Sun. Aug 3rd, 2025

ឯកឧត្ដម​ ម៉ៅ​ ឌុង​ នាំ​យកថវិកា​ ឯកឧត្ដម​ ហ៊ុន​ ម៉ានី​ ជូន​គ្រួសារ​សព​វីរកងទ័ព​ដែលបានពលី

ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្ដម ម៉ៅ ឌុង ប្រធាន សសយក ខេត្តត្បូងឃ្មុំ បាននាំយកនូវថវិកាឧបត្ថម្ភរបស់ ស.ស.យ.ក និងធនាគារវឌន្ឍន: ឧបត្ថម្ភដល់គ្រួសារយោធិនពលីជួរមុខ ទៅដល់គេហដ្ឋានសព លោកវរសេនីយ៍ឯក អ៊ុន វណ្ណា ចំនួន ៤ ០០០ ០០០រៀល និងថវិកាធនាគារវឌ្ឍន:ចំនួន ២ ០០០ ០០០រៀល ស្ថិតនៅភូមិបុរីតេជោ ឃុំដារ ស្រុកមេមត់ និងគ្រួសារសព លោកព្រឹន្ទបាលទោ ឆៃ រ័ត្ន ចំនួន ៤ ០០០ ០០០រៀល និងថវិកាធនាគារវឌ្ឍន:ចំនួន ២ ០០០ ០០០រៀល ស្ថិតនៅភូមិក្ដុលកណ្ដាល ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

You missed