Fri. Feb 21st, 2025

ភ្នំពេញ ៖ អធិការរងខណ្ឌសែនសុខ ហឿង វឿន ព្រះនាម០៧ និងនគរបាលអន្តរាគមន៍ មាស ភារម្យ! ត្រូវបានស្នងការនគរបាលរាជធានីភ្នំពេញបានដកបញ្ឈរជើងអ ករណីប៉ះទង្គិចជាមួយលោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា និងក្រុមនគរបាលត្រួតពិនិត្យជាតិអាកុល ក្នុងខណ្ឌសែនសុខ នៅពេលនេះលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានសម្រេចបញ្ឈរជើងមន្ត្រីនគរបាល២រូប គឺអធិការរងនគរបាលខណ្ឌសែនសុខ លោកវរសេនីយ៍ទោ (ស័ក្តិ៤កន្លះ) ហឿង វឿន និងនគរបាលអន្តរាគមន៍ លោកអនុសេនីយ៍ឯក (ស័ក្តិ៣) មាស ភារម្យ។

យោងតាមលិខិតបង្គាប់ការ លេខ ០១០ ល.ប.ក ចុះថ្ងៃទី១៨ខែ កុម្ភៈឆ្នាំ២០២៥ របស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដែលបណ្តាញសារព័ត៌មាន ទទួលបាននៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានបញ្ជាក់ថា «បង្គាប់ឱ្យមន្ត្រីនគរបាលចំនួន២រូប មកបង្ហាញខ្លួននៅការិយាល័យបុគ្គលិក ចំណុះផែនការងារធនធានមនុស្ស រៀងរាល់ម៉ោងធ្វើការ រហូតមានបទបញ្ជាជាថ្មី រួមមាន៖

-ទី១៖ លោកវរសេនីយ៍ទោ ហឿង វឿន អត្តលេខ ១២៨១១ ឋានៈអធិការរងចំណុះអធិការដ្ឋាននគរបាលខេត្តសែនសុខ
-ទី២៖ អនុសេនីយ៍ឯក មាស ភារម្យ អត្តលេខ ៨៦៤៦៨ មន្ត្រីកងអន្តរាគមន៍ ពិសេសចំណុះការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា»។

បើតាមលោកឧត្តមសេនីយ៍ស្នងការ ការបញ្ឈរជើងមន្ត្រីនគរបាលទាំង២រូបនោះ  គឺបណ្តាលមកពីមូលហេតុ «ល្មើសបទវិន័យនគរបាលជាតិកម្ពុជា»៕ មហាជនកំពុងតែរង់ចាំមើលថា តើវាសនា មន្ត្រីនគរបាលខណ្ឌសែនសុខចំនួនពីររូបខាងលើនេះ មានវាសនាល្អ បន្តជាមន្ត្រីបម្រើការងារជួរក្របខ័ណ្ឌទៅទៅមុខទៀតឬយ៉ាងណា ? ៕

You missed