Tue. Mar 3rd, 2026

Author: admin

សម្ដេចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញថ្វាយបង្គំសាកសួរអំពីព្រះរាជសុខភាពរបស់ សម្តេចព្រះអគ្គមហាសង្ឃរាជាធិតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស

នៅព្រឹកថ្ងៃសៅរ៍ ៨ កើត ខែមាឃ ឆ្នាំថោះ បញ្ចស័កពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាត្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញថ្វាយបង្គំសាកសួរអំពីព្រះរាជសុខភាពរបស់ សម្តេចព្រះអគ្គមហាសង្ឃរាជាធិតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជានៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ៕

តើលោក គង់ វុន ថៅកែភ្លើងនៅស្រុកជីក្រែង ជាម្ចាស់ក្រុមហ៊ុនពិតប្រាកដឬក៏យ៉ាងណាបានជាហ៊ានធ្វើការឈូសឆាយលើដីគម្របព្រៃឈើរបោះ របស់រដ្ឋរាប់រយហិតា មន្រ្តីជំនាញនិងអាជ្ញាធរហាក់បីដូចជាមានការបិទបាំងលើរឿងរសើបមួយនេះ………វគ្គ២

ខេត្តសៀមរាប ÷កាលពីថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០២៤ វេលាម៉ោង ១និង៣០នាទីរសៀល លោកអភិបាលស្រុកជីក្រែង បានប្រាប់មកអ្នកសារព័ត៌មានយេីងថា ដីដែលស្ថិតនៅ ភូមិ កកោះ ឃុំល្វែងឫស្សី ស្រុកជីក្រែង ខេត្តសៀមរាប ដែរមានការាយណ៍និងធ្វើការចុះផ្សាយជាច្រើនអង្គភាពថា មានអាត្រាក់ទរ័ឈួសឆាយដីព្រៃ ប្រម៉ាណ ៨ .៩ .គ្រឿងនោះ គឺជាដីក្រុមហ៊ុន (គង់ វុន )បងប្អូនប្រជាពលរដ្ឋនិងមតិមហាជនមានការងឿងឆ្ងល់ថា ហេតុអីបានក្រុមហ៊ុន (គង់ វុន )មិនឃេីញមានលើកជា ស្លាក យីហោ…

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទស្នងការរាជធានីភ្នំពេញ ប្រកាសបង្ក្រាបល្បែងផ្សងសំណាង ដែលគ្មានច្បាប់អនុញ្ញាត

ភ្នំពេញ៖ ស្នងការនគរបាលរាជធានីភ្នំពេញគឺ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយបទបញ្ជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធនឹងការបង្ការទប់ស្តាត់ និងបង្ក្រាបល្បែងស៊ីសងផ្សងសំណាង នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤។ ក្នុងកិច្ចប្រជុំនោះ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានដាក់ចេញនូវបទបញ្ជាចំនួន៤គឺ៖ ១. បង្ក្រាបល្បែងផ្សងសំណាង ដែលគ្មានច្បាប់អនុញ្ញាត។ ២. ល្បែងផ្សងសំណាង ដែលហួសសពុលភាព អាជ្ញាប័ណ្ណ ត្រូវណែនាំឱ្យបង្ក្រាប។ ៣. ល្បែងផ្សងសំណាងមានអាជ្ញាប័ណ្ណស្របច្បាប់ ប៉ុន្តែធ្វើអាជីវកម្មខុសទីតាំងអាជ្ញាប័ណ្ណ ត្រូវធ្វើការបង្ក្រាប។…

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំលោកស្នងការរង និងលោកអធិការនគរបាលគ្រប់ស្រុក ក្រុង ចូលរួមកិច្ចប្រជុំការងារត្រួតពិនិត្យល្បែងស៊ីសង និងឆ្នោតឡូតូផ្សងសំណាងគ្រប់ប្រភេទ…

នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំលោកស្នងការរង និងលោកអធិការនគរបាលគ្រប់ស្រុក/ក្រុង ចូលរួមកិច្ចប្រជុំការងារត្រួតពិនិត្យល្បែងស៊ីសង និងឆ្នោតឡូតូផ្សងសំណាងគ្រប់ប្រភេទ នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្ត នៅសាលប្រជុំសាលាខេត្តកណ្តាល។

ក្រុមហ៊ុន អង្គរឌែរីប្រូដាក ខូអិលធីឌី បានបើកសិន្និសីទសារព័ត៌មានស្តីពី កម្មវិធីកោសឈ្នះ កោសឈ្នះ ពីទឹកគោអង្គរមីល និងបានប្រគល់រង្វាន់ម៉ូតូជូនអតិថិជនចំនួនពីររូប

ភ្នំពេញ ៖ នាថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៤ ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូអិលធីឌី បានបើកសិន្និសីទសារព័ត៌មាន ដែលប្រារព្វធ្វើនៅ ផ្សារទំនើប អ៊ីអន សែនសុខ ស្តីពីកម្មវិធី កោសឈ្នះ កោសឈ្នះ ពីផលិតផលទឹកគោ អង្គរមីល ដែលជារោងចក្រផលិតផលទឹកដោះគោដ៏ធំ តែមួយគត់នៅព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះប្អូនៗកុមារ អំពីបញ្ហាអាហាររូបត្ថម្ភ ។ លោក កុយ សុវណ្ណ នាយកផ្នែកលក់និងទីផ្សាររបស់ក្រុមហ៊ុនអង្គរឌែរីប្រូដាកខូអិលធីឌីមានគោលបំណង ដើម្បីផ្តល់អាហាររូបត្ថម្ភ…

អុញនោះ! មុជមិនជ្រៅទៅមិនដល់ហើយ លោក ឈិន ម៉ៅ ជាចាងហ្វាង អង្គភាពសារព័ត៌មាន បណ្ដាញសារព័ត៌មានថ្មី (ហៅកាត់ថា N3) និងឈ្មោះ ភួង រ៉ា ព្រមទាំងបក្ខពួក កំពុងធ្វើសកម្មភាព កៀគរប្រជាពលរដ្ឋ  ធ្វើការឡាយវីឌីអូ បែប ញុះញង់ បង្កឱ្យមានភាពចលាច័លក្នុង ភូមិត្រពាំងឈូក ក្នុងដំណាក់ការចុងក្រោយ បន់ព្រះសំពះទេវតា ហើយពេលនេះ…!

ខេត្ដក្រចេះ ៖ តោះបងប្អូនមកតាមដាន និងវិភាគទាំងអស់គ្នា ពេលនេះ មេខ្យល់ឈ្មោះ ភួង រ៉ា និងបក្ខពួក កំពុងធ្វើសកម្មភាពកៀគរ ប្រជាពលរដ្ឋ ដែលមិនដឹងអីសោះរស់នៅតាំងឆ្នាំ២០១៣ មកធ្វើការឡាយវីឌីអូ តាមបណ្ដាញសង្គមហ្វេសប៊ុក តាមរយៈអង្គភាពសារព័ត៌មានមិនល្បី ចំនួន ៤អង្គភាព ដឹកនាំដោយឈ្មោះ ឈិន ម៉ៅ តាមប្រភពបានឱ្យដឹងថា ឈ្មោះ ឈិន ម៉ៅ នេះបានជួលអង្គភាពសារព័ត៌មានមិនល្បីក្នុងស្រុកមកធ្វើការផ្សាយដើម្បីបិទបាំងអំពើទុច្ចរិតរបស់បក្ខពួកខ្លួន ដែលបានធ្វើសកម្មភាពរុករានដីដែនជម្រកសត្វព្រៃកែវសីមា របស់រដ្ឋ លើសពីការរស់នៅអាស្រ័យផលជាក់ស្ដែង។ បើតាមការឡាយវីឌីអូ តាមបណ្ដាញសង្គមហ្វេសប៊ុក…

មានអាត្រាក់ទរ័ និងអាប៊ុលជាច្រើនគ្រឿងកំពុងតែឈូសឆាយដីព្រៃរបស់រដ្ឋ ដែលគ្រប់គ្រងដោយ រដ្ឋបាលព្រៃឈេីស្រុកជីក្រែងទាំងយប់ទាំងថ្ងៃយ៉ាងរង្គោះរង្គៀលពេញព្រៃ ដោយមិនមានច្បាប់អនុញ្ញាត្តិ……..

ខេត្តសៀមរាប ÷កាលពីថ្ងៃទី០៧ ខែកុម្ភះ ឆ្នាំ២០២៤ក្រុមការងារសារព័ត៍មានជាច្រើនអង្គភាពដោយទទួលបានដំណឹងពីបងប្អូនប្រជាពលរដ្ឋក្នុងឃុំ ល្វែងឫស្សី មានការងឿងឆ្ងល់ ថា ហេតុអ្វី មានអ្នកយាមគ្រប់ផ្លូវមិន ឲ្យពួកគាត់ចូលទៅក្នុងតំបន់ត្រពាំង រងាវកក និងត្រពាំងត្រាវធំ?ដោយមានការផ្ដល់ព័ត៌មានពីប្រជាពលរដ្ឋរស់នៅក្នុងភូមិ រូង ថ្មី ឃុំ ល្វែងឫស្សី ស្រុក ជីក្រែង ខេត្តសៀមរាប។ សូម្បីតែពួកគាត់ទៅចំការឬទៅកាប់អុសយកមកដុតក៏គេមិនអោយទៅដែលដោយ និយាយថាមិនអោយចូល បើចង់ចូលទាល់តែជួបមេការរាយការណ៍តាម អាយកូមជាមុនសិន ! ពួកគាត់បន្តថាជុំវិញបរិវេនទីតាំងខាងលើនេះជាតំបន់ព្រៃរបោះ និងដីស្រែ។ បើយោងតាមសម្តីបុរសម្នាក់អះអាងថាលោកជាអ្នកកសាងផ្លូវលំពីថ្នល់ធំទៅត្រពាំងរងាវកក លោកបានធ្វើដំណើរទៅមើលចំការក៏ត្រូវគេអោយសុំការអនុញ្ញាតពីក្រុមអ្នកកាន់អាយកូមសិន ។ប៉ុន្តែទាល់តែដឹងថាលោកជាអ្នកធ្វើផ្លូវនេះទើបអនុញ្ញាតអោយលោកទៅមើលចំការ។ ដោយមានការ…

ឯកឧត្តម បណ្ឌិត ជា ដែន  អញ្ជើញចូលរួមពិធីសម្ពោធផ្សាររាត្រី(ខាល់ឆឺរ៉ាបេ)នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម ទីក្រុងកោះពេជ្រ

នាល្ងាចថ្ងៃទី ១០ខែកុម្ភៈឆ្នាំ ២០២៤ ឯកឧត្តមបណ្ឌិត ជា ដែន ក្រុមប្រឹក្សាភិបាលសមាគមទីផ្សារកម្ពុជា អញ្ជេីញជាអធិបតី ក្នុងពិធី សម្ពោធផ្សារ(រាត្រី ខាល់ឆឺរ៉ាបេ) ស្ថិតក្នុង មជ្ឈមណ្ឌលពាណិជ្ជកម្មទីក្រុងកោះពេជ្រ (អគារ ដឹ អេលីហ្សេ) និងមានការចូលរួមពី គណៈអធិបតី ភ្ញៀវកិត្តិយស ឯឧត្តម លោកជំទាវ លោក លោកស្រី ជាច្រេីនផងដែរ។ គួសបញ្ជាក់ផងដែរថា ការបង្កេីត ផ្សាររាត្រី ខាល់ឆឺរ៉ា បេ គឺដេីម្បីជំរុញអោយមាន…

ពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដោយមានការចូលរួមពីក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តព្រះសីហនុ គណៈកម្មាធិការគណបក្សគ្រប់រូបគ្រប់ថ្នាក់គ្រប់ផ្នែកព្រមទាំងសមាជិកសមាជិកាប្រមាណ ៣ ២០០នាក់។

ឯកឧត្តម សាយ សំអាល់ សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ ចាត់ទុកថ្ងៃបើកយុទ្ធនាការនេះថាជាថ្ងៃប្រវត្តិសាស្ដ្រសម្រាប់កម្ពុជា។ “ចាប់ពីឆ្នាំ១៩៩១ យើងឯកភាពគ្នារៀបចំកម្ពុជានៅក្នុងប្រព័ន្ធនយោបាយមួយ ដែលប្រកាន់យករបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងដើរតាមគន្លងមាគ៌ាលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សតាមរយៈការបោះឆ្នោតក្នុងរយៈពេល ៥ឆ្នាំម្ដង។ នេះគឺជាគោលការណ៍មួយដ៏ធំសម្រាប់បញ្ចប់សង្គ្រាមនៅកម្ពុជា និងនាំមកនូវឯកភាពជាតិ និងសន្តិភាព ក៏ដូចជាឱកាសស្ដារ និងកសាងប្រទេសជាតិឡើងវិញ។” “ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ជាការបន្តការអភិវឌ្ឍខេត្តនានា ជាពិសេសខេត្តព្រះសីហនុ ឱ្យទៅជាប៉ូលសេដ្ឋកិច្ចដ៏រឹងមាំ និងធំជាងគេនៅកម្ពុជានាពេលអនាគត ហើយសង្ឃឹមថាការបោះឆ្នោតនេះនឹងអាចកាត់បន្ថយ ថែមទាំងលុបបំបាត់នូវចលនាជ្រុលនិយម ហើយស្មារតី និងវប្បធម៌សន្តិភាពនេះនឹងឋិតឋេរជារៀងរហូត។” ឯកឧត្តមអំពាវនាវដល់អង្គបោះឆ្នោតទាំងអស់អញ្ជើញទៅបោះឆ្នោត និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា…

ឯកឧត្តម នេត្រ ភក្ត្រា សមាជិកគណៈកម្មាធិការកណ្តាលនិងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះដឹកនាំពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅមណ្ឌលភូមិភាគទី៨

«បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាគឺបោះឆ្នោតជូនខ្លួនឯង និងបោះឆ្នោតដើម្បីការពារសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ»។ នេះជាការអំពាវនាវរបស់ឯកឧត្តម នេត្រ ភក្ត្រា សមាជិកគណៈកម្មាធិការកណ្តាលនិងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ នេះក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ឆ្នាំ២០២៤ ក្នុងខេត្តក្រចេះស្ថិតក្នុងមណ្ឌលភូមិភាគ៨ ដោយមានការអញ្ជើញចូលរួមពីអង្គបោះឆ្នោត និងថ្នាក់ដឹកនាំសរុបជាង ៣០០ នាក់។ ឯកឧត្តមប្រធានក្រុមការងារបានថ្លែងថា គណបក្សប្រជាជនកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជាគណបក្សនយោបាយតែមួយគត់ដែលបានដើរតួនាទីស្នូលក្នុងសង្គ្រោះជាតិ នាំយកសុខសន្តិភាពពេញលេញ និងអភិវឌ្ឍជាតិឱ្យរីកចម្រើនដូចសព្វថ្ងៃនេះ ហើយគ្មានគណបក្សណាមួយអាចមកជំនួសតួនាទីគណបក្សប្រជាជនកម្ពុជាបានឡើយ។ គណបក្សប្រជាជនកម្ពុជាដែលតាមការបញ្ជាក់របស់ឯកឧត្តម នេត្រ ភក្ត្រា ដកស្រង់សាររបស់សម្តេចតេជោ…

You missed

error: Content is protected !!