Mon. Mar 2nd, 2026

Author: admin

Update លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចុះទៅពិនិត្យដោយផ្ទាល់៖ ក្នុងករណីផ្ទុះអាវុធបណ្តាលឱ្យមានមនុស្សស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ ក្នុងបុរី ប៉េងហួតបឹងស្នោរ ។

កើតហេតុនៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤វេលាម៉ោង០៣និង៤៥នាទីស្ថិតនៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។+បច្ចុប្បន្ន÷កម្លាំងសមត្ថកិច្ច និងមន្ត្រីជំនាញធ្វើកាស្រាវជ្រាវចាប់បានជនបង្ករមកអនុវត្តតាមនីតិវិធី ៕

សាហា-វណាស់ឧកញ៉ា ស្រីសុី ណា បា-ញ់សម្លា-ប់មនុស្យស្លា-ប់២នាក់និងរបួ-ស២នាក់ នៅបុរីប៉េងហួតបឹងស្នោរគំរោងទី៧ សង្កាត់នរោធ!

ភ្នំពេញ៖ ខ្មា-ន់កាំភ្លើ-ងបា-ញ់សម្លា-ប់គេនៅបុរីប៉េងហួតចាប់បានហើយនៅស្រុកអង្គស្នូល បើទោះបីខំព្យាយាមដូរមធ្យោបាយរត់គេចខ្លួនច្រើនដំណាក់កាលក្តី។(ជនដៃដល់ជា ឧកញ៉ា ស្រី ស៊ីណា ចឹងបានធ្វើប្ញកឡូយណាស់) គួរបញ្ជាក់ថា នៅវេលាម៉ោង៣និង៥០នាទីរសៀល ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ មានករណីខ្មា-ន់កាំភ្លេី-ងបានបា-ញ់សម្លា-ប់មនុស្ស នៅក្នុងបុរីប៉េងហួត បឹងស្នោរ គំរោង៧ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ជនរងគ្រោះស្លា-ប់ម្នាក់ និងបណ្តាលឲ្យរងរបួសធ្ងន់២នាក់ ។ព័ត៌មានបឋមមូលហេតុ ដោយគ្រាន់តែរឿងស្នួរហាលខោអាវជាប់របងផ្ទះគ្នា ទាស់សម្តីគ្នា ក៏ឈានដល់ការគុំបា-ញ់សម្លា-ប់តែម្តង ។ បច្ចុប្បន្ន ខ្មាន់កាំភ្លើងចាប់ខ្លួនបានហើយ បន្ទាប់ពីជិះរត់គេចដល់ស្រុកអង្គស្នួល ខេត្តកណ្តាល។

រឹបអូសបានគ្រឿងញៀន និងសារធាតិគីមីផ្សំ ប្រមាណជាជិត ១០០គីឡូក្រាម នៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។

នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤នេះ កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយ លោកឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានធ្វើការបង្ហាញមុខករណីជួញដូរនិងកែច្នៃ គ្រឿងញៀន ឃាត់ខ្លួនជនល្មើស ៩នាក់ ជាជនជាតិ ចិន, វៀតណាម, និងខ្មែរ ក្នុងនោះមានស្រី២នាក់ ព្រមទាំងរឹបអូសបានគ្រឿងញៀន និងសារធាតិគីមីផ្សំ ប្រមាណជាជិត ១០០គីឡូក្រាម នៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។ បច្ចុប្បន្ន ជនសង្ស័យទាំង៩នាក់ និងវត្ថុតាង កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

តុលាការខេត្តត្បូងឃ្មុំ បញ្ជូនជនល្មើសម្នាក់ទៅពន្ធនាគារ ពីបទកាប់គាស់ រុករានដីព្រៃ

នៅថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២៤ តុលាការខេត្តត្បូងឃ្មុំ បានបញ្ជូនជនល្មើសម្នាក់ទៅពន្ធានគារខេត្ត ឈ្មោះ យេប សុខក្រី អាយុ ៤២ ឆ្នាំ ជាប់ចោទពីបទកាប់គាស់ រុករានដុត ឆ្ការ ដីព្រៃយកធ្វើកម្មសិទ្ធិ ប្រព្រឹត្តនៅចំណុចក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងបឹង បឹងស្រូល ស្ថិតនៅភូមិជំនីក ឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២៤ ។ យេប…

កម្លាំងចម្រុះឃាត់ខ្លួនតៃកុង និងត្រាក់ទ័រមួយគ្រឿង ពេលធ្វើសកម្មភាពឈូសឆាយភ្ជួរដីនៅតំបន់បីដែលស្ថិតនៅចំណុចតាចេកត្រូវបានបញ្ជូនឲ្យជំនាញជលផលចាត់ការតាមនីតិវិធី!

កំពង់ធំ៖ កម្លាំងចម្រុះដឹកនាំដោយគណបញ្ជាការឯកភាពស្រុក ចុះធ្វើការឃាត់ខ្លួនតៃកុងម្នាក់ និងត្រាក់ទ័រមួយគ្រឿង ក្រោយធ្វើសកម្មភាពឈូសឆាយដីតំបន់៣ ដែលជាកន្លែងហាមឃាត់។ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ បើ យោងតាមរបាយការណ៍របស់ទីបញ្ជាការស្រាលស្រុកតាំងគោកឈរជើងនៅកោះរះគោរពរាយការណ៍ជូនឯកឧត្តមអភិបាលខេត្តកំពង់ធំ។ ស្ដីពីសកម្មភាពក្រុមការងារចុះល្បាតកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០២៤ ត្រង់ចំណុចតាចេកដែលមាននិយាមការ(48p4875571359114) ក្នុងភូមិសាស្ត្រឃុំស្រឡៅបានប្រទះឃើញត្រាក់ទ័រចំនួនមួយគ្រឿងកំពុងធ្វើសកម្មភាពឈូសឆាយនិងភ្ជួរដីក្នុងតំបន់ ៣(ក្រៅតំបន់កាត់ជ្វាល)សកម្មភាពជនល្មើសធ្វើបានរួមមានភ្ជួរដីបានទំហំ៩ ហិកតានិង៣អា និងបុកផ្ដួលដើមខ្ទមចំនួន៤៥ដើម ។ កម្លាំងចម្រុះទីបញ្ជាការស្រាលស្រុកតាំងគោក បានឃាត់ខ្លួនទាំងមនុស្សនិងវត្ថុតាងបញ្ជូនទៅឲ្យលោក កែវ សុខឃឿន មន្ត្រីជលផលស្រុកបារាយណ៍ប្រចាំការស្រុកតាំងគោកចាត់ការបន្ត។ ប្រភពបានបន្តថា ក្រោយពីកម្លាំងចម្រុះ របស់ទីបញ្ជាការស្រាលឃាត់ខ្លួននិងបញ្ជូនទៅជំនាញជលផលចាត់ការបន្តហើយស្រាប់តែមានប្រភពព័ត៌មានពីមន្ត្រីនៅសាលាស្រុកតាំងគោក ក៏ដូចជាប្រជាពលរដ្ឋមូលដ្ឋានបានប្រាប់មកអ្នកសារព័ត៌មានយើងថាជាដីរបស់លោក…

ឯកឧត្តមអភិបាលខេត្តក្រចេះ អញ្ជើញប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាក្រុងក្រចេះ អាណត្តិទី៤ ជាផ្លូវការ

ព្រឹកថ្ងៃសុក្រ ៨កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត អញ្ជើញជាអធិបតីប្រកាសចូលកាន់តំណែងជាផ្លូវការ របស់ក្រុមប្រឹក្សាក្រុងក្រចេះ អាណត្តិទី៤ ចំនួន១៥រូប ដើម្បីគ្រប់គ្រង់ និងកសាងអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ។

នាយករដ្ឋមន្ត្រីខ្មែរ ចុះពិនិត្យវឌ្ឍនភាព គម្រោងប្រព័ន្ធដោះទឹក និងពង្វាងទឹកជំនន់ចេញពីភូមិសាស្ត្រ រាជធានីភ្នំពេញ

សម្ដេចអធិបតីនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត នៅថ្ងៃសុក្រ ទី១៤ មិថុនា ២០២៤ នេះ បានចុះពិនិត្យវឌ្ឍនភាព គម្រោងប្រព័ន្ធដោះទឹក និងពង្វាងទឹកជំនន់ចេញពីភូមិសាស្ត្រ រាជធានីភ្នំពេញ ដែលសម្រេចបានប្រមាណ​ ៧៦%​។ គម្រោងប្រព័ន្ធដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ និងតំបន់រណបត្រូវអនុវត្តជាបីជំហាន បច្ចុប្បន្ន ក្រសួងធនធានទឹក និងឧតុនិយម កំពុងអនុវត្តជំហានទី១ និងទី២ ដោយចាប់ផ្តើមពីខែធ្នូ ឆ្នាំ២០២៣ ហើយគ្រោងបញ្ចប់ នៅដំណាច់ខែសីហា ឆ្នាំ២០២៤។ ការងារសំខាន់ៗ របស់គម្រោងរួមមាន៖ ស្តារស្ទឹង និង…

ភ្ញាក់ផ្អើល! ផ្កាយ៤ និងផ្កាយ៣ ដាក់ឱ្យចូលនិវត្តន៍

ភ្នំពេញ ៖ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នំា២០២៤ នេះសារព័ត៌មានទើបទទួលបានព័ត៌មានថា ផ្កាយ៤ និងផ្កាយ៣ សរុប៣រូប ត្រូវបាន ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានត្រាស់បង្គាប់ដាក់ឱ្យចូលនិវត្តន៍ដល់នាយទាហាន នៃកងយោធពលខេមរភូមិន្ទ ផ្ទេរទៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ៣រូប៖១៖ នាយឧត្តមសេនីយ៍ គន់ គីម អត្តលេខ ០០៤៤៥៦២៖ ឧត្តមសេនីយ៍ឯក ឈៀ. ស៊ីដារ៉ា អត្តលេខ ០០០៨៦០៣៖ ឧត្តមសេនីយ៍ឯក…

ក្រសួងបរិស្ថានប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថាន ពិភពលោក៥មិថុនា ឆ្នាំ២០២៤ ក្រោមប្រធានបទ “ការកែប្រែគុណភាពដី រហោស្ថានកម្ម និងធន់នឹងគ្រោះរាំងស្ងួត”

ខេត្តប៉ៃលិន: ថ្ងៃអង្គារ៍ ៥កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនិងថ្ងៃទី១១ ខែមិថុនា ឆ្នាំ ២០២៤ នាយកដ្ឋានព័ត៌មាន និងផ្សព្វផ្សាយបរិស្ថាន នៃអគ្គនាយដ្ឋានចំណេះដឹងព័ត៌មាន និងផ្សព្វផ្សាយបរិស្ថាន ក្រសួងបរិស្ថាន ប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ក្រោមប្រធានបទ៖ «ការកែប្រែគុណភាពដី ដីរហោស្ថានកម្ម និងធន់នឹងគ្រោះរាំងស្ងួត» នៅក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយមានចូលរួមពីថ្នាក់ដឹកនាំរដ្ឋបាលខេត្ត-ក្រុងប៉ៃលិន ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី…

មជ្ឈមណ្ឌលអប់រំ ស្រ្ពីង បានរៀបចំកម្មវិធីពិព័រណ៍ការងារ Spring Career Village ជាលើកដំបូងនៅថ្ងៃទី ១៧ និង ១៨ ខែ ឧសភា ឆ្នាំ ២០២៤ នៅមជ្ឈមណ្ឌលអប់រំ ស្រ្ពីងផ្ទាល់ ដោយមានវត្តមានក្រុមហ៊ុនធំៗចំនួន 10 និងទាក់ទាញបានសិស្សានុសិស្ស និងអ្នកចូលរួមប្រមាណ ១៥០០នាក់ចូលរួមក្នុងកម្មវិធីនេះ។

កម្មវិធី Spring Career Village ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សាភ្ជាប់រវាងក្រុមហ៊ុនដែលកំពុងត្រូវការជ្រើសរើសបុគ្គលិក ទៅនឹងសិស្សនិស្សិតរាប់រយនាក់ដែលកំពុងស្វែងរកការងារធ្វើ។ ក្រុមហ៊ុនចំនួន ១០ បានបង្ហាញនូវផលិតផល និងសេវាកម្មបច្ចេកទេសរបស់ខ្លួន ដើម្បីធ្វើឱ្យសិស្សានុសិស្សបានស្គាល់អំពីអាជីវកម្ម និងស្វែងយល់ពីឱកាសការងារ រួមទាំងមានការផ្តល់ដំបូន្មាន និងការចែករំលែកបទពិសោធពីសំណាក់អ្នកជំនាញនានា និងម្ចាស់ក្រុមហ៊ុនផងដែរ។ មិនតែប៉ុណ្ណោះ នៅក្នុងកម្មវិធី Spring Career Village ក៏បានរួមបញ្ចូលជាមួយកិច្ចពិភាក្សាទៅលើ ប្រធានបទសំខាន់ៗដែលទាក់ទងនឹងវិស័យការងារនាពេល បច្ចុប្បន្ន ដោយមានការចូលរួមពីសំណាក់ វាគ្មិនកិត្តិយស ដែលមានបទពិសោធទូលំទូលាយលើវិស័យការងារ។ គួរបញ្ជាក់ផងដែរថា នេះជាលើកទី ១ ដែលមជ្ឈមណ្ឌលអប់រំ…

You missed

error: Content is protected !!