
កាលពីពេលថ្មីៗនេះ លោក ម៉ៃ សុគន្ឋ ជាតារមានឈ្មោះរបស់សំឡេងមួយរូប បានបើករថយន្តបុករះពីចំណុចបឹងបៃតង បានព្យាយាមបើករត់ តែជាប់អន្ទាក់សមត្ថកិច្ច នៅម្តុំទឹកថ្លា ទើបសមត្ថកិច្ចវាយខ្នោះ យកទៅអធិការខ័ណ្ឌ សែនសុខ។

កាលពីវេលាម៉ៅ១២:២០នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបង្កឡើងដោយ រថយន្តមួយគ្រឿងម៉ាក LAND CRUISER ពាក់ស្លាកលេខ: ភ្នំពេញ: 2BW:6802 បើកបរដោយបុរសម្នាក់ ត្រូវបានគេស្គាល់ថា ជារថយន្តរបស់លោក ម៉ៃ សុគន្ធ បានព្យាយាមបើករត់គេចពីគោលដៅសមត្ថកិច្ចត្រួតពិនិត្យអនុវត្ថន៍ច្បាប់ចរាចរណ៍ បន្តបើកមកបុករះ កង់បីបានវិល និងបានបុករបាំងថ្មរលំអស់ពីរផ្ទាំងថែមទៀត បណ្ដាលឱ្យរថយន្តរងកាខូចខាតយ៉ាងដំណំទៅមុខលែងរួច ថែមទាំងបង្កឲ្យមនុស្សម្នាក់ទៀតបានរងរបួស។

ម្ចាស់រថយន្តខាងលើត្រូវបានមហាជនដាក់ការសង្ស័យថា ស្រវឹងស្រាឬក៏យ៉ាងណា បានជាបើករថយន្តដល់ថ្នាក់នេះទៅវិញ?
ទីតាំងដែលសមត្ថកិច្ចធ្វើការស្ទាក់រថយន្ត ល្មើសច្បាប់ចរាចរណ៍ខាងលើស្ថិតនៅ
លេីផ្លូវសហព័ន្ធរុស្សុី ក្បែរផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
បន្ទាប់ពីសមត្ថកិច្ចធ្វើការវាស់វែង ពិនិត្យរួចមកត្រូវបាននាំខ្លួនជនល្មើសខាងលើទៅអធិការដ្ឋាននគរបាលខណ្ឌសន្តិសុខ រីឯរថយន្ត ត្រូវបានមន្ត្រីជំនាញចរាចរណ៍ក្រុងភ្នំពេញ យកទៅរក្សាទុកដើម្បីធ្វើការដោះស្រាយតាមនីតិវិធីច្បាប់។



You must be logged in to post a comment.