គណៈកម្មាធិការគ្រប់គ្រងការពារធនធានធម្មជាតិ បង្ហាញលទ្ធផលរយៈពេល៧ថ្ងៃ នៃការប្រើប្រាស់កម្លាំងសរុប ក្នុងការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ
(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ នៅសាលាខេត្តកំពង់ធំ បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងការបង្ហាញអំពីលទ្ធផលសកម្មភាពរយៈពេល៧ថ្ងៃ នៃការប្រើប្រាស់កម្លាំង វិធានការក្នុងការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដែលកិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាពឯកឧត្តម ងួន រតនៈ អភិបាលខេត្ត ជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ។ លោក ពេជ្រ ថាល់ អនុប្រធានក្រុមលេខាធិការដ្ឋាន នៃគណៈបញ្ជាការឯកភាពខេត្តកំពង់ធំ បានឡើងរាយការណ៍អំពីសភាពការណ៍ទូទៅ និងសភាពការណ៍សន្តិសុខសណ្ដាប់ធ្នាប់សង្គមក្នុងរយៈពេលមួយខែកន្លងទៅ និងបានដាក់ចេញនូវទិសដៅសំខាន់ៗមួយចំនួនរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត សម្រាប់អនុវត្តបន្ត។ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការគ្រប់គ្រងការពារធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ…
