នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ នៅទីបញ្ជាការកងអាវុធហត្ថខេត្តសៀមរាបក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថ បានដាក់ដំណើរការកម្មវិធីហ្វឹកហ្វឺន Simulation ដែលជាប្រព័ន្ធហ្វឹកហ្វឺនតាមបែបបច្ចេកវិទ្យាកុំព្យូទ័រ ដែលអាចអោយសិក្ខាកាមអនុវត្តដូចនៅក្នុងពិភពពិត ជាលក្ខណៈឯកត្តជន ជាក្រុម និងអាចប្រកួតគ្នាបាន ដោយអាចបង្កើតសេនារីយោសិប្បនិម្មិតតាមតម្រូវការ ស្របតាមស្ថានភាពជាក់ស្តែង។
+កម្មវិធីហ្វឹកហ្វឺន Simulation បានផ្តល់អត្ថប្រយោជន៍ជាច្រើនដូចជា៖
- ចំណេញការប្រើប្រាស់គ្រាប់ពិត
- ចំណេញការប្រើប្រាស់ទីលានហ្វឹកហ្វឺន
- កម្មវិធីហ្វឹកហ្វឺនអាចបត់បែនបានគ្រប់ស្ថានភាពតាមតម្រូវការ
- បង្កើននូវ ប្រសិទ្ធភាព និង សុវត្ថិភាព
- បំណិនក្នុងការធ្វើសេចក្តីសម្រេចចិត្តបានត្រឹមត្រូវឆាប់រហ័សក្នុងពេលប្រតិបត្តិការជាក់ស្តែង។
You must be logged in to post a comment.