
រដ្ឋបាលខណ្ឌ៧មករានាព្រឹកថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ រដ្ឋបាលខណ្ឌ៧មករា បានរៀបចំយុទ្ធនាការសម្អាតផ្លូវជាតិ ក្រោមប្រធានបទ ” ផ្លូវជាតិគ្មានសំរាមប្លាស្ទិក ” ក្នុងគោលបំណង ដើម្បីលើកកម្ពស់សោភ័ណភាពទីក្រុង ទីប្រជុំជន នៅតាមបណ្តាផ្លូវជាតិទូទាំងប្រទេសកាន់តែស្រស់ស្អាត មានអនាម័យ និងសណ្តាប់ធ្នាប់ល្អ ដើម្បីជាភាពទាក់ទាញអ្នកវិនិយោគ អ្នកទេសចរណ៍មកប្រទេសកម្ពុជាកាន់តែច្រើនឡើង ជាពិសេស ដើម្បីការរស់នៅប្រកបដោយផាសុខភាព និងភាពស៉ីវិល័យ ដឹកនាំដោយលោក ណុប ផា អភិបាលរងខណ្ឌ តំណាងឱ្យ លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា និងដោយមានការអញ្ជើញចូលរួមពីព្រះសង្ឃទាំង៣វត្ត, លោក-លោកស្រីអភិបាលរង, លោកនាយក-នាយករងរដ្ឋបាល, លោកអធិការរង, លោកមេបញ្ជាការរង, លោក-លោកស្រីប្រធាន-អនុប្រធានការិយាល័យចំណុះ មន្ដ្រីសាលាខណ្ឌ-សង្កាត់ យុវជន ស.ស.យ.ក សង្កាត់ទាំង៨ ។

You must be logged in to post a comment.