
ក្រុមហ៊ុនគ្រឿងចក្រ លោក ស៊ុន ដាពោ ជីកដីស្តារអាងទឹកអូកុង ថាបានរំលោភលើកិច្ចសន្យាទៅនឹង ក្រសួងធនធានទឹកនិងឧតុនិយម ថែមទាំងមានបានបំពានទៅលើដីប្រជាពលរដ្ឋចង់បានអាចម៌ទៅលក់ថែមទៀតផង ។
កាលពីពេលថ្មីៗនេះ មហាជនជាច្រើនកំពុងតែដាក់ការសង្ស័យ ទៅលើថៅកែក្រុមហ៊ុនគ្រឿងចក្រ ឈ្មោះ
ស៊ុន ដាពោ ដែលមានអាសយដ្ឋានក្រុមហ៊ុន ស្ថិតនៅភូមិស្វាយតាអុក១ សង្កាត់វាលស្បូវ ខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ ។ នូវក្រុមហ៊ុនមួយនេះថា បានរំលោភលើកិច្ចសន្យារបស់ ក្រសួងធនធានទឹកនិងឧតុនិយម នៅក្នុងកិច្ចសន្យាគម្រោង ជីកស្ដារអាងទឹកអូកុង ស្ថិតនៅភូមិតាពេទ្យ ឃុំជ្រៃលាស់ និងភូមិផ្ចឹក ឃុំឈ្វាំងស្រុកពញាឮ ខេត្តកណ្ដាល ។ បើយោងតាមមន្ត្រីមូលដ្ឋានសុំមិនបញ្ចេញឈ្មោះបានប្រាប់អង្គភាពសារព័ត៌មានយើងថា លោក
ស៊ុន ដាពោ ដែលជាម្ចាស់ក្រុមហ៊ុនគ្រឿងចក្រ ទទួលបានច្បាប់អនុញ្ញាតពីក្រសួងធនធានទឹកនិងឧតុនិយម លេខ:២១១១ ជទឧ ចុះថ្ងៃទី២៥ខែមិថុនា ឆ្នាំ ២០២៤ ពោលគឺ÷លោក
ស៊ុន ដាពោ ជាថៅកែក្រុមហ៊ុនគ្រឿងចក្រដែលបានម៉ៅកាជីកស្តារអាងស្តុកទឹក ចំណុចទីតាំងខាងលើ មិនបានគោរពតាមកិច្ចសន្យារបស់ ក្រសួងធនធានទឹកនិងឧតុនិយម ថែមទាំងបានជីកចូលដល់ដីរបស់ប្រជាពលរដ្ឋ ហើយលុងយកតែអាចម៌ដីណាដែលល្អៗ យកទៅលក់ និងបានលុងដីរែងយកខ្សាច់ថែមទៀតផង ។
នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ មានប្រជាពលរដ្ឋជាច្រើនគ្រួសារបានលើកគ្នាមកតវ៉ារឿង ក្រុមហ៊ុនគ្រឿចក្ររបស់លោក ស៊ុនដាពោ រឿងជីកស្តាអាងទឹកបានរំលោភចូលដីប្រជាពលរដ្ឋ គោលបំណងយកអាចម៌ដីទៅលក់ នេះជាទង្វើមួយជាការំលោភបំពាន លើកិច្ចសន្យារបស់ក្រសួងធនធានទឹកនិងឧតុនិយម និងបានរំលោភបំពានដីកម្មសិទ្ធរបស់ប្រជាពលរដ្ឋថែមទៀតផង។
បើតាមមន្ត្រីជ្ញាធរមូលដ្ឋានបានអោយដឹងថា៖ លោកក៏បានធ្វើការអប់រំណែនាំ លោក ស៊ុនដាពោ ម្ដងជាពីរដងហើយដែរ ក្នុងការចុះណែនាំនោះ ថែមទាំងមានវត្តមានរបស់ លោកអភិបាលនៃគណៈអភិបាលស្រុក បានចុះពិនិត្យជាមួយនិងមើលឃើញថា លោកស៊ិន ដាពោ ពិតជាបានរំលោភទៅលើកិច្ចសន្យា របស់ក្រសួងធនធានទឹកនិងឧតុនិយម យ៉ាងពិតប្រាកដមែន។
ក្នុងនាមន្ត្រីសាលាឃុំក៏បានសំណូមពរផងដែរថា៖ សូមឲ្យលោកថៅកែគ្រឿងចក្រខាងលើនេះចូលរួមសហការជាមួយនិងមន្ត្រីអាជ្ញាធមូលដ្ឋានយើងខ្ញុំផងទាន កុំអាងខ្លួនជាថៅកែគ្រឿងចក្រធ្វើអីស្រេចតែចិត្តនឹកឃើញនោះអី បើមានមន្រ្តីរបស់យើងចុះទៅសួនាំក្នុងដំណើរការស្ដារអាងទឹកទីតាំងខាងលើនេះ សូមលោកថៅកែជួយសហការផង ដើម្បីមន្ត្រីមូលដ្ឋានរបស់យើងមានរបាយការណ៍ជូនទៅថ្នាក់ដឹកនាំខាងលើ ។ បើយោងតាមលិខិត្តមួយច្បាប់បានចេញដោយក្រសួងធនធានទឹកនិងឧតុនិយម លេខ: ២១១១ ជទឧ
ចុះថ្ងៃទី២៥ខែមិថុនា ឆ្នាំ ២០២៤ ជម្រាប់មក លោក ស៊ុន ដាពោ
កម្មវត្ថុ៖ ករណីសំណើសុំស្តាររអាងទឹកអូកុង ស្ថិតនៅភូមិតាពេទ្យ ឃុំជ្រៃលាស និងភូមិព្រៃទឹក ឃុំឃ្វាំង ស្រុកពញាឮ ខេត្តកណ្តាល។
ន័យដូចមានចែងក្នុងកម្មវត្ត និងយោងខាងលើ សូមជម្រាបលោកជ្រាបថា ករណីសំណើសុំស្តារ អាងទឹកអូរកុង ស្ថិតនៅភូមិតារពេទ្យ ឃុំជ្រៃលាស់ និងភូមិព្រៃទឹក ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល ក្រសួង ធនធានទឹក និងឧតុនិយម សម្រេចអនុញ្ញាតចំពោះសំណើសុំខាងលើ ដោយតម្រូវឱ្យលោកត្រូវគោរពតាម លក្ខខណ្ឌដូចខាងក្រោម៖
១- ត្រូវសហការជាមួយក្រសួង ឬមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល ដើម្បីធ្វើការត្រួតពិនិត្យ បច្ចេកទេស នៅពេលចាប់ផ្តើម និងដំណើរការស្តារ ។
២-ត្រូវសុំកិច្ចសហការជាមួយអាជ្ញាធរដែនដីមានសមត្ថកិច្ច ក្នុងការសម្របសម្រួល និងមានកាតព្វកិច្ច ក្នុងការដោះស្រាយគោលនយោបាយជូនប្រជាកសិករដែលទទួលរងផលប៉ះពាល់
៣-ត្រូវលើកទំនប់ព័ទ្ធជុំវិញអាងទឹក ដាំស្មៅតាមជើងទេរ និងសាងសង់សំណង់សិល្បការរ្យចាំបាច់ ដើម្បីរំដោះទឹកជំនន់
៤-ត្រូវធ្វើរបាយការណ៍វឌ្ឍនភាពប្រចាំខែ លើការស្តារអាងទឹកនេះ ជម្រាបជូនមកក្រសួង ជាពិសេស នៅពេលដែលការងារស្តារខាងលើនេះបញ្ចប់ ត្រូវតែជូនដំណឹងជាលិខិតផ្លូវការ គោរពជូនក្រសួង
៥-ត្រូវគោរពច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន របស់ក្រសួង ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ
៦-ករណីមិនគោរពតាមបទដ្ឋានបច្ចេកទេស និងលក្ខខណ្ឌទាំងអស់ខាងលើ ក្រសួងនឹងបញ្ឈប់ សកម្មភាពការងារស្តារអាងទឹក
៧-ការស្ដាររយៈពេល២ (ពីរ)ឆ្នាំគត់ ដោយគិតចាប់ពីថ្ងៃចុះហត្ថលេខានេះទៅ។
អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូមលោក ចាត់ចែងអនុវត្តតាមការគួរ។ សូមលោក ទទួលនូវការរាបអានពីខ្ញុំ។
ហត្ថលេខានិងត្រា “ថោ ជេដ្ឋា”
ជុំវិញករណីខាង ក្រុមហ៊ុនគ្រឿងចក្រ របស់លោក ស៊ិន ដាពោ នៅក្នុងកាជីកដីស្តារអាងទឹកអូកុង ថាបានរំលោភលើកិច្ចសន្យាទៅនឹង ក្រសួងធនធានទឹកនិងឧតុនិយម ថែមទាំងមានបានបំពានទៅលើដីប្រជាពលរដ្ឋចង់បានអាចម៌ទៅលក់ គេពុំទានដឹងថា មន្ត្រី និងក្រសួង មន្ទីពាក់ពាន់មានវិធានការច្បាប់យ៉ាងនោះគេពុំទាន់ដឹងនៅឡើយទេ ។
រាល់កាចុះផ្សាយនូវអត្ថបទខាងលើ អង្គភាពយើងខ្ញុំរងចាំកាបកស្រាយបំភ្លឺ ពីម្ចាស់ក្រុមហ៊ុនគ្រឿងចក្រ លោក ស៊ិន ដាពោ និង
មន្ត្រីស្ថាប័ណ្ណ ក្រសួងមន្ទីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើកា តាមរបបស្តីអំពីច្បាប់អ្នកសារព័ត៌មាននៅកម្ពុជា ។













You must be logged in to post a comment.