ដីព្រៃលិចទឹកក្នុងតំបន់៣(តំបន់ហាមឃាត់)ច្រើនហិកតា មានជនឆ្លៀតឱកាស យកគ្រឿងចក្រ ឈូសឆាយយកធ្វើជាកម្មសិទ្ធិសង្ស័យមានអ្នកនៅ ពីក្រោយ..
ខេត្តសៀមរាប៖ កាលពីពេលកន្លងទៅសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន អតីតនាយករដ្ឋមន្ត្រីបានដាក់បទបញ្ជាឱ្យរដ្ឋមន្ត្រី អភិបាលខេត្ត និង មន្ត្រីជំនាញពាក់ព័ន្ធការពារដីព្រៃលិចទឹកក្នុងតំបន់៣ ហាមដាច់ខាតការរុករាន ទន្ទា្រន ឈូសឆាយ ប្រើវិធានការបង្ក្រាបឱ្យខានតែបាន។ ប៉ុន្តែនៅក្នុងខេត្តសៀមរាបវិញក្រុមជនខិលខូច បានឆ្លៀតឱកាស លួចដាក់គ្រឿងចក្រឈូសឆាយដីព្រៃលិចទឹកតំបន់ហាមឃាត់នេះយកធ្វើជាសម្បត្តិផ្ទាល់ខ្លួន ហាក់បីដូចជាមិនគោរពអនុសាសន៍របស់សម្តេចតេជោសោះ។ ជាក់ស្តែងកាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ ក្រុមការងារសារព័ត៌មាន បានចុះទៅផ្តិតយករូបភាពនិងសកម្មភាពជនឆ្លៀតឱកាសទាំងអ្នកកាង និងម្ចាស់ដីផ្ទាល់ដែលប្រជាពលរដ្ឋបានបង្ហើបប្រាប់ថា ជាដីព្រៃលិចទឹកក្នុងតំបន់៣(តំបន់ហាមឃាត់) ដែលមានឈ្មោះលោក គង់ មង្គល ជាអ្នកល្បីល្បាញថាជាមេសហគមន៍បឹងជ្រាវចាស់បានដាក់គ្រឿងចក្រឈូសឆាយដីព្រៃលិចទឹកក្នុងតំបន់បីទំហំប្រមាណជាង៧៧ហិកតា យកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនទៅវិញ មិនខ្លាចញញើតច្បាប់ទាល់តែសោះ។ ក្រោយពីមានល្បីល្បាញថាមានក្រុមអ្នកមានអំណាចមួយក្ដាប់តូចឆ្លៀតឱកាសលួចបន្លំ យកលេសលិខិតកាន់កាប់និងច្បាប់អនុញ្ញាត៧៧ហិកតារបស់លោក គង់…