Fri. Feb 21st, 2025

រសៀលថ្ងៃសុក្រទី២១ខែកុម្ភៈឆ្នាំ២០២៥ឯកឧត្តមបណ្ឌិតអ៊ាងសុផល្លែតរដ្ឋមន្ត្រីក្រសួងបរិស្ថានបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ថ្មីលោកអេងរស្មីជំនួសលោកគង់ពុទ្ធីរ៉ាដែលទទួលភារកិច្ចថ្មី។

ថ្លែងទៅកាន់អង្គពិធីឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់អនុសាសន៍ណែនាំត្រូវបន្តបង្កើនកិច្ចសហប្រតិបត្តិការឱ្យបានល្អបំផុតជាមួយភាគីពាក់ព័ន្ធអាជ្ញាធរមូលដ្ឋានក្នុងការអនុវត្តក្រមបរិស្ថានការអនុវត្តយុទ្ធសាស្រ្តចក្រាដែលមានមុំបី «ភាពស្អាត» «បៃតង» និង «ចីរភាព» ដែលត្រូវបំបែកជាផែនការសកម្មភាពជំរុញការងារឌីជីថលអនុវត្តបច្ចេកវិជ្ជាឌីជីថលជាពិសេសត្រូវគោរពតាមច្បាប់សហលក្ខន្តិៈមន្ត្រីរាជការ។

You missed