Fri. Sep 19th, 2025

Author: admin

ករណី​ទី០៤ហើយ! ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញករណីជំងឺអុតស្វាករណីទី៤

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញករណីជំងឺអុតស្វាករណីទី៤៕

ឯកឧត្តម នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានដាក់ចេញទិសដៅយុទ្ធសាស្រ្តចំនួន៥​ រួមមាន៖

១.ការធ្វើទំនើបកម្មស្ថាប័ន និងការកសាងរដ្ឋបាលទំនើប ២.ការពង្រឹងបទដ្ឋានបច្ចេកទេស និងការទទួលខុសត្រូវវិជ្ជាជីវៈ ៣.ការអភិវឌ្ឍធនធានមនុស្ស និងបណ្តុះស្មារតីមនសិការវិជ្ជាជីវៈ ៤.ការរៀបចំប្រព័ន្ធ និងយន្តការគ្រប់គ្រងលំហព័ត៌មាន និងសន្តិសុខព័ត៌មាន ៥.ការបង្កើនភាពជាដៃគូប្រកបដោយបរិយាប័ន្ន និងស័ក្តិសិទ្ធភាព។

ពិធីសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងខេត្តព្រះសីហនុ ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៃភូមិភាគទី៧

ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥នាពេលខាងមុខនេះ ជាការបន្តដំណើររបស់កម្ពុជា ក្នុងការធានានិរន្តរភាព ប្រព័ន្ធនយោបាយដែលមានរបបគ្រប់គ្រងបែបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ បែបសភានិយម និងប្រកាន់យករបបនយោបាយបែបប្រជាធិបតេយ្យសេរីពហុបក្ស ដើម្បីភាពរឹងមាំនៃសុខសន្តិភាព ស្ថេរភាពនយោបាយ ឯកភាពជាតិ កំណើនសេដ្ឋកិច្ច និងការលេីកកម្ពស់ ជីវភាពរស់នៅរបស់ប្រជាជននៅក្នុងរជ្ជកាលនៃសហសម័យកម្ពុជា។

សម្ដេចធិបតី ប្រកាសហាមពិធីករ ពិធីការិនី ផ្សព្វផ្សាយការសេពគ្រឿងស្រវឹងលើឆាកតន្ដ្រី

ភ្នំពេញ៖ ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន នារសៀលថ្ងៃអង្គារ ១៣កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋលមន្ត្រីនៃកម្ពុជា បានប្រកាសហាមពិធីករ ពិធីការិនី កុំធ្វើការផ្សព្វផ្សាយសកម្មភាពសេពគ្រឿងស្រវឹងនៅលើឆាកតន្ដ្រី។ សម្ដេចធិបតី បានក្រើនរម្លឹក គ្រប់ស្ថានីយទូរទស្សន៍ទាំងអស់ត្រូវបញ្ឈប់ការហៅមនុស្សឱ្យឡើងទៅលើឆាក ហើយគាស់គ្រឿងស្រវឹង ដែលជាកំហុសខុសឆ្គងយ៉ាងខ្លាំង។ ចំណែកឯ ក្រមសីលធម៌ និងការទទួលខុសត្រូវរបស់អ្នកសារព័ត៌មាន…

សារព័ត៌មាន គឺជាអំណាចទី៤ និងជាស្ពានភ្ជាប់ដំណឹងទៅមករវាងរាជរដ្ឋាភិបាលជាមួយនឹងប្រជាជន

សម្តេចធិបតី៖ “កម្ពុជាប្រកាន់យករបបប្រជាធិបតេយ្យសេរីពហុបក្ស ជាមូលដ្ឋានផ្តល់ការការពារលំហសិទ្ធិសេរីភាពគ្រប់បែបយ៉ាងដល់ប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានទូទៅ ដោយផ្អែកលើមូលដ្ឋានច្បាប់។ មូលដ្ឋានច្បាប់ដែលធានាដល់ភាពសុខដុមរមនាក្នុងសង្គមជាតិ និងឱកាសប្រកបដោយនិរន្តរភាពនៃការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យទាំងផ្នែកនយោបាយ សន្តិសុខ សង្គម និងសេដ្ឋកិច្ច”។

រថយន្ត MERCEDES BENZដែលឆេះនៅក្រុងព្រះសីហនុកាលពីព្រឹកមិញគឺដោយសារឆ្លងចរន្តអគ្គិសនី

ខេត្តព្រះសីហនុ៖(ព័ត៌មានលម្អិត) នៅថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០២៤ វេលាម៉ោង ១០:៣០ នាទីព្រឹក មានករណីអគ្គិភ័យឆេរថយន្តមួយគ្រឿង ដែកស្ថិតនៅចំណុចក្រុម១ ភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ម្ចាស់ឡានរងគ្រោះឈ្មោះ សួរ ឌីណា ភេទ ប្រុស អាយុ ៤១ ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតនៅ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

មន្រ្តីនគរបាល ស្រុកកៀនស្វាយ ចំនួនពីរនាក់បានស្លា-ប់ និងស្រីស្រស់ក្មេងខ្ចី ចំនួនពីរនាក់ទៀតទទួលរងរបួ-សធ្ង-ន់ នៅក្នុងបេសកម្មយ៉ាងរន្ធ-ត់ ដោយសារតែរថយន្តមានផ្លាកលេខនគរបាល-2.0393 នៅតែរក្សាភាពស្ងៀមស្ងាត់ ឬមួយម្ចាស់ផ្លាកលេខ ចេះបំបាំងកាយទេដឹង..?

រាជធានីភ្នំពេញ ÷ មន្រ្តីនគរបាល ស្រុកកៀនស្វាយ ចំនួនពីរនាក់បានស្លាប់ និងស្រីស្រស់ក្មេងខ្ចី ចំនួនពីរនាក់ទៀតទទួលរងរបួសធ្ងន់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យទី១- ឈ្មោះ សេង សុខបញ្ញា ភេទស្រី អាយុ១៣ឆ្នាំមុខរបរត់តុ មានទីលំនៅភូមិកោះផុស៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល(រងរបួសធ្ងន់)។ ទី២-ឈ្មោះ ផុន លីហ្សា ភេទស្រីអាយុ១៥ឆ្នាំ មុខរបររត់តុ មានទីលំនៅភូមិកោះទាវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល (រងរបួសធ្ងន់)។ យ៉ាងរន្ធត់ ដោយសារ ករណីគ្រោះថ្នាក់ចរាចរណ៍…

មន្ត្រីនគរបាលចំនួន៤ រូបនៃគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ត្រូវបានឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

បណ្ដេញចេញពីគ្របខណ្ឌមន្ត្រីនគរបាលជាតិដោយមូលហេតុល្មើសនិងវិន័យរបស់កងកម្លាំងនគរបាលជាតិ.. មន្ត្រីនគរបាលចំនួន៤ រូបនៃគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ត្រូវបានឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បណ្ដេញចេញពីគ្របខណ្ឌមន្ត្រីនគរបាលជាតិដោយមូលហេតុល្មើសនិងវិន័យរបស់កងកម្លាំងនគរបាលជាតិ..សូមអាននៅលើអត្ថបទខាងក្រោម..

ឯកឧត្តម ឃឹម វុទ្ធី អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា ទទក អញ្ជើញធ្វើបទបង្ហាញ ពីការងារគ្រប់គ្រងការផ្សាយ ជូនដល់អង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ នាសាលចតុម្មុខមង្គល ។

ឯកឧត្តម ឃឹម វុទ្ធី ក៏បានលើកពីសំណើយន្តការលើកកម្ពស់ការងារ លទ្ធផលរបស់ ទទក បញ្ហាប្រឈម និងចក្ខុវិស័យការងារទៅពេលខាងមុខទៀត ។ ឯកឧត្តម អគ្គនាយក ទទក បានលើកឡើងថា ការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ប្រព័ន្ធផ្សព្វផ្សាយជាតិ ត្រូវបានថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាល បន្តការគាំទ្រ និងផ្តល់អាទិភាពក្នុងការផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា ទៅកាន់អន្តរជាតិ ជាពិសេសក្រោមការដឹកនាំរបស់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានកំណត់ចក្ខុវិស័យយ៉ាងច្បាស់លាស់ក្នុងការកែទំរង់ស្ថាប័ន…

កម្មវិធីអាជីវកម្មចល័ត និងកម្មករសំណង់នៃសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលការងារសម្រេចបានក្នុងឆ្នាំ២០២៣ និងទិសដៅការងារបន្តក្នុងឆ្នាំ២០២៤

នារសៀលថ្ងៃទី ២១ ខែមករា ឆ្នាំ២០២៤កម្មវិធីអាជីវកម្មចល័ត និងកម្មករសំណង់នៃសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បានរៀបចំកិច្ចប្រជុំការផ្សព្វផ្សាយលទ្ធផលការងារសម្រេចប្រចាំឆ្នាំ២០២៣ និងទិសដៅសកម្មភាពបន្ដការងារឆ្នាំ២០២៤ ដែលដឹកនាំដោយលោក គឹម សុខរី សមាជិកគណៈកម្មាធិការស.ស.យ.ករាជធានីភ្នំពេញ និងជានាយកកម្មវីធីអាជីវកម្មចល័តនិងកម្មករសំណង់ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំកម្មវិធី ថ្នាក់ដឹកនាំផ្នែក និងក្រុម នៃកម្មវិធីផងដែរ។

You missed