Tue. Jul 8th, 2025

Category: ព័ត៌មាន សង្គម

រដ្ឋបាលស្រុកស្រីសន្ធរថា គ្មានការជីកកកាយយកអាចម៍ ដីទៀតទេ ខណៈដែលការពិតគឺឈ្មួញនៅតែបន្តជីក!

ខេត្តកំពង់ចាម÷ រហូតមកដល់រសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ នេះសកម្មភាពជីកកកាយយកអាចម៍ដីលក់ នៅតំបន់វាលព្រៃលិចទឹកអូរតាម៉ៅក្រោយភូមិ ក្នុងឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម នៅតែបន្តកើតមានជាធម្មតា ស្របពេលដែលរដ្ឋបាលស្រុក បានចេញសេចក្តីប្រកាសព័ត៌មានថា មិនមានសកម្មភាពជីកកកាយយកអាចម៍ដីទៀតទេ។ ដូច្នេះសេចក្តីបំភ្លឺ នៅលើក្រដាស១សន្លឹកដែលចារអក្សរ ៤,៥ បន្ទាត់របស់រដ្ឋបាលស្រុកស្រីសន្ធរនោះ គ្រាន់តែជាការជួយបិទបាំងអំពើទុច្ចរឹតរបស់ពួកឈ្មួញតែប៉ុណ្ណោះ។ ប្រភពដកស្រង់សម្ដីថៅកែគ្រឿងចក្រ ដែលកំពុងជីកយកអាចម៍ដីនៅខាងក្រោយភូមិព្រែកឪជ្រឹង ឃុំព្រែក រំដេង ស្រុកស្រីសន្ធរឲ្យដឹងថា ការជីកយកអាចម៍ដីនោះគឺទទួលបានការអនុញ្ញាតច្បាប់ពីរដ្ឋបាលស្រុកស្រីសន្ធរ ហើយម្យ៉ាងទៀតគឺគេជីក នៅក្នុងដីស្របច្បាប់របស់ខ្លួនដែលមានប្លង់រឹងត្រឹមត្រូវ។ យ៉ាងណាក៏ដោយម្ចាស់គ្រឿង ចក្រនេះមិនបង្ហាញលិខិតអនុញ្ញាត ឬច្បាប់ទម្លាប់ដែលអះអាងថា សាលាស្រុកចេញឲ្យនោះ…

នៅក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការសេវាសាធារណៈតាមប្រព័ន្ធឌីជីថល របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នារសៀលថ្ងៃទី៩ ខែ​មេសា ឆ្នាំ​២០២៤​ ឯកឧត្តម សាយ សំអាល់ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសេវាគាប់ចិត្តដែលកើតឡើងនាពេលនេះ។

នេះគឺជាផ្លែផ្កាដែលកើតចេញពីការជ្រោងទង់សាមគ្គីឯកភាពផ្ទៃក្នុងរបស់ក្រសួង ព្រមទាំងការចូលរួមយ៉ាងសកម្មដោយភាតរភាព និងភាពស្និទ្ធស្នាល ក្នុងស្មារតីទទួលខុសត្រូវខ្ពស់រួមគ្នារបស់ក្រសួង ស្ថាប័នដៃគូ និងអ្នកពាក់ព័ន្ធទាំងអស់ ហើយសមិទ្ធផលនាពេលនេះគឺជាការរួមចំណែកកសាងរដ្ឋាភិបាលឆ្លាតវៃ ដោយឈរលើមូលដ្ឋាននៃការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធនិងបច្ចេកវិទ្យាឌីជីថលជាប្រព័ន្ធអេកូឡូស៊ី សំដៅបង្កើតបរិយាកាសអំណោយផលដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថលប្រកបដោយបរិយាបន្ន។#កអក #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់#MLMUPC

ឯកឧត្ដម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីបិទកម្មវីធីសង្ក្រាន្តអូររាំងឪ..

ខេត្តត្បូងឃ្មុំ÷ នៅសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្ដម ង៉ូវ បូរីណា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន និងជាអនុប្រធានទី២ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកអូររាំងឪ ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ,ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកអូររាំងឪ អញ្ជើញចូលរួមជាអធិបតីក្នុងពិធីបិទព្រឹត្តិការណ៍សង្ក្រាន្តអូរាំងឪ ដែលប្រព្រឹត្តទៅអស់រយៈពេល ៥ថ្ងៃ ក្នុងព្រះរាជពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ក្នុងសួនឧទ្យានទន្លេស្ងួត ស្ថិតនៅភូមិថ្នល់កែង ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ក្នុងនោះផងដែរ ក៏មានការអញ្ជើញចួលរួមយ៉ាងច្រើនកុះករពីសំណាក់…

ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីចូលរួមបើកកម្មវិធីសង្ក្រាន «ស្រុកអូរាំងឪ»

ត្បូងឃ្មុំ ÷ នារសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍ «ស្រុកអូរាំងឪ» ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរខាងមុខនេះ។ ក្នុងនោះផងដែរ ក៏មានការអញ្ជើញចួលរួមយ៉ាងច្រើនកុះករពីសំណាក់ មន្ត្រីថ្នាក់ដឹកនាំក្រសួងបរិស្ថាន មន្ត្រីថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ មន្ត្រីសាលាស្រុកអូរាំងឪ លោកគ្រូ អ្នកគ្រូ ក្រុមយុវជន និងប្អូនៗសិស្សានុសិស្ស ព្រមទាំងបងប្អូនប្រជាពលរដ្ឋជាច្រើនទៀត ដែលកម្មវិធីនេះប្រារព្វធ្វើឡើងនៅ «សួនឧទ្យានទន្លេស្ងួត» មានរយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី ១២ រហូតដល់ ១៦…

វិទ្យាល័យ ហ៊ុនសែន តាគោក ស្រុកព្រះស្តេច បានរៀបចំសង្ក្រានឆ្នាំថ្មីដើម្បីអបអរបុណ្យចូលឆ្នាំ! 

(ព្រៃវែង)៖ នាព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ លោកជំទាវ ជួន សុខេម អគ្គនាយិការងកំពង់ផែស្វយ័តភ្នំពេញតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហុឺ បាវី អគ្គនាយកកំពង់ផែស្វយ័តភ្នំពេញបានអញ្ជើញជាគណៈអធិបតីបើកពិធីសង្ក្រានឆ្នាំថ្មីដែលលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ក៏ដូចជាគណៈកម្មការគ្រប់គ្រង វិទ្យាល័យ ហ៊ុនសែន តាគោក ស្រុកព្រះស្តេចបានរៀបចំសង្ក្រានឆ្នាំថ្មី ដើម្បីចូលរួមអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលខិតជិតចូលមកដល់នាពេលឆាប់ៗថ្ងៃខាងមុខនេះ។ ក្នុងនោះក៏មានរៀបចំពិធីលេងកម្សាន្ត ជាច្រើនប្រភេទទៅតាមទម្រង់បែបបទសិល្បៈវប្បធម៌ខ្មែរ និងមានការអញ្ជើញចូលរួមពីសមាជិកសហភាពសហព័ន្ធយុវជនកម្ពុជា ព្រមទាំងអាជ្ញាធរក្នុងស្រុកព្រះស្ដេច និងយុវជនប្រុសស្រីជាច្រើននាក់អ្នកផងដែរ។ ថ្លែងក្នុងឱកាសនោះ លោក អាំ សុផល គណៈកម្មការគ្រប់គ្រងវិទ្យាល័យដែលបានរៀបចំព្រឹត្តិការណ៍សង្រ្កាន្តថ្ងៃ…

បទបញ្ជាស្ដីពី ការចាត់តាំងកម្លាំងចូលរួមថែរក្សាការពារតំបន់អភិរក្សព្រៃឈើធម្មជាតិទូទាំងប្រទេស

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានចេញបត់បញ្ជាស្ដីពីការចាត់តាំងកម្លាំងចូលរួមថែរក្សាការពារតំបន់អភិរក្សព្រៃឈើធម្មជាតិទូទាំងប្រទេស ដែលមានបទបញ្ជាដូចខាងក្រោម ÷១/មេបញ្ជាការកងទ័ពជើងគោក មេបញ្ជាការកងទ័ពជើងទឹក ហ្នឹងមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសត្រូវចាត់តាំងកម្លាំងសហការជាមួយក្រសួងបរិស្ថាន ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ អាជ្ញាធរដែនដី និងសហការជាមួយកងកម្លាំងសមត្ថកិច្ចដែលពាក់ព័ន្ធដើម្បីចូលរួមថែរក្សាការពារតំបន់អភិរក្សព្រៃឈើធនធានធម្មជាតិទូទាំងប្រទេស។ ២/ត្រៀមជួយអន្តរាគមន៍ឱ្យបានទាន់ពេលវេលានៅរាល់សំណើស្នើសុំរបស់ក្រសួងបរិស្ថាន ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ក្រសួងរៀបចំដែនដីនគរុបពាណិជ្ជកម្មនិងសំណង់ អាជ្ញាធរដែនដីហ្នឹងកងកម្លាំងសមត្ថកិច្ចដែលមានការពាក់ព័ន្ធដើម្បីមានវិធានការបង្ក្រាបជាបន្ទាន់នៅបទល្មើសដែលបានកាប់ទន្ទ្រានតំបន់អភិរក្សព្រៃឈើធម្មជាតិ។ ៣/ចាត់តាំងកម្លាំងធ្វើការស្រាវជ្រាវ រុករកជនទុច្ចរិតដែលមកសម្ងំលាក់ខ្លួននៅក្នុងតំបន់អភិរក្សព្រៃឈើធម្មជាតិដែលមានឧបាយកលបំភ្លេចបំផ្លាញព្រៃឈើ និងកាត់ទន្ទ្រានយកដីព្រៃធ្វើជាកម្មសិទ្ធិ ធ្វើឱ្យខូចសម្រាប់ធ្នាប់ សាធារណៈត្រូវមានវិធានការបង្ក្រាបជាបន្ទាន់។ ៤/កងកម្លាំងទាំងអស់ដែលមានភារកិច្ចចូលរួមសហការ ត្រូវប្រកាន់ភ្ជាប់នៅវិន័យរបស់កងយុទ្ធពលខេមរភូមិន្ទ ដោយមិនចូលរួមប្រព្រឹត្តបទល្មើសខុសច្បាប់។ ៥/នាយកខុទ្ទកាល័យអគ្គបញ្ជាការដ្ឋាន មេបញ្ជាការកងទ័ពជើងគោក មេបញ្ជាការកងទ័ពជើងទឹក…

ពិធីក្រុងពាលី បើកការដ្ឋានព្រឹត្តិការណ៍សង្ក្រាន្តអូរាំងឪ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ

អូររាំងឪ ៖ នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ រដ្ឋបាលស្រុកអូររាំងឪ បានរៀបចំ ពិធីក្រុងពាលី បើកការដ្ឋានព្រឹត្តិការណ៍សង្ក្រាន្តអូរាំងឪ ដើម្បីអបអរសាទរ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលខាងមុខ ព្រឹត្តិការណ៍សង្ក្រាន្តនេះ ប្រព្រឹត្តទៅក្នុងបរិវេណឧទ្យានទន្លេស្ងួត ស្ថិតនៅភូមិថ្នល់កែង ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។ ក្នុងព្រឹត្តិការណ៍នេះ មានការយកចិត្តទុកដាក់ ពីថ្នាក់ដឹកនាំ បានផ្តួចផ្តើមរៀបចំពិធីសង្ក្រាននេះឡើង ដោយមានការចូលរួមសហការណ៍ពីលោកអភិបាលរងស្រុក មន្ទីរពាក់ព័ន្ធ ដើម្បីរៀបចំពិធីក្រុងពាលី បើកការដ្ឋានព្រឹត្តិការណ៍សង្ក្រាន្តអូរាំងឪ ឲ្យបានរលូន ដែលប្រព្រឹត្តទៅចាប់ថ្ងៃទី១២-១៦ ខែមេសា ឆ្នាំ២០២៤…

តើពិតទេ.លោក ពៅ ជុំ ប្រធានស្នាក់ការដែនជម្រកបរិស្ថានសត្វព្រៃបឹងពែរ ខេត្តសៀមរាប បទល្មើសឈូសឆាយដីព្រៃរបស់រដ្ឋមិនបង្ក្រាបទេ មកគម្រាមកំហែងអ្នកសារព័ត៌មានទៅវិញ..

ខេត្តសៀមរាប៖ ប្រជាពលរដ្ឋស្នើសុំឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន ពិនិត្យមើលលោក ពៅ ជុំ ដែលគេស្គាល់ច្បាស់ថាជា ប្រធានស្នាក់ការដែនជម្រកសត្វព្រៃបឹងពែរ ស្ថិតនៅក្នុងខេត្តសៀមរាបកំពុងតែធ្វើការ គំរាមកំហែងនិងធ្វើទុក្ខបុកម្នេញដល់អ្នកសារព័ត៌មានក្នុងស្រុក ដែលបានចុះទៅយកព័ត៌មានពីសកម្មភាពឈូសឆាយព្រៃរបស់រដ្ឋដើម្បីយកដីទៅលក់ឲ្យឈ្មួញមួយចំនួន ដើម្បីយកលុយចែកគ្នាជាមួយបក្ខពួក កាលពីថ្ងៃទី ១៩ ខែមីនាឆ្នាំ ២០២៤កន្លងទៅ ដែលទង្វើរខាងលើនេះ សបញ្ជាក់ឱ្យឃើញថា លោក ពៅ ជុំ កំពុងតែបំផ្លិចបំផ្លាញដីព្រៃ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនហើយ ដូចនេះសូមឱ្យឯកឧត្តម រដ្ឋមន្ត្រីក្រសួងបរិស្ថានមេត្តាជួយពិនិត្យទង្វើររបស់ប្រធានស្នាក់ការម្នាក់នេះផង។ ប្រភពព័ត៌មានបានបង្ហើបឱ្យដឹងថា នៅវេលាម៉ោង២១ ថ្ងៃទី២១ ខែមីនាឆ្នាំ ២០២៤ ប្រជាពលរដ្ឋបានរាយការថា…

លោកជំទាវ ឌិត នីតា ៖ រយៈពេល ៣០ឆ្នាំមកហើយ ដែលស្ថានីយវិទ្យុ និងទូរទស្សន៍ អប្សរា បានឈរជើងឆ្លងកាត់ប្រវត្តិសាស្រ្ត រួមចំណែកជាមួយប្រជាជនកម្ពុជា

(ភ្នំពេញ)៖ អស់រយៈពេល ៣០ឆ្នាំមកហើយ រាប់តាំងពីដើមទសវត្សន៍៩០ មកដល់បច្ចុប្បន្ន ស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា បានឈរជើងឆ្លងកាត់ប្រវត្តិសាស្រ្ត រួមចំណែកជា មួយប្រជាជនកម្ពុជា ផ្សព្វផ្សាយ មាតិការព័ត៌មាន អប់រំ កម្សាន្ត និងកីឡា យ៉ាងទូលំទូលាយតាមរយៈប្រព័ន្ធផ្សព្វផ្សាយ វិទ្យុ (FM97 MHz & FM99 MHz) ទូរទស្សន៍អប្សរាប៉ុស្តិ៍លេខ១១ (TV11)។ នេះជាការថ្លែងបញ្ជាក់ពីសំណាក់ លោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន…

អបអរសាទរ សង្រ្កាន្តអូររាំងឪ!សួស្ដីឆ្នាំថ្មី ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ គ.ស ២០២៤

អូររាំងឪ៖ រដ្ឋបាលស្រុកអូររាំងឪ បានប្រកាសរៀបចំ សង្រ្កាន្តអូររាំងឪ ក្នុងបរិវេណ ឧទ្យានទន្លេស្ងួត ស្ថិតនៅភូមិថ្នល់កែង ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ក្រោមគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារគណបក្សមូលដ្ឋានស្រុកអូររាំងឪ និងស្រុកពញាក្រែក។ ដើម្បីអបអរសាទរទេវតាឆ្នាំថ្មី ព្រះនាម មហោទរាទេវី រដ្ឋបាលស្រុកអូររាំងឪ រួមសហការជាមួយ សហព័ន្ធសហព័ន្ធយុវជនកម្ពុជាខេត្តត្បូងឃ្មុំ បានរៀបចំកម្មវិធីសង្ក្រាន្ត រយៈពេល០៥ថ្ងៃ ចាប់ពីថ្ងៃទី១២ រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ក្នុងគោលបំណងបង្ករភាពសប្បាយរីករាយ…

You missed