លោកយាយ នុត សុខ លើកដៃសំពះអង្វរទទូចស្នើសុំកិច្ចអន្តរាគមន៍ ទៅដល់ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងសម្ដេចបវរធិបតីហ៊ុន ម៉ាណែត មេត្តាជួយរកយុត្តិធម៌ជូនលោកយាយផង ដោយសារមានមន្ត្រីខិលខូចឈរកាងនៅពីក្រោយក្នុងការរៀបគំរោងប្តឹង រំលោភបំពានយកដីលំនៅដ្ឋានរបស់លោកយាយដែលកំពុងរស់នៅសព្វថ្ងៃ..
នៅព្រឹកថ្ងៃទី ០៦ខែមីនាឆ្នាំ ២០២៤ មានប្រជាពលរដ្ឋចំនួន០៩គ្រួសារ តំណាងប្រជាពលរដ្ឋរាប់រងគ្រួសារ មកពី ភូមិក្រវ៉ា ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានធ្វើដំណើរមកដល់ការិយាល័យ អង្គភាពសារព័ត៌មានយើងខ្ញុំ ដើម្បីសុំធ្វើការផ្ដល់ប្រភពព័ត៌មាននិង មេត្តាជួយផ្សព្វផ្សាយព័ត៌មាន រឿងអយុត្តិធម៌មួយបានកើតឡើងមកលើក្រុមគ្រួសាររបស់ លោកយាយ នុត សុខ ដើម្បីឲ្យបានដឹងរឿងពិតដល់ថ្នាក់ដឹកនាំបានដឹងនិងរកយុត្តិធម៌ឲ្យពួកគាត់ផង។ការរំលោភបំពាន ដីលោកយាយ គឺមានការចូលរួមអនុវត្តពីខាងព្រះរាជ្ញារងម្នាក់ចុះដឹកនាំកម្លាំងចំរុះអនុវត្តន៌រុះរើផ្ទះសម្បែងដីលោកយាយ នុត សុខកាលពីថ្ងៃ១៦ខែកុម្ភៈ ឆ្នាំ២០២៤ តាមសាលលេខ ៧១ ”ញ” ចុះថ្ងៃទី២៣ខែកុម្ភ:ឆ្នាំ២០១៨ តែមិនបានសំរេចដោយសាតែខាងលោកយាយ មានប្រជាពលរដ្ឋអ្នកភូមិ…
