Wed. Mar 4th, 2026

Author: admin

ព្រះវិហារធំសសរ ១០០ សាងសង់ឡើងនៅសតវត្សទី១៦ ក្នុងរជ្ជកាលព្រះបាទអង្គច័ន្ទរាជា បែរមុខទៅទិសខាងជើង ស្ថិតនៅចំទីតាំងរាជវាំងនគរសម្ភុបុរៈ នៃអាណាចក្រចេនឡា បច្ចុប្បន្នស្ថិតនៅស្រុកសំបូរ ខេត្តក្រចេះ។

រយៈពេល ១០០ឆ្នាំក្រោយមក ព្រះវិហារត្រូវបានបំផ្លាញដោយគ្រោះធម្មជាតិរន្ទះបាញ់ ដែលបានធ្វើឱ្យសសរ ២២ ដើមឆេះអស់ និងព្រះពុទ្ធបដិមា ប្រលាក់ដោយផ្សែងភ្លើង។ ប្រជាជននៅទីនោះបានរួបរួមគ្នាស្ថាបនាព្រះវិហារនេះឡើងវិញ ប៉ុន្តែមានសសរតែ ៧៨ដើមប៉ុណ្ណោះ។ រហូតមកដល់ឆ្នាំ១៩៧៨ ព្រះវិហារសសរ ១០០ ត្រូវបានរុះរើ ហើយនិងសាងសង់ឡើងវិញរួចរាល់នៅថ្ងៃទី១៤ មករា ១៩៩៨ ដោយមានសសរ១១៦ដើម។ ប្រភព: ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ MLMUPC

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមពិធីទទួលដំណើរមាតុភូមិនិវត្តន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត

នាយប់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមពិធីទទួលដំណើរមាតុភូមិនិវត្តន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ត្រឡប់ពីបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រថៃ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

អ្នកនាំពាក្យបរិស្ថាន៖ ការនាំចូលថង់ប្លាស្ទិកមានការថយចុះប្រមាណ៥០%នៅចុងឆ្នាំ២០២៣

ភ្នំពេញ៖ ការនាំចូលប្លាស្ទិកនៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៣ មានការថយចុះចំនួន ៣២ ២២៨,៧៣ គីឡូក្រាម ដែលស្មើនឹងប្រមាណ៥០% បើប្រៀបធៀបនឹងត្រីមាសទី៣ នៃឆ្នាំដដែល។ នេះបើយោងតាមអ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានបញ្ជាក់នៅថ្ងៃទី៧ ខែកុម្ភៈ នេះ​។ របាយការណ៍នេះ បានបង្ហាញផងដែរថា ការនាំចូលថង់ប្លាស្ទិកចំនួន ១២ ០៧៨,០៤ គីឡូក្រាម នៅក្នុងខែមករា ឆ្នាំ២០២៤ មានការថយចុះប្រមាណ ៨០% ក្នុងរយៈពេលដូចគ្នា នៅឆ្នាំ២០២៣ ដែលមានចំនួនសរុប…

សេចក្តីប្រកាសព័ត៌មាន ស្តីពីផលប៉ះពាល់បណ្តាលមកពីការប្រើប្រាស់បារីអេឡិចត្រូនិក ផលិតផលស៊ីហ្សា និងផលិតផល អេចឈ៍ ធី ភី

ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីផលប៉ះពាល់បណ្តាលមកពីការប្រើប្រាស់បារីអេឡិចត្រូនិក ផលិតផលស៊ីហ្សា និងផលិតផល អេចឈ៍ ធី ភី ដោយហេតុថាផលិតផលទាំងនេះបង្កអោយ មានផលប៉ះពាល់ដល់សុខភាព និងបណ្តាលអោយអ្នកប្រើប្រាស់ងាយនឹងទទួលភាពញៀនដោយសារធាតុញៀនផ្សេងទៀត។ បារីអេឡិចត្រូនិចមានរូបរាងនិងទំហំជាច្រើនប្រភេទ។ភាគច្រើននៃបារីអេឡិចត្រូនិចមានផ្នែកសម្រាប់បញ្ចេញកំដៅនិងផ្នែកដែលផ្ទុកសារធាតុរាវ។បារីអេឡិចត្រូនិចបញ្ចេញចំហាយដោយសារការដុតកំដៅនៃសារធាតុរាវដែលមានផ្ទុកនូវសារធាតុនីកូទីន។ ក្រសួងសុខាភិបាលមានកាព្រួយបារម្ភចំពោះផលិតផលបារីអេឡិចត្រូនិចផលិតផលស៊ីហ្សា និងផលិតផល អេចឈ៍ ធី ភី ភាគច្រើនមានរចនាបទស្រស់ស្អាតទាក់ទាញយុវវ័យក្នុងការសាកល្បងប្រើប្រាស់ហើយមានជនឆ្លៀតឪកាសធ្វើកាផ្សព្វផ្សាយលក់បារីអេឡិចត្រូនិក ផលិតផលស៊ីហ្សា និងផលិតផល អេចឈ៍ ធី ភីតាមរយបណ្តាញដូចជាfacebook Instagram TikTok ជាដើមក្រោមខ្លឹមសារបំផ្លើសថាជាឧបករណ៏សម្រាប់ផ្តាច់បារីនិងជាផលិតផលមានសុវត្ថិភាពជាងបារីធម្មតាផ្ទុយទៅវិញបារីអេឡិចត្រូនិក ផលិតផលស៊ីហ្សា និងផលិតផល អេចឈ៍ ធី ភីមានផលប៉ះពាល់ដល់សុខភាពនិងបង្កគ្រោះថ្នាក់ដល់សង្គម។…

ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះបានផ្ញើរសារលិខិតជូនពរ 

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មង្គលថ្លៃថ្លានៃថ្ងៃចម្រើនជន្មាយុ នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤។ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះបានផ្ញើរសារលិខិតជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មង្គលថ្លៃថ្លានៃថ្ងៃចម្រើនជន្មាយុ នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤។

លោកជំទាវ ហឹង ណារី វ៉ា ថន ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តក្រចេះ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៤

រសៀលថ្ងៃសៅរ៍ ៩រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ក្រចេះ ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤ លោកជំទាវ ហឹង ណារី វ៉ា ថន ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តក្រចេះ លោកជំទាវ អ៊ូ គឹមសួរ អនុប្រធានកិត្តិយសសាខាសមាគម និងលោកជំទាវ ខាំ សុភាព អភិបាលរងខេត្ត និងជាប្រធានប្រតិបត្តិសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តក្រចេះ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៤ របស់សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព…

ឯកឧត្ដម ខូយរីដា និងលោកជំទាវ បានអញ្ជេីញសួរសុខទុក្ខជនរងគ្រោះចំនួន៣នាក់ ដែលត្រូវខ្មាន់កាំភ្លេីង២នាក់បាញ់ប្រហា..រ

ឯកឧត្ដម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងលោកជំទាវ អាំង សុជាតា ខូយ រីដា នារៀលថ្ងៃសៅរ៍ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ បានអញ្ជេីញសួរសុខទុក្ខជនរងគ្រោះចំនួន៣នាក់ ដែលត្រូវខ្មាន់កាំភ្លេីង២នាក់បាញ់ប្រហា..រ កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១៩៖០០ នាទី ធ្វេីឱ្យរងរបួសសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ។ ឯកឧត្តមបានណែនាំឱ្យដល់ជនរងគ្រោះ សូមសម្រាកព្យាបាលថែទាំសុខភាពឱ្យបានល្អ កុំបារម្ភរឿងផ្សេងទៀត ព្រោះសមត្ថកិច្ចជំនាញក្នុងខេត្ត បានសហការជាមួយសមត្ថកិច្ចក្រសួង កំពុងធ្វេីការស្រាវជ្រាវរកមុខសញ្ញាដេីម្បីយកមកផ្តន្ទាទោសតាមច្បាប់ ។…

សេចក្តីថ្លែងការណ៍ មេធាវីតំណាងគណបក្សប្រជាជនកម្ពុជា៖ ការផ្តល់បទសម្ភាសន៍របស់ លោក សុន ឆ័យ គឺជាការបកស្រាយដែលមានចរិតលក្ខណៈកេងចំណេញនយោបាយ និងធ្វើឱ្យប៉ះពាល់ដល់ការអនុវត្តសិទ្ធិតាមផ្លូវច្បាប់របស់ គណបក្សប្រជាជនកម្ពុជា

សេចក្តីថ្លែងការណ៍ មេធាវីតំណាងគណបក្សប្រជាជនកម្ពុជា៖ ការផ្តល់បទសម្ភាសន៍របស់ លោក សុន ឆ័យ គឺជាការបកស្រាយដែលមានចរិតលក្ខណៈកេងចំណេញនយោបាយ និងធ្វើឱ្យប៉ះពាល់ដល់ការអនុវត្តសិទ្ធិតាមផ្លូវច្បាប់របស់ គណបក្សប្រជាជនកម្ពុជា

ប្រជាពលរដ្ឋដែលមានដីអាស្រ័យផលពិតប្រាកដបានដឹងខ្លួន ពូកគាត់លែងជឿការញុះញុងបោកបញ្ឆោតរបស់បក្ខពួក ឈ្មោះ ភួង រ៉ា និងអ្នកសារព័ត៌មានម្នាក់ ខណៈក្រុមនេះកំពុងយកពួកគាត់ធ្វើជាខែលដើម្បីបិទបាំងរឿងអាក្រក់របស់ខ្លួន..

ក្រចេះ៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិត្រពាំងឈូក ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ នៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ នេះមិនមានវត្តមានចូលរួមមកជាមួយ លោកចាងហ្វាង អង្គភាពសារព័ត៌មានម្នាក់ និងក្រុមបក្ខពួក ឈ្មោះ ភួង រ៉ា នៅក្រសួងព័ត៌មាន នោះទេ ខណៈដែលប្រជាពលរដ្ឋកំពុងរស់នៅលើដីនិងអាស្រ័យផលពិតប្រាកដ ដោយពួកគាត់បានដឹងថា លោកចាងហ្វាង អង្គភាពសារព័ត៌មានម្នាក់នេះ និងក្រុមជនខិលខូចឈ្មោះ ភួង រ៉ា ដោយកន្លងមកយកពួកគាត់ធ្វើជាខែលដើម្បីបិទបាំងរឿងអាក្រក់របស់ខ្លួន។ តាមប្រភពច្បាស់ការមួយបានប្រាប់អ្នកសារព័ត៌មានយើងថា កាលពីរថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានព័ត៌មាន…

ប្រព័ន្ធរំដោះទឹកកង្វក់ ភូមិសាស្ត្រស្ទឹងមានជ័យ ត្រូវបានស្តារ និងរៀបចំប្រកបដោយរបៀបរៀបរយ

ប្រព័ន្ធរំដោះទឹកកង្វក់ គឺជាកិច្ចការសំខាន់ក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទីក្រុងឱ្យមានសណ្តាប់ធ្នាប់ បរិស្ថានល្អ និងសោភ័ណភាព និងចាំបាច់បំផុត ក្នុងការរំដោះទឹកភ្លៀងនៅរដូវវស្សា ។ សូមកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលរាជធានីភ្នំពេញ ចំពោះស្មារតីបុរេសកម្មដោយការយកចិត្តទុកដាក់ខ្ពស់ ក្នុងការអនុវត្តបញ្ចកោណទី៤ នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ លើការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន ដោយមុំទី៤ គឺការពង្រឹងការគ្រប់គ្រង និងការធ្វើទំនើបកម្មនគរូបនីយកម្ម ដែលមានកិច្ចការអាទិភាពចំនួន៥ ហើយកិច្ចការអាទិភាពទី៣ គឺការរៀបចំផែនការមេអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទីក្រុង និងទីប្រជុំជនសំខាន់ៗ ប្រកបដោយភាពធន់ និងសោភ័ណភាព ព្រមទាំងការពង្រីកនូវប្រព័ន្ធលូរំដោះទឹកភ្លៀង, ប្រព័ន្ធចម្រោះ និងប្រព្រឹត្តកម្មទឹកកង្វក់ ។

You missed

error: Content is protected !!