តំណាងរាស្ត្រមណ្ឌលកំពង់ធំ ព្រះពុទ្ធសាសនារីកចម្រើនទៅបានអាស្រ័យលើពុទ្ធបរិស័ទមានជំនឿនិងចូលរួមគោរពប្រណិបត្តិ
(កំពង់ធំ)៖ឯកឧត្តម ឃឹង នុភាព អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំនិងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រះពុទ្ធសាសនារីកចម្រើនទៅបានអាស្រ័យលើពុទ្ធបរិស័ទមានជំនឿនិងចូលរួមគោរពប្រណិបត្តិ។ ឯកឧត្តម ឃឹង នុភាព បានថ្លែងក្នុងពិធីប្រគេនទានព្រះវស្សាចំនួន ៤ វត្តនៅក្នុងឃុំស្រើងស្រុកប្រាសាទសំបូរ ខេត្ត កំពង់ធំ ថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ២០២៤ ។ លោកបានថ្លែងថាការប្រគេនទៀនព្រះវស្សា ព្រមទាំងគ្រឿងឧបភោគ បរិភោគ និងបច្ច័យយកមកវេរប្រគេនព្រះសង្ឃនាពេលនេះ គឺជាការចូលរួមនៅក្នុងប្រពៃណីព្រះពុទ្ធសាសនា ក្នុងពិធីបុណ្យចូលព្រះវស្សា ដើម្បីប្រគេនព្រះសង្ឃដុតបំភ្លឺបូជាថ្វាយព្រះ និងសិក្សារៀនសូត្រនូវគម្ពីរព្រះធម៌ និងវិន័យព្រះសម្មាសាម្ពុទ្ធរបស់ព្រះបរមគ្រូ នៃយើង និងដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន…