Wed. Mar 4th, 2026

Author: admin

តើវាសនាដីគម្របព្រៃបរិស្ថាន រាប់រយហិកតា របស់រដ្ឋ ទៅជាយ៉ាងណា? បើឈ្មោះ ហ្វី ឡុង ហៅបុរស អាត់បិច ដាក់គ្រឿងចក្រចូលឈូសឆាយរុករានដោយគ្មានញញើតច្បាប់នោះ សង្ស័យថាមាន ឧកញ៉ា នៅពីក្រោយខ្នង?

ខេត្តសៀមរាប÷ បើទោះបីជា ឯកឧត្ដមរដ្ឋមន្ដ្រីក្រសួងបរិស្ថាន ចេញបទបញ្ជា និងវិធានការក្ដៅយ៉ាងណាក៏ដោយ ក៏នៅតែមានក្រុមមនុស្សមួយចំនួនហ៊ានចូលឈូសឆាយ ដីព្រៃរបស់រដ្ឋការពារ ដោយព្រះរាជក្រឹត្យរាប់រយហិកតា ដែលក្រុមជនខិលខូចនោះ បានដាក់គ្រឿងចក្រ ជីក កាយ ឈូស ឆាយ រុករានទន្ទ្រានយកធ្វើជាសម្បត្តិផ្ទាល់ខ្លួន និងលក់បន្តទៅឲ្យអ្នកមានលុយមានអំណាចថែមទៀតផង។ ប្រជាពលរដ្ឋរស់នៅ ស្រុកជីក្រែង ខេត្តសៀមរាប ដាក់ការសង្ស័យថាទាល់តែមានការឃុបឃិតគ្នាជាប្រព័ន្ធហើយ ទើបក្រុមឈ្មួញខិលខូចនិងអ្នកមានលុយ មានអំណាច អាចដាក់គ្រឿងចក្រ អេស្កា (អាប៊ុល) ឈូសឆាយរុករានទន្ទ្រានកាន់កាប់ដីព្រៃបរិស្ថាន របស់រដ្ឋគ្មានច្បាប់អនុញ្ញាត ធ្វើជាកម្មសិទ្ធិ ជាច្រើនហិកតា និងទុកលក់បន្តទៅឲ្យអ្នកមានលុយ…

កងកម្លាំងរាជអាវុធហត្ថខេត្តក្រចេះ ឃាត់ខ្លួនមន្ដ្រីកងរាជអាវុធហត្ថស្រុកចិត្របុរីដែលប្រើអាវុធបាញ់សត្វកុក..

ក្រចេះ ៖ បន្ទាប់ពីបណ្ដាញប្រព័ន្ធព័ត៌មានសង្គម បង្ហោះអំពីសកម្មភាពបាញ់សត្វ (សត្វកុក) ឧត្តមសេនីយ៍ត្រី អេង ហុី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានឱ្យដឹងថា នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ បុគ្គលដែលបាញ់សត្វកុកនោះ ពាក់អាវយឺតពណ៌ត្រេអ៉ី ដែលមានអក្សរពីខាងក្រោយ “អ.ហ” ជិះរថយន្ដមួយគ្រឿង ម៉ាក កាមរីបាឡែន ពាក់ស្លាកលេខ ភ្នំពេញ 2Q-7290 និងមានស្លាកសញ្ញាសម្គាល់រថយន្តចេញចូលទីបញ្ជាការ “អ.ហ” ត្រូវបានឃាត់ខ្លួនហើយ។ ឧត្តមសេនីយ៍ត្រី អេង ហុី បញ្ជាក់ថា បុគ្គលនោះឈ្មោះ…

ក្នុងជំនួបពិភាក្សាការងារជាមួយតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នាព្រឹកថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២៤ នៅក្រសួងរៀបចំដែនដីនគររូបបនីយកម្ម​ និងសំណង់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ សង្ឃឹមថា ADB នឹងអាចពិចារណាក្នុងការចូលរួមចំណែកលើការងារចុះបញ្ជីដីធ្លីឱ្យបានចប់សព្វគ្រប់នៅទូទាំងប្រទេស។ ការចុះបញ្ជីដីធ្លីគឺមានសារៈសំខាន់ណាស់ក្នុងការបញ្ចប់វិវាទដីធ្លី ក៏ដូចជាអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងប្រទេសកម្ពុជាផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យល់ឃើញថាប្រជាពលរដ្ឋកម្ពុជាគ្រប់រូបគួរតែទទួលបានលំនៅឋានរស់នៅសមរម្យ មានប្រាក់ចំណូលសមរម្យសម្រាប់ផ្គត់ផ្គង់ជីវភាព មានអាហារហូបចុកគ្រប់គ្រាន់ មានបរិយាកាសរស់នៅជុំវិញល្អស្អាតនិងទទួលបានការសិក្សាអប់រំគ្រប់ៗគ្នា។

ព្រះធម្មវនវាសី ចន្ទ មុនី នាំមកនូវដង្វាយជា រូបិយវត្ថុចំនួន ៤០លានរៀល  អង្ករ២០តោន ផ្កាឈូកកសាងអំពីមាសសុទ្ធ៥ទង ថ្វាយព្រះមហាក្សត្រ

ភ្នំពេញ ៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឬទ័យ ព្រះបរមរាជានុញ្ញាតថ្វាយសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា យាងនាំគណៈប្រតិភូព្រះធម្មវនវាសី ចន្ទ មុនី និងសិស្សគណរបស់សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ មានចំនួន ១៤អង្គ/រូប យាង និមន្ត និងអញ្ជើញចូលក្រាបថ្វាយបង្គំគាល់នៅព្រះមហាប្រាសាទខេមរិន្ទ ក្នុងព្រះបរមរាជវាំង វេលាម៉ោង១០ព្រឹក ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤។ ក្នុងឱកាសដែលគណៈប្រតិភូព្រះធម្មវនវាសី ចន្ទ មុនី បាននាំមកនូវដង្វាយជា រូបិយវត្ថុចំនួន…

ឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យដំណើរការការតាក់តែងវិញ្ញាសា សម្រាប់ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា

ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង បានចុះពិនិត្យសកម្មភាពតាក់តែងវិញ្ញាសា របស់គណៈមេប្រយោគ នៃគណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនឯកទេសអប់រំកាយនិងកីឡា នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ នាមណ្ឌលប្រឡងវិញ្ញាសាសរសេរ ស្ថិតក្នុងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច។ ខណៈនេះ គណៈកម្មការមេប្រយោគ កំពុងដំណើរការរៀបចំ និងតាក់តែងវិញ្ញាសាសម្រាប់បេក្ខជនប្រឡងប្រជែង យ៉ាងសស្រាក់សស្រាំ និងដោយសម្ងាត់ពីសាស្ត្រាចារ្យជំនាញ ក្រោមការសង្កេតការណ៍ពីតំណាងអង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា តំណាងសាកលវិទ្យាល័យនានា និងសាធារណជនដែលបានចុះឈ្មោះ សម្រាប់ការប្រឡងនារសៀលនេះក្នុងថ្ងៃតែមួយ។ សូមបញ្ជាក់ថា វិញ្ញាសាកំពុងតាក់តែងមានចំនួន៣ រួមមាន៖ ១.វិញ្ញាសាវប្បធម៌ទូទៅ ២.វិញ្ញាសាជីវវិទ្យា និង…

ពលរដ្ឋ ជាប្រជាសហគមន៍ ព្រៃឡង់ សង្ឃឹមថា ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បើកការស៊ើបអង្កេតស៊ីជម្រៅ ការឃុបឃិតគ្នា លេីការទន្ទ្រាន ឈូសឆាយ កាប់ឆ្ការ និងដុតបំផ្លាញ ព្រៃ ក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ ខេត្ដក្រចេះ

ខេត្តក្រចេះ÷ ភូមិសាស្រ្ដ ដែនជម្រកសត្វព្រៃ នៃព្រៃឡង់ ស្ថិតនៅក្នុងភូមិយាវ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ដែលមានការគ្រប់គ្រងនិងការពារ ដោយមន្ត្រីអនុរក្សបរិស្ថាន និងក្រោមការទទួលខុសត្រូវរបស់ លោក ឆាយ ដួង សាវុធ ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ។ ដែនជម្រកសត្វព្រៃ ព្រៃឡង់មានស្នាក់ការ១ គឺស្នាក់ការកំពតគយ និងមានស្នាក់ការរងជាច្រើនទៀត ដែលគ្រប់គ្រងដោយលោក សាំង សាខន នាយកដែន.! ដែលកំពុងរងនូវការទន្ទ្រាន ឈូសឆាយ កាន់កាប់ឆ្ការ ដុត បំផ្លាញយកដីធ្វើជាកម្មសិទ្ធិ ពីសំណាក់…

នេះបានហៅថា ត្រីងៀត ឆ្លៀតពងមែន ស្ងាត់ៗដីដែលត្រូវដកហូតជាសម្បត្តិរដ្ឋ ត្រូវបានឃុបឃិតគ្នាលក់ចែកលុយគ្នាចាយ ហើយនាំគ្នាសម្ងំឈឹង…

ខេត្តកំពង់ស្ពឺ÷ដោយសារតែអំណាចទឹកលុយអាចធ្វើឲ្យមនុស្សយើងខ្លះប្ដូរពីមនុស្សស្មោះត្រង់ប្រែក្លាយទៅជាមនុស្សក្បត់ឧត្តមគតិខ្លួនឯង ហ៊ានបំពានទៅនឹងផ្លូវច្បាប់ក៏មានដែរ ពោលគឺផ្ដើមចេញពីសេចក្តីលោភលន់និងផលប្រយោជន៍តែប៉ុណ្ណោះ ដូចជាដីព្រៃរបស់រដ្ឋការពារដោយព្រះរាជក្រឹត្យ រាប់រយហិកតា ត្រូវបានក្រុមជនខិលខូចដាក់គ្រឿងចក្រជីកកាយ ភ្ជួររាល់ ឈូសឆាយ រុករានទន្ទ្រានយកធ្វើជាសម្បត្តិផ្ទាល់ខ្លួន និងលក់បន្តទៅឱ្យអ្នកមានលុយមានអំណាចថែមទៀតផងនោះ ប្រជាពលរដ្ឋបានដាក់ការសង្ស័យថា: ទាល់តែមានការឃុបឃិតគ្នាជាប្រព័ន្ធហើយ ទើបក្រុម ឈ្មួញខិលខូច អាចដាក់គ្រឿងចក្រឈូសឆាយរុករានទន្ទ្រានកាន់កាប់ដីព្រៃរបស់រដ្ឋ គ្មានច្បាប់អនុញ្ញាតយកធ្វើជាកម្មសិទ្ធិជាច្រើនហិកតា និងលក់បន្តទៅឲ្យអ្នកមានលុយមានអំណាចម្នាក់នៅក្នុងស្រុកឱរ៉ាល់ខ្ទង់លានដុល្លារ ដោយគ្មានខ្លាចញញើតច្បាប់អ្វីបន្តិចសោះ។ ប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្នុង ឃុំតាសាល នឹងឃុំត្រពាំងជោ នៃស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានឲ្យដឹងទៀតថា: ក្រុមជនខិលខូចដែលដាក់គ្រឿងចក្រជីកកាយ ភ្ជួររាល់ ឈូសឆាយ រុករានទន្ទ្រានដីព្រៃយកធ្វើជាសម្បត្តិផ្ទាល់ខ្លួននៅចំណុចជើងភ្នំប្រាក់ ស្ថិតនៅក្នុងភូមិថ្មី(សូរិយា) ឃុំតាសាល…

តារា កំប្លែង នាយ ស្វិត បាន ទទួលមរណភាព ហើយ

តារា កំប្លែងនាយស្វិតបានទទួលមរណភាព ហើយ នៅ ថ្ងៃ ទី ២៧ ខែមករាឆ្នាំ២០២៤ដោយសារមានជំងឺប្រចាំកាយ។បណ្តាញ សង្គម ពី សំណាក់ តារា កំប្លែង នាយ ខ្ចៅ ដែល ត្រូវជា កូន នាយ ខ្ជឹប ដៃគូ សម្តែង របស់ នាយស្វិត ។ នាយ ខ្ចៅ បាន បង្ហោះ សារ…

លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានពិតជាគួរឱ្យសោកស្តាយកូនដំរីព្រៃមួយក្បាលត្រូវបានប្រទះឃើញដេកស្លា-ប់ ហើយមានឃើញស្លាកស្នាមអាវុធ បុកចំឆ្អឹងជំនីឆ្វេងកូនដំរីតូចមួយក្បាលនេះ..

នេះបើយោងតាមការបង្ហោះ នៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោកឈ្មោះ( Neth Pheaktra)កាលពីពេលថ្មីៗនេះ បានឱ្យដឹងថា÷ ពិតជាគួរឱ្យសោកស្តាយកូនដំរីព្រៃមួយក្បាលត្រូវបានប្រទះឃើញដេកស្លាប់ ហើយមានឃើញស្លាកស្នាមអាវុធ បុកចំឆ្អឹងជំនីឆ្វេងកូនដំរីតូចមួយក្បាលនេះ។ គេមិនទាន់អាចសន្និដ្ឋានបាននៅឡើយថាកូនដំរីព្រៃនេះស្លាប់ដោយការបាញ់ដោយគ្រាប់កាំភ្លើងកែច្នៃឬផ្លែព្រួញ។ មន្ត្រីនគរបាលជំនាញធ្វើកោសល្យវិច្ឆ័យស្វែងរកអាវុធដែលសម្លាប់កូនដំរី។ ក្នុងនាមអតីតប្រធានយុទ្ធនាការអន្ទាក់សូន្យ ខ្ញុំសូមចូលរួមអំពាវនាវសាជាថ្មីដល់បងប្អូនបញ្ឈប់ការបរបាញ់សត្វព្រៃដោយខុសច្បាប់។ បច្ចុប្បន្ននេះ កម្ពុជាមានសត្វដំរីព្រៃចន្លោះពី ៤០០ ទៅ ៦០០ក្បាលដែលកំពុងរស់នៅក្នុងព្រៃធម្មជាតិកម្ពុជា។ សូមចូលរួមថែរក្សាអភិរក្សសត្វព្រៃ!

កីឡាទូកក្ដោង បញ្ចប់ការបណ្ដុះបណ្ដាលមន្ដ្រីបច្ចេកទេសសម្រាប់ការប្រកួតជាតិ-អន្ដរជាតិនានា

សហព័ន្ធកីឡាទូកក្ដោងកម្ពុជា បានបញ្ចប់វគ្គបណ្ដុះបណ្ដាលមន្រ្តីបច្ចេកទេសរៀបចំការប្រកួតកីឡាទូកក្តោងឆ្នាំ២០២៣ ដោយជោគជ័យ ក្រោយប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាទូកក្តោង ស្ថិតក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងរណប Bay of Lights ខេត្តព្រះសីហនុ។ ពិធីបិទវគ្គនេះ ក៏មានការចូលរួមពីលោកឧត្តមនាវីទោ គឹម សាវុធ មេបញ្ជាការរង បញ្ជាការដ្ឋានមូលដ្ឋានសមុទ្រផងដែរ។ លោក សោម សុទ្ធរិទ្ធិពង្ស អគ្គលេខាធិការសហព័ន្ធ បានបានបញ្ជាក់ថា ក្រោយពីការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ កាលពីឆ្នាំ២០២៣ កន្លងទៅ សហព័ន្ធបានទទួលនូវមេដាយ ចំណេះដឹង បទពិសោធន៍ល្អៗជាច្រើន និងចំណុចខ្វះខាតមួយចំនួន…

You missed

error: Content is protected !!