អាជ្ញាធរសង្កាត់ស្ទឹងមានជ័យទី១ រយៈពេល៤៥ថ្ងៃឃាត់មធ្យោបាយជិះបញ្រ្ចាសសរុបចំនួន ១៥១គ្រឿង…
ភ្នំពេញ៖ ក្នុងរយៈពេល៤៥ថ្ងៃមធ្យោបាយជិះបញ្រ្ចាសនៅលើកំណាត់ផ្លូវ២១៧ (មុន្នីរ៉េត) សរុបចំនួន១៥១គ្រឿង ត្រូវបានអាជ្ញាធរសង្កាត់ស្ទឹងមានជ័យទី១ ធ្វើការឃាត់ដើម្បីធ្វើកិច្ចសន្យា និងធ្វើការណែនាំ រួចប្រគល់ជូនម្ចាស់វិញ។ នេះបើតាមការឲ្យដឹងពី លោក ជា សារ៉េត ប្រធានគណៈបញ្ជាការឯកភាពសង្កាត់ បានឲ្យដឹងនាថ្ងៃ ព្រហស្បតិ៍ទី១២ ខែមីនា ឆ្នាំ២០២៥នេះ។ លោក ជា សារ៉េត ចៅសង្កាត់ស្ទឹងមានជ័យទី១ បានបញ្ជាក់ទៀតថា រយះពេល ៤៥ថ្ងៃ ចាប់ពីថ្ងៃទី២៧ ខែមករា ដល់ថ្ងៃទី១២ ខែមីនាឆ្នាំ២០២៥ កម្លាំងគណៈបញ្ជាការឯកភាពសង្កាត់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ…
