រដ្ឋបាលថ្នាក់ក្រោមជាតិពង្រឹងការចូលរួមទទួលខុសត្រូវក្នុងការគ្រប់គ្រងធនធានធម្មជាតិ
អាជ្ញាធរស្រុកតាវែង ខេត្តរតនគិរី បានបង្ហាញការតាំងចិត្តពង្រឹងការចូលរួមគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថាន នៅក្នុងភូមិសាស្រ្តរបស់ខ្លួន។ នៅថ្ងៃពុធ ទី០៩ ខែឧសភា ឆ្នាំ២០២៤ លោក សូ វណ្ណធិន អភិបាលនៃគណៈអភិបាលស្រុកតាវែង បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពស្រុក ដែលមានការចូលរួមពីអភិបាលរងស្រុក មេឃុំ និងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ រួមជាមួយមន្រ្តីឧទ្យានុរក្ស និងបានបង្ហាញពីផែនទីតំបន់ការពារធម្មជាតិ ដែលទើបទទួលបានពីក្រសួងបរិស្ថាន ដើម្បីណែនាំឱ្យអាជ្ញាធរនិងសមតិកិច្ចពាក់ព័ន្ធ បន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឱ្យបញ្ឈប់ការកាប់រុករានទន្ទ្រានដីព្រៃ ធ្វើជាកម្មសិទ្ធិ ព្រមទាំងពង្រឹងការចូលរួមទប់ស្កាត់ និងបង្រា្កបបទល្មើសធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តរបស់ខ្លួនឱ្យបានល្អប្រសើរ។ សូមបញ្ជាក់ថា ក្រសួងបរិស្ថាន កាលពីពេលថ្មីៗកន្លងមកនេះ បានប្រគល់ផែនទីតំបន់ការពារធម្មជាតិ…