ខេត្តតាកែវ។

ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ ថាយានយន្តដឹកជញ្ជូនទំនិញមួយចំនួនបានកំពុងធ្វើចរាចរណ៍តាមដងផ្លូវ បើកបរដោយមិនគោរពច្បាប់ចរាចរ និងនៅមានការតទ្រុងខុសលក្ខណៈបច្ចេកទេស

ព្រឹកថ្ងៃសៅរ៍ ៨កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមការងារត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តខេត្តក្រចេះ សហការជាមួយអធិការរដ្ឋាននគរបាលស្រុកឆ្លូង បានធ្វើការចុះពិនិត្យនិងឃាត់រថយន្ត នៅតាមបណ្តោយផ្លូវជាតិលេខ ៧៣ ត្រង់ចំណុចភូមិជ្រោយថ្ម ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ។ ជាលទ្ធផលក្រុមការងារធ្វើការត្រួតពិនិត្យនិងវាស់វែងតាមលក្ខណៈបច្ចេកទេសបានរថយន្តចំនួន ១២គ្រឿង ក្នុងនោះមានចំនួន០៤គ្រឿង ដែលខុសបច្ចេកទេស(លើសកំពស់ពី ៣តឹក ទៅ ៦តឹក) ចំណែកឯរថយន្តចំនួន ០៨គ្រឿង ទៀតមិនមានខុសលក្ខណៈបច្ចេកទេស ក្រុមការងារបានអនុញ្ញាតឲ្យធ្វើចរាចរណ៍ធម្មតា ។

សម្ដេចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញថ្វាយបង្គំសាកសួរអំពីព្រះរាជសុខភាពរបស់ សម្តេចព្រះអគ្គមហាសង្ឃរាជាធិតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស

នៅព្រឹកថ្ងៃសៅរ៍ ៨ កើត ខែមាឃ ឆ្នាំថោះ បញ្ចស័កពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាត្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញថ្វាយបង្គំសាកសួរអំពីព្រះរាជសុខភាពរបស់ សម្តេចព្រះអគ្គមហាសង្ឃរាជាធិតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជានៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ៕

តើលោក គង់ វុន ថៅកែភ្លើងនៅស្រុកជីក្រែង ជាម្ចាស់ក្រុមហ៊ុនពិតប្រាកដឬក៏យ៉ាងណាបានជាហ៊ានធ្វើការឈូសឆាយលើដីគម្របព្រៃឈើរបោះ របស់រដ្ឋរាប់រយហិតា មន្រ្តីជំនាញនិងអាជ្ញាធរហាក់បីដូចជាមានការបិទបាំងលើរឿងរសើបមួយនេះ………វគ្គ២

ខេត្តសៀមរាប ÷កាលពីថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០២៤ វេលាម៉ោង ១និង៣០នាទីរសៀល លោកអភិបាលស្រុកជីក្រែង បានប្រាប់មកអ្នកសារព័ត៌មានយេីងថា ដីដែលស្ថិតនៅ ភូមិ កកោះ ឃុំល្វែងឫស្សី ស្រុកជីក្រែង ខេត្តសៀមរាប ដែរមានការាយណ៍និងធ្វើការចុះផ្សាយជាច្រើនអង្គភាពថា មានអាត្រាក់ទរ័ឈួសឆាយដីព្រៃ ប្រម៉ាណ ៨ .៩ .គ្រឿងនោះ គឺជាដីក្រុមហ៊ុន (គង់ វុន )បងប្អូនប្រជាពលរដ្ឋនិងមតិមហាជនមានការងឿងឆ្ងល់ថា ហេតុអីបានក្រុមហ៊ុន (គង់ វុន )មិនឃេីញមានលើកជា ស្លាក យីហោ…

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំលោកស្នងការរង និងលោកអធិការនគរបាលគ្រប់ស្រុក ក្រុង ចូលរួមកិច្ចប្រជុំការងារត្រួតពិនិត្យល្បែងស៊ីសង និងឆ្នោតឡូតូផ្សងសំណាងគ្រប់ប្រភេទ…

នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំលោកស្នងការរង និងលោកអធិការនគរបាលគ្រប់ស្រុក/ក្រុង ចូលរួមកិច្ចប្រជុំការងារត្រួតពិនិត្យល្បែងស៊ីសង និងឆ្នោតឡូតូផ្សងសំណាងគ្រប់ប្រភេទ នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្ត នៅសាលប្រជុំសាលាខេត្តកណ្តាល។

អុញនោះ! មុជមិនជ្រៅទៅមិនដល់ហើយ លោក ឈិន ម៉ៅ ជាចាងហ្វាង អង្គភាពសារព័ត៌មាន បណ្ដាញសារព័ត៌មានថ្មី (ហៅកាត់ថា N3) និងឈ្មោះ ភួង រ៉ា ព្រមទាំងបក្ខពួក កំពុងធ្វើសកម្មភាព កៀគរប្រជាពលរដ្ឋ  ធ្វើការឡាយវីឌីអូ បែប ញុះញង់ បង្កឱ្យមានភាពចលាច័លក្នុង ភូមិត្រពាំងឈូក ក្នុងដំណាក់ការចុងក្រោយ បន់ព្រះសំពះទេវតា ហើយពេលនេះ…!

ខេត្ដក្រចេះ ៖ តោះបងប្អូនមកតាមដាន និងវិភាគទាំងអស់គ្នា ពេលនេះ មេខ្យល់ឈ្មោះ ភួង រ៉ា និងបក្ខពួក កំពុងធ្វើសកម្មភាពកៀគរ ប្រជាពលរដ្ឋ ដែលមិនដឹងអីសោះរស់នៅតាំងឆ្នាំ២០១៣ មកធ្វើការឡាយវីឌីអូ តាមបណ្ដាញសង្គមហ្វេសប៊ុក តាមរយៈអង្គភាពសារព័ត៌មានមិនល្បី ចំនួន ៤អង្គភាព ដឹកនាំដោយឈ្មោះ ឈិន ម៉ៅ តាមប្រភពបានឱ្យដឹងថា ឈ្មោះ ឈិន ម៉ៅ នេះបានជួលអង្គភាពសារព័ត៌មានមិនល្បីក្នុងស្រុកមកធ្វើការផ្សាយដើម្បីបិទបាំងអំពើទុច្ចរិតរបស់បក្ខពួកខ្លួន ដែលបានធ្វើសកម្មភាពរុករានដីដែនជម្រកសត្វព្រៃកែវសីមា របស់រដ្ឋ លើសពីការរស់នៅអាស្រ័យផលជាក់ស្ដែង។ បើតាមការឡាយវីឌីអូ តាមបណ្ដាញសង្គមហ្វេសប៊ុក…

You missed

error: Content is protected !!