
សាលាអន្តរជាតិវឌ្ឍនៈក្នុងស្មារតីខ្មែរជួយខ្មែរ ប្រកបដោយទឹកចិត្តស្មោះសរក្នុងកិច្ចការងារបន្តជាមួយសប្បុរសជន ជួយដល់ជនភៀសសិក និងបងៗកងទ័ពនៅសមរភូមិមុខការពារទឹកដី កម្ពុជា
ព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ អំណោយដ៏ថ្លៃថ្លារបស់សាលាអន្តរជាតិវឌ្ឍនៈ ដែលបានឧបត្ថម្ភគ្រឿងឧបភោគបរិភោគ សម្ភារៈមួយចំនួន រួមទាំងថវិកាផងនោះ តាមរយៈ
លោក ជា សារ៉េត ចៅសង្កាត់ស្ទឹងមានជ័យទី១ ក្នុងស្មារតីខ្មែរជួយខ្មែរដើម្បីជំនួយជួយឧបត្ថម្ភគាំទ្រទៅដល់ វីរៈកងទ័ពអង់អាចក្លាហាន ការពារទឹកដីកម្ពុជា ជួយឧបត្ថម្ភទៅដល់ ជនភៀសសិក ដែលកំពុងជម្លៀសខ្លួន មករកទីទួលសុវត្ថិភាព បន្ទាប់ពីការឈ្លានពានរបស់កងទ័ពសៀមបាញ់មកលើកម្ពុជា ។
ក្នុងនាមរដ្ឋបាលសង្កាត់ ដែលដឹកនាំដោយលោក ជា សារ៉េត ព្រមទាំងក្រុមការងារនិងសហការីសង្កាត់ទាំងអស់ សូមជូនពរ សាលាអន្តរជាតិវឌ្ឍនៈ មានអតិថិជនការគាំទ្រកាន់តែច្រើន នឹងសូមជួបតែពុទ្ធពរទាំងឡាយបួនប្រការ គឺ.! អាយុ វណ្ណៈ សុខៈ ពលៈ និងបដិធានៈកុំបីឃ្លៀងឃ្លាតឡើយ។




You must be logged in to post a comment.