Wed. Aug 6th, 2025

ឯកឧត្តមបណ្ឌិតអភិបាលខេត្តកំពង់ស្ពឺ និងលោកជំទាវ អញ្ជើញបួងសួងសុំសេចក្ដីសុខ នៅភ្នំចាស់ ស្រុកឱរ៉ាល់

ខេត្តកំពង់ស្ពឺ៖​ នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ ២០២៥នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងលោកជំទាវ ម៉េង វ៉ាន់ដានីន រួមនឹងសហការីមន្ត្រីរាជការក្រោមឱវាទបានអញ្ជើញទៅបួងសួងវត្ថុស័ក្តិសិទ្ធិបារមីភ្នំចាស់ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ តាមជួយបីបាច់ថែរក្សាថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងប្រទេស ឱ្យទទួលបានសេចក្តីសុខ សេចក្តីចម្រើន ពិសេសក្នុងបេសកកម្មការពារបូរណភាពទឹកដី ពីសត្រូវឈ្លានពាន។

សូមជំរាបថានៅភ្នំចាស់ គឺជាភ្នំមួយដែល​មានល្អាងជាច្រើន ប៉ុន្តែល្អាងធំជាងគេ គឺល្អាងជង្រុក អ្នកស្រុកនៅតំបន់នោះមានជំនឿទៅលើបារមីអរូបីគោរពបូជាមកដល់សព្វថ្ងៃនេះ។មានរឿងតំណាលពីព្រេងនាយគឺ សម័យកាលដែលព្រះរាម និងព្រះល័ក្ខប្រយុទ្ធជាមួយឥន្ទជិតជាកូនរបស់ទស្សកណ្ឌ ពេលព្រះរាមត្រូវសររបស់ឥន្ឋជិតរបួស ព្រះរាមបានបញ្ជូនសេនាព្រះអង្គ គឺហនុមាណចេញដំណើរទៅភ្នំចាស់ ដោយមានការប្រុងប្រយ័ត្នព្រោះបារមីភ្នំចាស់ពូកែសក្តិសិទ្ធណាស់ហើយភ្នំចាស់មានកំពូលភ្នំជាបីខ្នងៈ
កំពូលទី ១ ឈ្មោះ ខ្នងព្រះព្រហ្ម
កំពូលទី ២ ឈ្មោះ ខ្នងព្រះពុទ្ធ
កំពូលទី ៣ ឈ្មោះ ខ្នងកិន្នរ

ម្យ៉ាងវិញទៀតភ្នំចាស់គឺជាភ្នំដែលមានរិទ្ធានុភាពបារមីខ្លាំងពូកែនៅតំបន់នេះដែល​នាក់ស្រុកតែងតែនាំគ្នាគោរពបូជាតាំងពីដើមរហូតរាងមក។និងសូមបួងសួងតាមជួយថែរក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំផ្សេងៗទៀត សូមទទួលបានជោគជ័យតទៅមុខជានិច្ចនិរន្តន៍ ជាពិសេសសូមឱ្យកងកម្លាំងប្រដាប់អាវុធជនភៀសសឹកប្រជាពលរដ្ឋទូទាំងព្រះរាជាណាចក្រកម្ពុជាទទួល​បាននូវសេចក្តីសុខ សេចក្តីចម្រើន កើន​ប្រយោជន៍គ្រប់ប្រការ និងមានសុខសន្តិភាព។

សូមជម្រាបថា ការផ្ទុះអាវុធរវាងកម្ពុជា-ថៃ បានកើតឡើងនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ នៅចំណុចប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ ដោយបានរាលដាលទៅកាន់តំបន់សមរភូមិផ្សេងទៀត នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ការប្រយុទ្ធគ្នានេះ បានកើតឡើងបន្ទាប់ពីភាគីថៃ បានផ្ទុះអាវុធមុន នៅចំណុចប្រាសាទតាមាន់ធំ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ស្ពឺ

You missed